Thursday, September 06, 2018

សមាសភាពរាជរដ្ឋាភិបាល សម្រាប់អាណត្តិទី០៦ ត្រូវបានបង្ហាញជាផ្លូវការហើយ

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយពីបោះឆ្នោតអនុម័តរៀបចំក្បាលម៉ាស៊ីននៃរដ្ឋសភា រដ្ឋសភាទាំងមូល ក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី០៦ ដែលរៀបចំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមការចាត់តាំងរបស់ព្រះមហាក្សត្រផងដែរ។
លោក ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី០៦បន្តទៀត។ ជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពរាជរដ្ឋាភិបាលផ្សេងទៀត ដូចជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម។
សូមជម្រាបផងដែរថា បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ត្រូវបានអនុម័តទាំងស្រុងនោះហើយ រដ្ឋសភាក៏បានប្រកាសបោះឆ្នោតជ្រើសតាំង អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំង១០ផងដែរ។
សូមបញ្ជាក់ថា រដ្ឋសភា បានបោះឆ្នោតគាំទ្រ លោក ហេង សំរិន ជាប្រធានរដ្ឋសភា, លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងលោកស្រី ឃួង សុដារី អនុប្រធានទី២ រដ្ឋសភា។
ដោយឡែកសម្រាប់គណៈកម្មការទាំង១០ នៃរដ្ឋសភារួមមាន៖
១- លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។
២- លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា។
៣- លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា។
៤-លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។
៥- លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។
៦- លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា។
៧- លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។
៨- លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
៩-លោកស្រី ងិន សុផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។
១០- លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា៕





No comments:

Post a Comment