ឆ្នាំ ២០១៧ គឺជាឆ្នាំដ៏អាក្រក់សម្រាប់រដ្ឋាភិបាលសិង្ហបូរី និងសម្រាប់នាយករដ្ឋមន្ត្រី Lee Hsien Loong ជាពិសេស។
វាបានចាប់ផ្តើមឡើងដោយមានការតម្លើងសម្លេងខ្លាំងនិងចំហរជាមួយចិន។ នៅចុងឆ្នាំ ២០១៦ រដ្ឋាភិបាលចិនបានរឹបអូសសម្ភារៈយោធាដែលមានទឹកប្រាក់រាប់សិបលានដុល្លារ ដែលសម្ភារៈនោះបានឆ្លងកាត់កំពង់ផែនៅក្រុងហុងកុង។ សកម្មភាពនោះ មួយផ្នែក ដើម្បីសងសឹកទៅនឹងការយល់ព្រមរបស់លោក Lee ដល់ជំហររបស់អាមេរិកលើការធ្វើយោធាតូបនីយកម្មរបស់ចិននៅសមុទ្រចិនខាងត្បូង។
ចិនបានដោះលែងសម្ភារៈយោធារបស់សិង្ហបូរីនោះនៅចុងខែមករា ប៉ុន្តែក្រោយមកបានបញ្ជូនសារថ្មីមួយពីការមិនពេញចិត្ត ពោលគឺ សិង្ហបូរីមិនស្វាគមន៍វេទិការស្តីពីវិថីនិងខ្សែក្រវ៉ាត់របស់ ស៊ី ជីនពីង នៅខែឧសភាឆ្នាំ ២០១៧។ ក្នុងខណៈ Lee មិនចូលរួមក្នុងវេទិការនោះ គាត់ក្រោយមកបានដឹកនាំគណៈប្រតិភូកម្រិតខ្ពស់ទៅកាន់ប៉េកាំងនិងវ៉ាស៊ីនតោន ដោយស្តារស្ថានភាពដែលបាត់បង់នោះឡើងវិញ។
ការបន្តថ្មមសភាពការណ៍របស់សង្ហបូរីរវាងចិននិងអាមេរិកនោះនឹងបន្តធ្វើនៅឆ្នាំ ២០១៨ ដោយមានកត្តាថ្មីមួយកំពុងយកមកប្រើ គឺ វាជាវេនរបស់សិង្ហបូរីក្នុងនាមជាប្រធានអាស៊ាន។ កត្តានេះបានធ្វើឲ្យលោក Lee ស្ថិតនៅជួរមុខក្នុងការចាប់អារម្មណ៍ពីតំបន់។ ជាការមិនល្អសម្រាប់ការថ្មមសភាពការណ៍នោះ គឺ សេចក្តីថ្លែងការណ៍លើកដំបូងរបស់ Lee ក្នុងនាមជាប្រធានអាស៊ាននៅពេលខាងមុខ ដែលប្រកាសពីក្តីសង្ឃឹមថា អាមេរិកនឹងបន្តចូលពាក់ព័ន្ធជាមួយអាស៊ាននិងតំបន់។
ការស្តារស្ថានភាពបាត់បង់នៅក្នុងគោលនយោបាយការបរទេសនោះប្រហែលជាសមិទ្ធផលធម្មតាមួយ។ ប៉ុន្តែ នៅក្នុងស្រុកវិញ រដ្ឋាភិបាលកំពុងស្ថិតក្នុងស្ថានភាពនៃការគ្រប់គ្រងវិបត្តិដែលកំពុងបន្តកើតឡើង ដែលលាយឡំជាមួយការវិនិច្ឆ័យនយោបាយខុសឆ្គង។
វិបត្តិក្នុងស្រុកដំបូងនៃឆ្នាំ ២០១៧ បានផ្ទុះឡើងនៅខែមិថុនា នៅពេលប្អូនប្រុសនិងប្អូនស្រីរបស់លោក Lee គឺ Lee Hsien Yang និង Lee Wei Ling បានងាកទៅកាន់បណ្តាញផ្សព្វផ្សាយបរទេសនិងបណ្តាញសង្គមដើម្បីលាតត្រដាងពីជម្លោះផ្លូវច្បាប់ដែលនៅបន្តមានឡើងទៅលើមរតករបស់ឪពុករបស់ពួកគេ។ ជម្លោះនោះមិនមែនទៅលើប្រាក់នោះទេ ប៉ុន្តែទៅលើការគ្រប់គ្រងផ្ទះគ្រួសារ។ លោក Lee ចង់បង្វែវាទៅជាសារៈមន្ទីជាតិដល់ឪពុកគាត់ ប៉ុន្តែបងប្អូនគាត់ចង់ធ្វើតាមបណ្តាំឪពុកគេដោយការឈូសកំទេចវាចោល។
