Thursday, October 19, 2017

ខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការធានារ៉ាប់រង”

សៀមរាប៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក លី សំរិទ្ធ អភិបាលខេត្តសៀមរាបស្តីទី បានចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការធានារ៉ាប់រង” នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប។

ក្នុងសិក្ខាសាលានេះ លោក លី សំរិទ្ធ ក៏មានជំនឿចិត្តថា ការទទួលបានសេវាធានារ៉ាប់រង គឺ​ជា​កត្តាសំខាន់សម្រាប់ការកសាងផែនការជីវិត ការការពារវិបត្តិហិរញ្ញវត្ថុគ្រួសារ ក៏ដូចជាការទទួល​បានសន្តិភាពផ្លូវចិត្ត សម្រាប់ក្រុមគ្រួសារនៃប្រជាជនកម្ពុជាទាំងមូល។

ក្នុងកិច្ចការនេះ យើងអាចនិយាយបានថាជាការងាយស្រួលក្នុងការនិយាយ ហើយងាយស្រួលក្នុងការស្តាប់ ប៉ុន្តែវាតម្រូវឱ្យប្រជាពលរដ្ឋដែលជាអតិថិជនមានការយល់ដឹងខ្ពស់ ថាតើសេវាធានារ៉ាប់រងមានសារសំខាន់ និងផលប្រយោជន៍អ្វីខ្លះ សម្រាប់ពួកគាត់ មុននឹងឈានទៅដល់ការសម្រេចចិត្តជ្រើសរើសយកសេវានេះ ពីក្រុមហ៊ុនណាមួយ។ ដូចនេះ ការរៀបចំសិក្ខាសា​លា​នៅពេលនេះ នឹងអាចជួយបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងខេត្តសៀមរាប យើងដឹងអំពីអត្ថប្រយោជន៍ ដែលទទួលបានពីការធានារ៉ាប់រងបានមួយកម្រិត​ថែម​ទៀត៕




No comments:

Post a Comment