នាព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៥សិក្ខាសាលាលើកទី២
របស់អង្គការគណបក្សនយោបាយនៅអាស៊ី(ICAPP)ស្តីការជួញដូរមនុស្សបាន
ប្រារព្ធពីធីបើកកម្មវិធីរបស់ខ្លួននៅសណ្ឋាគារសុខាភ្នំពេញ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានឧបនាយក
រដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីដែល
ក្នុងឱកាសនោះមានការស្មឹងស្មាធមួយនាទីដើម្បីគោរពវីញ្ញាណខន្ធ័ជន
រងគ្រោះដោយសារការរញ្ជួយដីនៅក្នុងប្រទេសណេប៉ាល់កាលពីថ្ងៃទី២៥
មេសាឆ្នាំ២០១៥ផងដែរ។
ថ្លែងបើកកម្មវីធីក្នុងនាមជាម្ចាស់ផ្ទះឯកឧត្តមបណ្ឌិតសភាចារ្យសុខអានដែល
ជាអនុប្រធានICAPP
ផងដែរបានសម្តែងទឹកចិត្តសោមនស្សរីករាយស្វាគមន៍ចំពោះគណប្រតិភូ
ICAPPដែលបានមកចូលរួមសិក្ខាសាដោយចាត់ទុកថាវត្តមានប្រតិភូទាំង
អស់ជាការសបញ្ជាក់ឲ្យឃើញអំពីស្មារតីសាមគ្គីភាព
និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងរដ្ឋជាសមាជិក ICAPP
និងស្ថាប័នពាក់ព័ន្ធរបស់ ICAPP។
ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានមានប្រសាសន៍ថា<យើងមាន
កិត្តិយសជាខ្លាំង
ដែលបានធ្វើជាម្ចាស់ផ្ទះនៃអង្គសិក្ខាសលាដ៏មានសារសំខាន់នេះ
ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃគណបក្សនយោបាយក្នុងតំបន់អាស៊ី
ប៉ាស៊ីហ្វីក អ្នកជំនាញ និងអ្នកពាក់ព័ន្ធដទៃទៀត
និងជាឱកាសសម្រាប់អ្នកចូលរួមទាំងអស់រៀនពីគ្នាទៅវិញទៅមក
ផ្លាស់ប្ដូរទស្សនាទាន និងចែករំលែកគំនិត ចំណេះដឹង និងបទពិសោធន៍
ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស>។
ដោយចាត់ទុកការជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
យ៉ាងឃោឃៅ ជាការរំលោភបំពានសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរនិងជាបញ្ហាសកល
ដែលទាមទារឱ្យមានកិច្ចសម្របសម្រួលជាអន្តរជាតិ
និងកិច្ចសហប្រតិបត្តិការជិតស្និទ
ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងនិងវិធីសាស្ត្ររួមគ្នាដើម្បីលុប
បំបាត់និងទប់ស្កាត់ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានបានមានប្រសាសន៍ឲ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
មានការប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងនឹងឧក្រឹដ្ឋកម្មនេះ
ដោយមានកិច្ចសហការយ៉ាងជិតស្និទជាមួយប្រទេសក្នុងតំបន់
និងពិភពលោកក៏ដូចជាជាមួយអ្នកពាក់ព័ន្ធទាំងអស់។ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានបាន
មានប្រសាសន៍ឲ្យប្រតិភូICAPPដឹងផងដែរពីវិធានការនានាដែលរាជរដ្ឋា
ភិបាលបានប្រកាន់យកនិងបានអនុវត្តន៍ដែលផ្ដោតលើចំណុច
៣សំខាន់នៃគោលនយោបាយប្រឆាំងការជួញដូរ គឺ ការដាក់ទោស ការការពារ
និងការទប់ស្កាត់។
