Monday, August 31, 2015

ក្រសួងការបរទេសកម្ពុជាប្រកាសថា ពលការិនី២រូបដែលរងគ្រោះនៅម៉ាឡេស៊ី នឹងមកដល់កម្ពុជាថ្ងៃស្អែក

យោងតាម​លិខិតរបស់​ឯកឧត្តម ​ជុំ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួងការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ ​ចេញផ្សាយនៅថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០១៥នេះ ​បានប្រកាសថា ​ពលការិនីខ្មែរ​រងគ្រោះចំនួន ​២រូប ដែលត្រូ​វបានមេខ្យល់ ​និងក្រុមហ៊ុននាំ​យកទៅធ្វើការ​នៅប្រទេសម៉ាឡេ​ស៊ីនឹងត្រឡប់​មកប្រទេសកម្ពុជា​វិញនៅថ្ងៃទី១ ​ខែកញ្ញា ឆ្នាំ២០១៥។ ​

សេចក្តីជូន​ដំណឹងបានឲ្យ​ដឹងថា ​ការជួយអន្តរា​គមន៍ឲ្យពលការរី​នីវិលមកវិញនេះ​ បានធ្វើឡើង​តាមរយៈស្ថាន​ឯកអគ្គរាជ​ទូតកម្ពុជាប្រ​ចាំប្រទេសម៉ាឡេស៊ី ​ដែលបាន​ដឹងពីបញ្ហានេះ។​ ពលការិនី​ខ្មែរទាំងពីរ​ខាងលើមានឈ្មោះ​ ៖ ១-ទូច ​ស្រីពៅ  រស់នៅ​ភូមិសេះស្លាប់​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៍ ​ខេត្តកំពង់ឆ្នាំង ​បានមកស្ថាន​ទូតនៅថ្ងៃទី១៣​ ខែសីហា ​ឆ្នាំ២០១៥ ​សុំជួយអោយ​បានវិលត្រឡប់​ មកកម្ពុជាវិញ។ ​២-ប៉ាន​ ណាវី  រស់នៅ​ភូមិស្រែព្រៃ ​ឃុំចំណោម ​ស្រុកមង្គលបូរី​ ខេត្តបន្ទាយ​មានជ័យ ​  បានមកស្ថា​នទូតនៅថ្ងៃទី២១​ ខែសីហា ​ឆ្នាំ២០១៥ ​សុំជួយអោយ​បានវិលត្រឡប់​មកកម្ពុជាវិញ។​ ក្នុងពេលរង់ចាំ​ការត្រឡប់មក​កម្ពុជាវិញ ​ស្ថានទូតបាន​ផ្ដល់កន្លែង​ស្នាក់នៅ និ​ងបាយទឹក និង​បានចេញ​លិខិតធ្វើដំ​ណើរបណ្តោះអាសន្ន​អោយពលការិនី​ទាំងពីរនាក់នេះ។​ អ្នកទាំងពីរ​ នឹងមក​ដល់កម្ពុជាវិញ​ នៅថ្ងៃទី០១ ​ខែកញ្ញា ​ឆ្នាំ២០១៥ ​តាមជើងយន្តហោះ​ AK 536  ​វេលាម៉ោង៧:៣៥​នាទីព្រឹក ​នៅអាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ ។


ឯកឧត្តម ​ជុំ សុន្ទរី​ ក៏បានឲ្យដឹ​ងដែរថា ​ក្រសួងការ​បរទេស ​និងសហប្រតិប​ត្តិការអន្តរ​ជាតិ  សូមធ្វើ​ការអំពាវនាវ​ដោយទទូច​ដល់ ពលរដ្ឋខ្មែរ​ ពិសេសនារីខ្មែរ​ដែលជាជន​ងាយរងគ្រោះ ត្រូវធ្វើ​ការប្រុងប្រយ័ត្ន​ចំពោះការ​ឆបោក ​អូសទាញ ​បញ្ចុះបញ្ចូល​ពីសំណាក់​មេខ្យល់ ដែលមាន​គំនិតទុច្ចរិត​បំរើផលប្រ​យោជន៍ផ្ទាល់ខ្លួន ​ប៉ុនប៉ង​នាំបងប្អូន​ទៅធ្វើការនៅ​ក្រៅប្រទេស ​ដោយភូត​កុហកថា ​នឹងទទួលបាន​ប្រាក់ខែច្រើន។​

No comments:

Post a Comment