ជម្លោះគ្រួសារនេះលើមរតកបានក្លាយជាបញ្ហាជាតិ នៅពេលបងប្អូនទាំងពីនោះបានចោទប្រកាន់ Lee ពីការរំលោភអំណាចគាត់ក្នុងនាមជានយករដ្ឋមន្ត្រីដើម្បីបង្កើនប្រជាប្រិយភាពគ្រួសារលើឈ្មោះឪពុករបស់ពួកគេ ដែលអ្វីទាំងអស់នោះគឺដើម្បីបង្កើនអំណាចផ្ទាល់ខ្លួននិងដើម្បីធ្វើឲ្យរលូនដល់ការបន្តសមាជិកភាពនាយករដ្ឋមន្ត្រីដល់កូនប្រុសគាត់ គឺ Li Hongyi។ ជម្លោះមិនអាចដោះស្រាយនេះបានធ្វើឲ្យខូចទាំងកេរ្តិ៍ឈ្មោះត្រកូល Lee និងក្តីសង្ឃឹមរបស់ Li Hongyi ក្នុងការចូលប្រលូកនយោបាយទៀតផង។
វិបត្តិធំទីពីរបានផ្ទុះឡើងនៅខែតុលា នៅពេលការខូចប្រព័ន្ធរថភ្លើងក្រោមដីបានកា្លយជារឿងធំ ពោលគឺស្ថានីយ៍បូបទឹកនៅក្នុងផ្លូវក្រោមដីបានខូចក្នុងពេលព្យុះធម្មតាមួយ ដែលបណ្តាលឲ្យបណ្តាញរថភ្លើងទាំងមូលបិទដោយទឹកជំនន់អស់ពេល ២០ ម៉ោង។ មូលហេតុនៃបញ្ហានោះបានបង្ហាញពីរឿងតូចមួយដែលមិនបានចាប់អារម្មណ៍ គឺ ការងារថែរក្សាមិនត្រូវបានគេធ្វើ ហើយឯកសារការងារត្រូវបានគេក្លែងបន្លំ។
រដ្ឋមន្ត្រីដឹកជញ្ជូនលោក Khaw Boon Wan បានពង្រីកការខូចខាតនោះ ដោយការមិនស្តីបន្ទោសរដ្ឋាភិបាលនិងពួកគ្រប់គ្រងជាន់ខ្ពស់របស់សាជីវកម្មដឹកជញ្ជូនសិង្ហបូរី។ គាត់មិនបានស្តីបន្ទោសនាយកគ្រប់គ្រងរបស់សាជីវកម្មលោក Desmond Kuek ដែលលោក Khaw បានអរគុណគាត់ថា ជា “អ្នកធ្វើការស្ម័គ្រចិត្ត” ពោលគឺជាតួនាទីមួយដែលគាត់ទទួលបានប្រាក់បំណាច់ចំនួន ១,៣៩ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោក Khaw បានបន្តកោតសសើរលោក Kuek ចំពោះការដាក់ចិត្តធ្វើការងារយ៉ាងស្មោះ។
រឿងរ៉ាវនៃការគ្រប់គ្រងមិនល្អនេះមានសារសំខាន់ខាងនយោបាយ ដោយសារតែវាបានបង្ហាញពីបរាជ័យរដ្ឋាភិបាលដ៏រីករាលដាល និងសេវាកម្មរដ្ឋាភិបាលចុះខ្សោយស្ថិតក្រោមការគ្រប់គ្រងរបស់លោក Lee។ វាក៏បានបង្ហាញពីការយល់ឃើញថា ឥស្សរជនធំៗដែលទទួលបានប្រាក់ខែខ្ពស់ត្រូវបានការពារចេញពីផលវិបាកនៃអំពើរបស់គេ។ នៅឆ្នាំ ២០០៨ លោក Lee បានផ្តល់ការការពារស្រដៀងគ្នានោះដល់អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីកិច្ចការក្នុងស្រុកលោក Wong Kan Seng នៅពេលគាត់បានអនុញ្ញាតឲ្យភេរវជនម្នាក់រត់គេចខ្លួនពីការឃុំខ្លួនរបស់ប៉ូលិស។ លោក Wong នៅតែមានតំណែងរបស់គាត់នៅគណៈរដ្ឋមន្ត្រីរយៈពេល ៣ ឆ្នាំបន្តទៀត ដោយសារតែលោក Lee លើកឡើងថា គាត់គ្រាន់តែធ្វើឲ្យមាន “កំហុសស្មោះត្រង់” ប៉ុណ្ណោះ។
រដ្ឋាភិបាលក៏បានធ្វើឲ្យមានកំហុសនយោបាយជាច្រើនទៀតដែរនៅឆ្នាំ ២០១៧។ កំហុសឆ្គងបែបនេះរួមមានការជ្រើសរើសប្រធានបទចម្លែកៗរបស់លោក Lee សម្រាប់សុន្ទរកថាកាន់ជនរួមជាតិរបស់គាត់។ ដោយសិង្ហបូរីកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើន ដែលការដោះស្រាយជាមួយ ស៊ី ជីនពីង និងដូណាល់ ត្រាំ សមុទ្រចិនខាងត្បូង ការកើនឡើងនយោបាយគាំពារនិយម រថភ្លើង សេដ្ឋកិច្ច និងការប្រឈមលើតួនាទីរបស់សិង្ហបូរីក្នុងការនាំជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមអាកាសនោះ គាត់បានប្រាប់ប្រជាជនអំពីគ្រោះថ្នាក់នៃជម្ងឺទឹកនោមផ្អែម ដែលហាក់ដូចជាធ្វើឲ្យមនុស្សភាគច្រើនច្របូកច្របល់។
