នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកស្រី ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើពិធីបួងសួង និងវេរចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃចំនួន៥,១២០អង្គ ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើនជូនដល់ប្រទេសកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ដែលពិធីនេះមានការយាង និមន្ត និងចូលរួមពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃក្នុងឋានានុក្រម មន្ត្រីរាជរដ្ឋាភិបាល សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
សូមបញ្ជាក់ផងដែរថា ពិធីបួងសួងសុំសេចក្ដីសុខចម្រើនដល់ប្រទេសកម្ពុជានេះ គឺប្រារព្ធធ្វើមានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ។ ទន្ទឹមនឹងនេះដែរ ក៏មានកម្មវិធីសិល្បៈកម្សាន្ត និងការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរលើកទី២២ ដែលនឹងមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ ១០,០០០នាក់ មកពី ៧៦ប្រទេស ចូលរួមអបអសាទរក្នុងពិធីដ៏អធិកអធមនេះទៀតផង៕
No comments:
Post a Comment