Tuesday, December 15, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមរំលែកមរណទុក្ខចំពោះប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលក្នុងមួយថ្ងៃៗមានអ្នកស្លាប់រាប់រយ រាប់ពាន់ រាប់ម៉ឺននាក់។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅគេហដ្ឋានរបស់លោកនៅក្រុងតាខ្មៅ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញមោទនភាពចំពោះមន្រ្តី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលបានខិតខំចូលរួមទប់ស្កាត់ព្រឹត្តិការណ៍២៨វិច្ឆិកា ដែលលោកធ្លាប់បានអះអាងថា ការគ្រប់គ្រងបានឬមិនបានគឺស្ថិតក្នុងរង្វង់១៥ថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍២៨ វិច្ឆិកា៕



No comments:

Post a Comment