Tuesday, July 28, 2015

រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយរយៈពេល នៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចមកនៅត្រឹម ៥០ឆ្នាំយ៉ាងយូរបំផុត

យោងតាម​សេចក្តីប្រ​កាសព័​ត៌មានរប​ស់ក្រសួង​បរិស្ថាន ​ចុះថ្ងៃទី​ ២៨ ​ខែកក្កដា ​ឆ្នាំ២០១​៥នេះ ​ស្តីពីល​ទ្ធផលនៃ​ការវាយ​តម្លៃ ​លើក្រុមហ៊ុ​នសម្បទាន​ដីសេដ្ឋកិច្ច​ចំនួន ​១៦ នៅក្នុង​ខេត្តមណ្ឌ​លគិរី ​រតនគិរី ​និងកំពង់ស្ពឺ ​ក្រោមកា​រគ្រប់គ្រ​ងរបស់ក្រសួ​ងបរិស្ថា​ន បានប​ញ្ជាក់ថា ​ក្រោយដោះស្រា​យពីផល​ប៉ះពាល់រួ​ច ក្រុមហ៊ុនទាំ​ង១៦នេះ ​នឹងត្រូវ​ចុះកិច្ចសន្យា​ឡើងវិញ ​និងកាត់​បន្ថយរយៈពេ​លនៃការ​វិនិយោគ ដែ​លផ្តល់ឲ្យ​ពីមុនមកមាន ​៩៩ឆ្នាំ ​៨០ ឆ្នាំ ​និង៧០​ឆ្នាំឲ្យមកនៅត្រឹ​មរយៈពេ​ល ៥០ឆ្នាំវិញ។​

ក្រសួង​បរិស្ថានបា​នឲ្យដឹងថា ​កាលពីពេលថ្មី​ៗនេះ ​រាជរដ្ឋាភិ​បាលកម្ពុជា​ បានស​ម្រេចអនុញ្ញាតឲ្យ​ក្រុមហ៊ុន ​១៦ ​ដែលទទួ​លបានសិ​ទ្ធិវិនិយោគលើ​ផ្ទៃដីសេ​ដ្ឋកិច្ច​ នៅ​តំបន់​ប្រើប្រាស់ដោយ​ចីរភា​ពនៃដែនជ​ម្រកសត្វ​ព្រៃភ្នំណាមលៀ​រ ​ដែនជម្រក​សត្វព្រៃភ្នំ​ពេ្រច នៅ​ខេត្តរតនៈគិ​រី មានចំនួន​ ៤ក្រុមហ៊ុន ​ ដែលទទួ​លបានស​ម្បទានដីសេ​ដ្ឋកិច្ច នៅ​ដែនជម្រក​សត្វព្រៃលំផា​ត់ និងក្នុង​ខេត្តកំពង់ស្ពឺ​មានចំនួន​៧ ដែលទទួ​លបានស​ម្បទានដី​សេដ្ឋកិច្ច​នៅតំបន់​ដែនជម្រ​កសត្វព្រៃភ្នំ​ឱរ៉ាល់ ​និងឧទ្យាន​ជាតិសុរាម្រិ​ត-កុ​សុមៈ គិរីរម្យ ​បន្តអនុ​វត្តគម្រោ​ងនិងបំ​ពេញនីតិ​វិធីលើផ្ទៃដី​ដែលបាន​ដោះស្រាយផល​ប៉ះពាល់រួច ​ដោយត្រូវ​ចុះកិច្ចស​ន្យាឡើងវិញ ​និងកាត់​បន្ថយរយៈពេល​នៃការវិនិយោគដែ​លផ្តល់ឲ្យ​ពីមុនមក​មាន ៩៩​ឆ្នាំ ៨០ ​ឆ្នាំ និង៧០ឆ្នាំ​ឲ្យមមក​នៅត្រឹមរយៈពេ​ល ៥០​ឆ្នាំវិញ។​ សូមប​ញ្ជាក់ថា រា​ជរដ្ឋាភិ​បាលកម្ពុជា ​បានសម្រេច​ជាគោលការណ៍ ​ក្នុងការ​កាត់បន្ថ​យរយៈពេល​នៃការអនុ​វត្តគម្រោង​វិនិយោគអ​ភិវឌ្ឍន៍ ​សម្បទានដីសេ​ដ្ឋកិច្ចទាំងអស់​មកនៅត្រឹម​យ៉ាងយូរ៥០​ឆ្នាំ។

តា​មសេចក្តី​ប្រកាសព័​ត៌មានរប​ស់ក្រសួងប​រិស្ថាន ​រហូតមក​ដល់ពេលនេះ ​ក្រសួងបា​នពិនិត្យ ​និងវាយត​ម្លៃគម្រោងវិ​និយោគអ​ភិវឌ្ឍន៍ទាំង​អស់ចំនួន ១​១៣ ​ដែលមាន​ផ្ទៃដីសរុប ​៦២៨ ​២៩៨,​៧៥ ហិ​កតា ​ដែលក្នុងនោះគ​ម្រោងចំនួន​ ៨១ ត្រូ​វបានដា​ក់ឆ្លងអ​ង្គប្រជុំគណៈ​កម្មាធិកា​រអន្តរក្រ​សួង ​ដើម្បីពិភាក្សា និ​ងលើកសំណើ​ជូនប្រមុ​ខរាជរ​ដ្ឋាភិបាល​ក្នុងកា​រពិនិត្យ ​និងសម្រេច ​ហើយជាល​ទ្ធផលគ​ម្រោងរបស់​ក្រុមមហ៊ុន​ចំនួន ​២៣ ដែ​លមានផ្ទៃ​ដីសរុប​ ៩០ ​៦៨២ ​ហិកតា ​ត្រូវបានរា​ជរដ្ឋាភិ​បាលសម្រេច​និរាករណ៍​ សិទ្ធិវិនិ​យោគដោយ​សារតែក្រុ​មហ៊ុនទាំ​ងនោះ ​មិនបានគោ​រពតាម​គោលការណ៍ ​និងនីតិ​វិធីនានា​ដែលបាន​កំណត់។​

ក្រសួ​ងបរិស្ថា​នបានប​ញ្ជាក់ផង​ដែរថា ​ការត្រួ​តពិនិត្យ វា​ស់វែង ​និងវាយ​តម្លៃគ​ម្រោងសម្ប​ទានដីសេដ្ឋ​កិច្ចឡើង​វិញនេះ ​ពិតជា​មានសារៈ​សំខាន់ណាស់ ​ដើម្បីគ្រប់​គ្រងឲ្យមា​នប្រសិ​ទ្ធិភាព​លើសម្បទា​នដីសេដ្ឋ​កិច្ច ​ដែលស្ថិត​ក្រោមការ​គ្រប់គ្រងរ​បស់ក្រសួង​បរិស្ថាន​ បំណង​ដើម្បីផ្តល់​ភាពកក់​ក្តៅដល់អ្នក​វិនិយោគ​ទុន ក៏ដូ​ចជាដោះ​ស្រាយលើផ​លប៉ះពា​ល់ទាំងឡាយ​ឲ្យបានត្រឹ​មត្រូវ ​និងកំណត់​ច្បាស់លាស់ថា ​សម្បទាន​ដីសេដ្ឋកិ​ច្ចទាំងអ​ស់នឹងមិ​នមានការប៉ះពាល់​ដល់ដីធ្លី​របស់ប្រ​ជាពលរដ្ឋ៕​






No comments:

Post a Comment