Friday, April 03, 2020

លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បរិច្ចាគប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីកាគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

លោក ស្វាយ សុវណ្ណរិទ្ធ បានបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងមួយខែៗ ចំនួន៥ សែនរៀល (៥០០.០០០ រៀល) ដែលគិតជាសរុប ៣លានរៀល (៣.០០០.០០០ រៀល) សំរាប់រយៈពេល៦ខែ៕




No comments:

Post a Comment