Wednesday, November 08, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណសមាជិក សមាជិកា CNRP ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវសារជាថ្មីនៅតាមបណ្តាញសង្គមហ្វេសប៊ុកឱ្យបន្តអាជីពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាឱ្យបានមុនថ្ងៃប្រកាសសាលដីការដោយតុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរខ្លឹមសារថា «អរគុណបងប្អូនសមាជិកសមាជិកាតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានសម្រេចចិត្តចាកចេញពី គណបក្ស CNRP មកចូលរួមបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបម្រើប្រជាពលរដ្ឋ និងចូលរួមកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើន។
សូមបងប្អូនចាប់យកឱកាសនេះអោយបានមុនថ្ងៃប្រកាសសាលដីការដោយតុលាការកំពូលនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ២០១៧ ខាងមុខនេះ»៕


No comments:

Post a Comment