Monday, July 09, 2018

គ.ជ.ប រៀបចំបណ្ដុះបណ្តាលអ្នកសង្កេតការណ៍សង្គមស៊ីវិលជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានរៀបចំកម្មវិធី បណ្ដុះបណ្តាលអ្នកសង្កេតការណ៍សង្គមស៊ីវិល សម្រាប់ការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
កម្មវិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានគណៈកម្មការសម្របសម្រួលការងារ​សង្កេតការណ៍ជាតិ និអន្តរជាតិ និង លោក ឌឹម សុវណ្ណរុំ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ គ.ជ.ប រួមជាមួយតំណាងអង្កការសង្គមស៊ីវិជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ នៅវិទ្យាស្ថានជាតិអប់រំ។

កម្មវិធីនេះមានគោលបំណង រំលឹកដល់តួអង្គអ្នកសង្កេតការណ៍បោះឆ្នោតអំពីការត្រៀមខ្លួនរៀបចំខ្លួនទុកជាមុន អំពីសិទ្ធិ និងភារកិច្ចសំខាន់ៗរបស់ពួកគេ។ រំលេចអំពីតួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍បោះឆ្នោត​តែក្នុងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល នៃការបោះឆ្នោត នៅការិយាល័យបោះឆ្នោត​ប៉ុណ្ណោះ ៕






No comments:

Post a Comment