Monday, April 01, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សា សុខសន្តិភាព ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកពីប្រវត្តិកាលពីអតីតកាល ដែលប្រទេសកម្ពុជារបស់យើងបាន​ហែលឆ្លងកាត់នូវការលំបាកជាច្រើន សង្រ្គាមស៊ីវិលរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញ មូលដ្ឋានគ្រឹះរបស់ជាតិខ្ទេចខ្ទីដល់ឬសគល់ ហើយបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងបានប្រែប្រួលមុខមាត់ថ្មីមានការរីក​ចម្រើនលើគ្រប់វិស័យ ដែលកត្តាទាំងអស់នេះកើតឡើងដោយសារប្រទេសយើងរក្សាបាន នូវសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈរួមគ្នាដើម្បីកសាងសមិទ្ធផលថ្មីៗបន្តទៀតដើម្បីបន្សល់ទុកដល់យុវជនជំនាន់ក្រោយទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដាចំនួនជាង៣ពាន់នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា យុវជនសម័យនេះ ក៏មានការរីកចម្រើនជាងយុវជនសម័យមុនដែលឆ្លងកាត់សង្រ្គាមនិងពុំមានឱកាសបានសិក្សារៀនសូត្របានស្រួលដូចសព្វថ្ងៃនេះឡើយ៕




No comments:

Post a Comment