Thursday, March 05, 2015

អគ្គិសនីកម្ពុជាពង្រីកវិសាលភាពការងារជំហានទី២ ក្នុងការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់បន្ទប់ជួលកម្មករ កម្មការិនី

យោងតាម​លិខិត​របស់​ ឯកឧត្តម​ កែវ​ រតនៈ ​អគ្គនាយក​អគ្គិសនី​កម្ពុជា​ ផ្ញើទៅកាន់​ ឯកឧត្តម​ ប៉ា ​សុជាតិវង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​កាលពីថ្ងៃទី​ ០២​ ខែមីនា​ ឆ្នាំ២០១៥​ បានឲ្យ​ដឹងថា​ អគ្គិសនី​កម្ពុជា​ បានចាប់​ផ្តើម​ជំហានទី២​ ក្នុងការ​តបណ្តាញ​អគ្គិសនី​ និង​ដំឡើង​កុងទ័រជូន​កម្មករ​ កម្មការិនី​ ទៅ​កាន់​ខណ្ឌ​ចំនួន៦​ថែមទៀត ​ចាប់ពីថ្ងៃទី ​០១ ​ខែមីនា​ ឆ្នាំ២០១៥​។

ការពង្រីក​វិសាលភាព​ការងារ​ជំហានទី២​ ក្នុងការ​តបណ្តាញ​អគ្គិសនី​ និងដំឡើង​កុងទ័រដល់​បន្ទប់​ជួលកម្មករ ​កម្មការិនី ​ទាំង៦ខណ្ឌ​ខាងលើ​រួមមាន៖ ​ខណ្ឌសែន​សុខ​ ព្រែកព្នៅ ​ពោធិ៍សែនជ័យ ចំការមន ​ច្បារអំពៅ ​និងជ្រោយ​ចង្វារ។​ ការប្រតិបត្តិការ​តបណ្តាញ​អគ្គិសនី​ ដល់បន្ទប់ជួល​ជូនកម្មករ ​កម្មការិនី ​ក្នុងតំលៃ៦១០រៀល​ក្នុងមួយគីឡូវ៉ាត់​ នៅជំហានទី១ ​សម្រេចបាន ​២៣.១៤២​បន្ទប់ហើយ។​

ក្នុងលិខិត​ដដែលនោះ​ ឯកឧត្តម ​កែវ រតនៈ​ បានបញ្ជាក់ថា ​និយោជិត​របស់អគ្គិ​សនី ដែល​នឹងចុះបំពេ​ញការងារតប​ណ្តា​ញនេះ មា​នចំនួនសរុប ២​៤០នាក់ ចែ​កចេញជា​ ៣០ក្រុម ក្នុងមួយ​ក្រុម​មានគ្នា ៨នា​ក់។ ក្រុ​មនិយោជិតរ​បស់អគ្គិសនី​កម្ពុជា​ នឹងចុះទៅទទួ​លពា​ក្យស្នើសុំបន្តចរន្ត និង​ធ្វើការភ្ជា​ប់ចរន្តអគ្គិស​នីនៅទីតាំងស្នាក់កា​ររបស់កម្មករ កម្មការិនី​។ ក្នុងលិខិតនោះដែរ​ ឯកឧត្តម កែវ រតនៈ​ ក៏បានស្នើ​សុំលោកអភិបា​លរាជធានីភ្នំពេញ​ ជួយសហកា​រអនុវត្ត ការងា​រជំហានទី២ បន្ត​ទៀត ដើម្បី​ឲ្យទទួលបាន​ជោគជ័យ ដូចក្នុងជំហា​នទី១។

គួរបញ្ជា​ក់ឲ្យ​ដឹងថា ការចុះទៅ​​អនុវត្តន៍កិច្ចកា​រងារ​នេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ កម្មការិនី ក្នុងការប្រើប្រាស់ថាមពលអគ្គិសនី  ដែលមានតម្លៃខ្ពស់ចាប់ពី ១.៥០០រៀល រហូតដល់ ២.៥០០រៀលនោះ រាជរដ្ឋាភិបា​ល បានសម្រេចចំណាយ ថវិកាប្រមាណជា ២លានដុល្លា ដើម្បីតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មារិនី  និងនិយោជិត ធ្វើយ៉ាងណាជួយឲ្យកម្មករ កម្ម​ការិនី អាចប្រើប្រាស់ថាមពលអគ្គិសនីជា​​មួយតម្លៃទាប ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបា ដើម្បីកាត់បន្ថយការចំណា​យរបស់ ​ពួកគាត់​មួយកម្រិត។

អត្ថបទ៖ ច័ន្ទ ទេវី​


No comments:

Post a Comment