Friday, November 15, 2019

គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ទាត់ចោលលិខិតក្លែងក្លាយរបស់ក្រុមជនអគតិចុះផ្សាយថ្ងៃទី១៣វិច្ឆិកាដែលមានចរិតញុះញង់បំបែកបាក់

គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងនៅថ្ងៃទី១៥វិច្ឆិកានេះ បានប្រកាសបដិសេធថា លិខិតចំហជូនគណៈអចិន្ត្រៃយ៍គនបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាលិខិតក្លែងក្លាយដែលប្រឌិតឡើងដោយពួកអគតិ ធ្វើឡើងក្នុងគោលបំណងបំភាន់មតិជាតិ អន្តរជាតិ និងសាធារណៈជនឲ្យមានការយល់ច្រឡំ និងបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់។
ទន្ទឹមគ្នានេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានចំពោះសកម្មភាពខ្មៅកខ្វក់ប្រកបដោយឧបាយកលញុះញង់បែបថ្មី ដ៏ពិសពុលដែលមិនអាចទទួលយកបានជាដាច់ខាត។
បើតាមសេចក្តីប្រកាសបដិសេធរបស់គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ ប្រកាន់ខ្ជាប់លក្ខន្តិកៈគណបក្ស បទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងខ្ជាប់ខ្ជួន និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំក្នុងជួរសមាជិក សមាជិកាគណបក្ស ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ និងប្រកាសគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិជារៀងរហូត។
សូមអានសេចក្តីប្រកាសបដិសេធ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងទាំងស្រុងដូចខាងក្រោមនេះ៖


No comments:

Post a Comment