Wednesday, March 04, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មធ្ងន់ៗចំពោះការសម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសសិង្ហបុរី ដែលខុសនឹងវប្បធម៌ ប្រពៃណីខ្មែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈលោកជាអ្នកការពាររាជវង្សានុវង្ស ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្គ និងក្នុងឋានៈជាអ្នកការពារវប្បធម៌ជាតិខ្មែរ លោកមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថមើលងាយមកលើសិល្បៈរបស់ខ្មែរពីសំណាក់ជនជាតិម៉ាឡេស៊ីម្នាក់ដែលមានសញ្ជាតិសិង្ហបុរី ដែលត្រូវបានគេដឹងថាជាគ្រូអាគមអូមអាមនោះ ហើយលោកថែមទាំងទាមទារឱ្យបុគ្គលនោះធ្វើការសុំទោសជាសាធារណៈ និងហាមឃាត់មិនឱ្យជាន់ទឹកដីកម្ពុជាទៀតផង។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សិល្បៈគឺជារបស់ប្រជាជាតិខ្មែរយើង មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់នរណាម្នាក់នោះឡើយ មិនអាចប្រព្រឹត្តអានាធិបតេយ្យយកសិល្បៈខ្មែរទៅបួងសួងនៅក្រៅប្រទេសដែលអះអាងថាដើម្បីប្រទេសកម្ពុជានោះឡើយ បើមែនក៏ត្រូវរកទីតាំងឱ្យបានសមរម្យមិនត្រូវយកមករាំនៅពីក្រោយបុគ្គលអូមអាមនោះទេ៕




No comments:

Post a Comment