ប្រជាជនសិង្ហបូរីក៏បានកំពុងរង់ចាំយ៉ាងអន្ទៈសារអំពីការវិវត្តិថ្មីៗលើអ្នកស្នងតំណែងបន្តពីលោក Lee ដោយសារតែគាត់បានប្រកាសនៅឆ្នាំ ២០១៦ ថា គាត់មានបំណងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ ២០២០។ នៅក្នុងប្រទេសមួយដែលទាំងពលរដ្ឋនិងទីផ្សាររំពឹងដល់ការផ្តល់តម្រុយយូរគួសមសម្រាប់ការរៀបផែនការស្នងតំណែងនាយករដ្ឋមន្ត្រី ពោលគឺជាការជូនដំណឹងមុនរយៈពេល ៥ ឆ្នាំ ឬច្រើនជាងនោះ ការព្រួយបារម្មណ៍កំពុងចាប់ផ្តើមរីកកាន់តែធំដែលថា គ្មានអ្នកស្នងតំណែងច្បាស់ណាមួយត្រូវបានគេដៅឈ្មោះ ឬលេចមុខឡើងនោះទេ។
ប្រហែលជា ដំណើរខុសឆ្គងធំបំផុតរបស់លោក Lee គឺការដោះស្រាយរបស់គាត់លើការបោះឆ្នោតប្រធានាធិបតី។ បេក្ខជនតាមការចង់បានរបស់រដ្ឋាភិបាលសម្រាប់ប្រធានាធិបតីគឺស្ទើតែចាញ់ឆ្នោតនៅការបោះឆ្នោតឆ្នាំ ២០១១ ដោយគូប្រជែងជនជាតិចិនដ៏ប្រជាប្រិយភាពឈ្មោះ Tan Cheng Bock ។ លោក Tan កំពុងមានផែនការឈរឈ្មោះម្តងទៀត ហើយអញ្ចឹង រដ្ឋាភិបាលបានផាត់គាត់ចេញដោយការរឹតត្បឹតលើភាពមានប្រៀបដល់ការបោះឆ្នោតទឮឲ្យទៅជនភាគតិចម៉ាឡេស្ថិតក្រោមការបិតបាំងដ៏ស្តួចស្តើងក្នុងការលើកកម្ពស់ពហុជាតិសាសន៍។
នេះគឺជាប្រសិទ្ធភាពក្នុងការដកចេញរាល់ការប្រឈមទាំងអស់ពីលោក Tan ប៉ុន្តែបានបន្សល់ទុកតែបេក្ខជនម្នាក់ក្នុងការប្រកួតប្រជែងបន្ទាប់ពីបក្ខជនម៉ាឡេពីរនាក់ក្នុងចំណោម ៣ នាក់ត្រូវបានផាត់ចេញដោយមូលហេតុផ្សេង។ រឿងរ៉ាវនោះបានធ្វើឲ្យមានការចាប់អារម្មណ៍ថា រដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោតគឺគ្រាន់តែស្ថិតក្នុងការចាត់ចែងរបស់រដ្ឋាភិបាលប៉ុណ្ណោះ ហើយបានធ្វើឲ្យខូចខាតខ្លាំងដល់មុខមាត់របស់តំណែងប្រធានាធិបតីនិងរដ្ឋាភិបាល។
ក្នុងខណៈដែលរដ្ឋាភិបាលសិង្ហបូរីបានបោះជំហានវិជ្ជមានខ្លះក្នុងគោលនយោបាយការបរទេសក្នុងឆ្នាំ ២០១៧ ការដោះស្រាយបញ្ហាក្នុងស្រុកមិនសូវល្អ។ វាជាឆ្នាំដ៏រញែរញ៉ាយសម្រាប់រដ្ឋាភិបាលមួយដែលអះអាងពីការកំពុងត្រៀមខ្លួនដល់ការផ្ទេរអំណាចក្នុងឆ្នាំ ២០២០ ហើយវាមិនមែនជាប្រផ្នូលល្អសម្រាប់ភាពយឺនយូរនៃគំរូអភិបាលកិច្ចរបស់ Lee Kuan Yew៕
ប្រភព៖ East Asia Forum ចុះថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៧
No comments:
Post a Comment