Wednesday, August 07, 2019

សូមអញ្ជើញដាក់ពាក្យចូលរួម កម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើម២០១៩

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងបុគ្គលិកកម្មករនិយោជិតឆ្នើមឆ្នាំ២០១៩ ដើម្បីជម្រុញការយល់ដឹង និងលើកកម្ពស់ផលិតភាពនៅកម្ពុជា ព្រមទាំងចូលរួមអបអរកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
ការប្រកួតប្រជែង បុគ្គលិក កម្មករនិយោជិតឆ្នើមនេះ មានមុខតំណែងចំនួន៥ប្រភេទ១. អ្នកគ្រប់គ្រង ២.មេកាបុគ្គលិកជាន់ខ្ពស់ ៣.ប្រធានក្រុម ៤.អ្នកដេរ ឬបុគ្គលិកការិយាល័យ ៥.បុគ្គលិក ឬកម្មករទូទៅ (អ្នកបើកឡាន អ្នកថែសួន អ្នកសម្អាត) ចាប់ទទួលពាក្យពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានបំណងចូលរួមសូមបញ្ជូនឈ្មោះ និងប្រវត្តិរូបសង្ខេបរបស់បុគ្គលិក កម្មកររបស់ខ្លួនមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដើម្បីចូលរួមប្រកួតប្រជែង។ អត្ថប្រយោជន៍អ្នកដែលជាប់ ជ័យលាភីទាំងអស់នឹងទទួលបានវិញ្ញាបនបត្របុគ្គលិក កម្មករបុគ្គលិកឆ្នើមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹង៖
– ជ័យលាភីលេខ១ ទទួលបានប្រាក់៣០០ដុល្លារ និងប័ណ្ណតម្លៃ៥០០ដុល្លារសម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានCGTI
– ជ័យលាភីលេខ២ ទទួលបានប្រាក់២០០ដុល្លារ និងប័ណ្ណតម្លៃ៥០០ដុល្លារសម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានCGTI
– ជ័យលាភីលេខ៣ ទទួលបានប្រាក់១០០ដុល្លារ និងប័ណ្ណតម្លៃ៥០០ដុល្លារសម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានCGTI
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ Tel:០១៧ ៤៦៧ ៤២៣/០១៧ ៩៨៥ ៧៩៥/០១៥ ៨៨៨ ១៥៣ ទីកន្លែង៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

No comments:

Post a Comment