ក្នុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៥
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានលើកឡើងថា
ការលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AZ ហើយបានដកហូតផ្លូវជាតិលេខ៤មកឲ្យរាជរដ្ឋាភិបាលគ្រប់វិញ
មិនត្រឹមតែជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋនោះ
ថែមទាំងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលដក
ហូតផ្លូវលេខជាតិ៤ ពីក្រុមហ៊ុនមកវិញ មិនត្រឹមតែជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនោះទេ
ថែមទាំងបានជួយសម្រួល ដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។ ការលើកឡើងនេះ
គឺគ្រាដែលសម្ដេចតេជោ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់
ក្នុងពីធីបើកវេទិកាស្រូវ អង្ករកម្ពុជាលើកទី៥ ដែលរៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅឯសណ្ឋាគារសុខា ភ្នំពេញ
នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។
ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដកហូតសិទ្ធិគ្រប់គ្រងផ្លូវជាតិលេខ៤ពីក្រុមហ៊ុន AZ
មកវិញ គឺបានសម្រួលដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងមិនត្រូវបង់ប្រាក់ទៀតនោះទេ
ហើយថែមទាំងជួយសម្រួលការងារធ្វើពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម និងបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារខាងក្រៅថែមទៀត។
គួររំលឹកថាកាលពីថ្ងៃទី១៣
ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានប្រកាសសម្រេចលុបចោលកិច្ចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AZ
ដែលកំពុងតែវិនិយោគពីផ្លូវជាតិលេខ៤ ហើយយកលុយពីរថយន្ដដែលធ្វើ
ដំណើរឆ្លងកាត់ផ្លូវនេះ។
ដូច្នេះចាប់ម៉ោង១២សូន្យនាទី ថ្ងៃ១៣ ខែមករា
ឆ្នាំ២០១៦ មកម្លេះ គឺប្រជាពលរដ្ឋដែលធ្វើអ្នកធ្វើដំណើរទូទាំងប្រទេសឆ្លងកាត់ផ្លូវជាតិលេខ៤ទាំងអស់
គឺមិនត្រូវបង់លុយតទៅទៀតឡើយ។ ការសម្រេចនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសសប្បាយចិត្ដជាខ្លាំង
និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្ដទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
នៅក្នុងពីធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញអាជ្ញាធរពាក់ព័ន្ធ
និងក្រុមហ៊ុនដឹកជញ្ជូនទំនិញនានា គិតគូពីដឹកជញ្ជូនទំនិញ តាមផ្លូវរថភ្លើងវិញពីរាជធានីភ្នំពេញទៅខេត្ដព្រះសីហនុ
និងពីខេត្ដព្រះសីហនុមករាជធានីភ្នំពេញព្រោះរាជរដ្ឋាភិបាលបានស្ថាបនាផ្លូវរថភ្លើងរួចរាល់ហើយ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា មានទំនិញមួយចំនួន បានដាក់លើសទំងន់ដូចជាដែក
និងស៊ីម៉ង់ត៍ជាដើម ដែលបានបើកនៅលើផ្លូវជាតិលេខ៤ ដែលអាចនាំឲ្យផ្លូវឆាប់ខូច
ដូច្នេះសម្ដេចតេជោស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវគិតគូពីបញ្ហានេះ ដោយបង្វែរពីការដឹកជញ្ជូនតាមផ្លូវជាតិ
មកដឹកតាមផ្លូវរថភ្លើងវិញម្ដង ដែលមានភាពងាយស្រួល និងចំណេញជាង៕
No comments:
Post a Comment