Thursday, December 03, 2020

រដ្ឋបាលខេត្តស្វាយរៀងរៀបចំត្រៀមកន្លែងចត្តាឡីស័ក៥កន្លែងសម្រាប់ទទួលបងប្អូនដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០

ស្វាយរៀង៖ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដើម្បីការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះបងប្អូនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី២៨ វិច្ឆិកា ២០២០ ក្នុងរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែងរួមមាន៖ មណ្ឌលចត្តាឡីស័កថ្នាក់ខេត្តស្រុករមាសហែក (ការិយាល័យកសិកម្មស្រុក) មណ្ឌលចត្តាឡីស័កថ្នាក់ខេត្តស្រុកស្វាយជ្រំ (ការិយាល័យកសិកម្មស្រុក) មណ្ឌលចត្តាឡីស័កក្រុងបាវិត (សណ្ឋាគារ អ៊ឹម ម៊ីហៀង) មណ្ឌលចត្តាឡីស័កក្រុងស្រុកស្វាយរៀង (ផ្ទះសំណាក់គ្រូបង្រៀន) និងមណ្ឌលចត្តាឡីស័កស្រុកកំពង់រោទិ៍(សាលាបឋមសិក្សាព្រៃស្ទៀង)។

សម្រាប់បងប្អូនដែលចង់ពិគ្រោះយោបល់ និងមានការសង្ស័យ ចង់ធ្វើតេស្តសំណាក សូមទំនាក់ទំនងតាមទីតាំងដូចខាងក្រោម៖
១. ក្រុងស្វាយរៀង នៅមន្ទីរពេទ្យបង្អែកស្វាយរៀង 012 953 975/088 477 7765
២. ស្រុកស្វាយជ្រំ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ 077 929 213/088 732 4346
៣. ស្រុករមាសហែក នៅមន្ទីរពេទ្យបង្អែករមាសហែក 012 308 561
៤. ក្រុងបាវិត និងស្រុកចន្ទ្រា នៅមណ្ឌលសុខភាពបាវិត ឬមណ្ឌលសុខភាពមេសថ្ងក 012 977 561/089 937 846
៥. ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុករំដួល នៅមន្ទីរពេទ្យបង្អែកស្វាយទាប ឬមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល 097 335 3392 /097 861 9991៕






No comments:

Post a Comment