វិធានការ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះរួមមាន៖ ១-ច្បាប់ស្តីពីការបង្រ្កាបអំពើពង្រត់ និងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស ឆ្នាំ១៩៩៦/ច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទឆ្នាំ២០០៨២-អនុស្ស
រណៈយោគយល់ឆ្នាំ២០០៣ រវាងប្រទេសកម្ពុជា និងប្រទេសថៃ
លើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការលុបបំបាត់ការជួញ
ដូរកុមារ និងស្ត្រី និងការជួយជនរងគ្រោះពីការជួញដូរ ៣-អនុស្ស
រណៈយោគយល់ឆ្នាំ២០០៤
នៃការសម្របសម្រួលគំនិតផ្តួចផ្តើមថ្នាក់រដ្ឋមន្ត្រី
ប្រឆាំងការជួញដូរមនុស្សនៅមហាអនុតំបន់ទន្លេមេគង្គ (COMMIT) ៤-អនុស្សរណៈយោគយល់ឆ្នាំ២០០៥ រវាងព្រះរាជាណចក្រកម្ពុជា និងសាធារណ
រដ្ឋសង្គមនិយមវៀតណាម
លើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការលុបបំបាត់ការជួញដូរកុមារ
និងស្ត្រី និងការជួយជនរងគ្រោះពីការជួញដូរ ៥-កិច្ចព្រម
ព្រៀងឆ្នាំ២០០៧
ស្ដីពីការណែនាំការអនុវត្តនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន
រដ្ឋាភិបាល
និងទីភ្នាក់ងារជួយសង្គ្រោះជនរងគ្រោះពីការជួញដូរជាដើម។ដើម្បី
សម្រេចឱ្យបាននូវការចាប់ខ្លួននិងការដាក់ទោសដល់ឧក្រិដ្ឋជនជួញដូរ
មនុស្សរាជរដ្ឋាភិបាលបានបង្កើតនិងអនុម័តនូវគោលនយោបាយ
និងច្បាប់ជាច្រើន ដូចជាក្រមព្រហ្មទណ្ឌ
បទដ្ឋាននៃដំណើរការនីតិវិធីសម្រាប់ប៉ូលីស
និងផែនការសកម្មភាពប្រឆាំងការជួញដូរមនុស្ស។ជាលទ្ធផល ការជួញដូរជាង
១ពាន់ករណីត្រូវបានដាក់ទោស និងជនរងគ្រោះជាង
១ពាន់នាក់ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ស្រុកកំណើតវិញ
តាមរយៈយន្តការសហប្រតិបត្តិការឆ្លងដែន។សូមបញ្ជាក់ថាសិក្ខាសាលាលើកទី២
របស់អង្គការគណបក្សនយោបាយនៅអាស៊ី(ICAPP)ស្តីការជួញដូរមនុស្សដែល
ប្រារព្ធធ្វើនៅកម្ពុជាមានរយះពេល២ថ្ងៃដោយមានតំណាងគណបក្សនយោបាយជាសមា
ជិកICAPPចំនួន២៣រូបមកពី១៤ប្រទេសចូលរួម។សិក្ខាសាលាស្តីការជួញដូរ
មនុស្សត្រូវបានរៀបចំឡើងដោយសម្ពន្ធ័ស្ត្រីដែលជាស្ថាបន័មួយរបស់ICAPP
ដែលបង្កើតឡើងកាលពីខែមេសាឆ្នាំ២០១៣នៅក្រុងបាគូប្រទេសអាហ៊ែបៃហ្សង់
។សិក្ខាសាលាលើកទីមួយរបស់អង្គការICAPPស្តីពីការជួញដូរមនុស្ស
បានប្រព្រឹត្តទៅនៅទីក្រុងកាត់ម៉ាន់ឌូប្រទេសណេប៉ាល់កាលពីថ្ងៃទី១៦-១៨
មេសាឆ្នាំ២០១៤។សម្រាប់នៅកម្ពុជាសិក្ខាសាលាលើកទី២ស្តីការជួញ
ដូរមនុស្សICAPP
មានកិច្ចសហការរៀបចំដោយគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វុនស៊ិន
ប៉ិចក្រោមកិច្ចឧបត្ថមពីអង្កការកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ
(KOIKA)និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការនិងសម្របសម្រួល
ទួគី(TIKA)។
No comments:
Post a Comment