Tuesday, April 23, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួម «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ » នៅប្រទេសចិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោក នឹងអញ្ជើញចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា តាមការគ្រោងទុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ លោកនឹងហោះហើរត្រង់ពីទីក្រុងប៉េកាំង មកភ្នំពេញវិញ ហើយលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ដែលមានតួនាទីជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ក៏នឹងហោះហើរត្រង់មកកម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ផងដែរ៕






No comments:

Post a Comment