Wednesday, March 23, 2016

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​ឯកឧត្តម Arkady Dvorkovich ឧបនាយក​រដ្ឋមន្រ្តី នៃសាធា​រណរដ្ឋសហព័ន្ធ​រុស្សី ចូលជូប​សំដែង​ការ​គួរ​សម និងពិភាក្សា​ការងារ

ក្នុងឱកាសនៃ ​ការស្នាក់អាស្រ័យ​អញ្ជើញចូលរួម​កិច្ចប្រជុំកំពូល​មេគង្គ ឡានឆាងលើកទី១ នៅទីក្រុង សាន់យ៉ា ខេត្តហៃណាន ប្រទេសចិននោះដែរ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុនសែន នាយក ​រដ្ឋមន្រ្តី​ នៃព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យឯកឧត្តម Arkady Dvorkovich ឧបនាយក​រដ្ឋមន្រ្តី នៃ​សាធា​រណ​រដ្ឋសហព័ន្ធរុស្សី ចូលជូបសំដែង​ការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួប​ពិភាក្សា​គ្នានោះ សម្តេចតេ​ជោនាយករដ្ឋមន្រ្តី និងឯកឧត្តម Arkady Dvorkovich បានធ្វើកា ​រ​ពិភាក្សា​គ្នា​យ៉ាង​យក​ចិត្តទុកដាក់​ពីការ ត្រៀមនូវដំ​ណើរបំពេញ​ទស្សនកិច្ច​របស់សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ដែល​នឹង​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ចផ្លូវការ នៅសាធារណ​រដ្ឋសហព័ន្ធ​រុស្សីក្នុង​ខែឧសភាខាងមុខ។
ជាមួយគ្នា ​នេះ​សម្តេច​តេជោ និងឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី ក៏បាន​ធ្វើការ​ពិភាក្សា​គ្នាយ៉ាង​យកចិត្ត​ទុកដាក់​ទៅលើការដោះស្រាយ​បំណុល ដែល​កម្ពុជាបានជំពាក់អតីត​សហភាព​សូវៀត​កាលពី​ពេល​កន្លង​មក។ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី​បានសំដែង​នូវការវាយ​តម្លៃ​ខ្ពស់ ចំពោះក្រុមការងារនៃប្រទេសទាំងពីរដែលបានធ្វើការ​ ពិភាក្សា​គ្នាយ៉ាង​យកចិត្តទុក​ដាក់​ពីការ​ដោះ​ស្រាយបំណុល ហើយដែលបាន​ឈានឆ្ពោះទៅមុខ មាន​លក្ខ​ណៈអំណោយ​ផលជាច្រើន ពោល​គឺធ្វើយ៉ាង​ណាឲ្យ​បំណុលកម្ពុជា​ពីអតីតកាល ត្រូវបានដោះស្រាយ ក្នុងពេល​ឆាប់ៗខាងមុខ តាមរយៈ​ការដោះ​ស្រាយលើកា​រវិនិយោគក្នុង​ប្រទេសកម្ពុជា ដែលជាដំណោះ​ស្រាយមួយស្រប​តាមកិច្ច​ព្រៀម​ព្រៀង​សន្តិភាពទី​ក្រុងប៉ារីស។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍ បញ្ជាក់ថា អ្វីដែល​រូប​សម្តេច​និងប្រជាជន​កម្ពុជាចង់បាននោះគឺ ការខិតខំដោះស្រាយ​​បំណុលទាំងអស់នោះ ឲ្យ​បាន​ឆាប់​បំផុត តាមដែល​អាចធ្វើទៅបាន។ ជាការឆ្លើយតប ឯកឧត្តម Arkady Dvorkovich មានប្រ ​សាសន៍ថា ប្រទេស​រុស្សីមានការចាប់​អារម្មណ៍យ៉ាងខ្លាំង ចំពោះដំណោះស្រាយ​បំណុលរបស់កម្ពុជា តាម រយៈ​ការប្រែក្លាយ​បំណុលមកការវិនិយោគ ហើយដែលភាគីទាំងពីរត្រូវ​បន្ត​ពិភាក្សាគ្នាជា​លំអិតទៅទៀត រួម ទាំងបញ្ហាបច្ចេក​ទេសផងដែរ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍ លើកឡើងពីលទ្ធភាព នៃការដោះស្រាយ​បំណុល តាមរយៈ​ការជួយ​ទិញក​សិ​ផល​របស់កម្ពុជា​នាំចូលទៅ​កាន់ប្រទេសរុស្សី។
សម្តេចតេជោនា ​យករដ្ឋមន្រ្តី​មានប្រសាសន៍ដែរថា ដោយសារតែកំណើន​នៃភ្លៀវទេសចរ រុស្សី​បានធ្វើ​ដំណើរ​មកកាន់ប្រទេសកម្ពុជាជាង១០ម៉ឺននាក់ ដែលភាគច្រើនពួកគេធ្វើដំណើរតាមប្រទេសជិត ខាង​នោះ កម្ពុជាស្នើដល់ភាគីរុស្សីបើកឲ្យមានការហោះហើរត្រង់ពីរុស្សីមកកាន់កម្ពុជា ដើម្បីជំរុញកំណើន ទេសចរណ៍ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ឲ្យកាន់​តែមាន​សក្តានុ​ពលខ្ពស់ថែមទៀត។ ​នៅក្នុងកិច្ចពិភាក្សា​គ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម Arkady Dvorkovich ក៏បានធ្វើការពិភាក្សាគ្នា​យ៉ាងយកចិត្តទុកដាក់ ក្នុងការ​ពង្រីកកិច្ច​​សហប្រតិបត្តិការ​ក្នុងក្រប ខណ្ឌអាស៊ាន និងរុស្សី ដែលសារតែបច្ចុប្បន្នរុស្សីគឺជាដៃគូចរចាររបស់អាស៊ាន សំដៅធ្វើ​យ៉ាង​​ណាជំរុញឲ្យ មានកិច្ចប្រជុំកំពូលអាស៊ាន រុស្សី កើតឡើងក្នុងពេលអនាគត។ ជាមួយ​គ្នានេះ​សម្តេចតេជោ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការពិភាក្សាពី​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែល​ប្រទេសទាំងពីរ កំពុងមានការយក​ចិត្តទុកដាក់ដូចគ្នា។ 



No comments:

Post a Comment