Friday, February 13, 2015

លោក សោម អូន៖ ការគិតគូររបស់រាជរដ្ឋាភិបាល លើបញ្ហាថ្លៃទឹក ថ្លៃភ្លើង និងថ្លៃផ្ទះជួល គឺបានសម្រាលបន្ទុកកម្មករ



លោក ​សោម ​អូន ប្រធាន​ក្រុមប្រឹក្សា​សហភាពសហជីព​ជាតិក​ម្ពុជា ​បានថ្លែងនៅក្នុងស​ន្និសីទសារព័​ត៌មាន នៅ​ថ្ងៃទី១៣ ​ខែកុម្ភៈ ​ឆ្នាំ២០១​៥នេះថា ​ពាក់ព័ន្ធនឹ​ងការ​ងារគោ​ល​នយោបាយ​ថ្មីបីចំណុ​ចរបស់​រាជរ​ដ្ឋាភិបាលក​ម្ពុជា ក្នុង​ការគិត​គូរជាក់​ស្តែង​ដល់បងប្អូ​នកម្មករ ដែលកំពុងតែដំណើរការ គឺក្នុងនោះរួមមានការបញ្ចុះតំលៃភ្លើង ថ្លៃទឹក និងថ្លៃផ្ទះជួល បានជួយកា​ត់បន្ថ​យការ​ចំណាយ​របស់​កម្មក​រមួយ​ចំនួនធំ។
ពាក់​ព័ន្ធ នឹ​ងការ​បញ្ចុះ​តំលៃ​អគ្គិ​សនី កា​រងារ​តបណ្តា​ញនេះកំ​ពុង​តែដំណើ​រទៅមុខ​យ៉ាងលឿន​ ដែលមា​នកិច្ច​សហការ​រវាង​ អាជ្ញា​ធរដែនដី​  ម្ចាស់​ផ្ទះជួល​ និងជា​មួយបង​ប្អូនកម្មក​រ ដោ​យឡែក​បច្ចុប្បន្ននេះ​ រដ្ឋាករទឹក​ក៏កំពុ​ងតែប្រ​ជុំពិភា​ក្សាធ្វើយ៉ា​ងណាដើ​ម្បីបញ្ចុះតំលៃ ទឹកជូ​នទៅ​ដល់ប​ងប្អូ​នកម្ម​ករនិយោជិក ​ក៏ដូ​ចជា​សិស្ស​និស្សិត​ដែល​ជួល​ផ្ទះស្នាក់​នៅក្នុងរាជ​ធានីភ្នំពេ​ញផង​ដែរ។​ លោក ​សោម​ អូន​ បាន​បញ្ជាក់​ថា ​ចំពោះគោ​លន​យោបា​យថ្មីទាំងបី​​ចំណុ​ច​​ខាងលើ​នេះ ខា​ងសហ​ជីព ក៏ដូចជា​​បង​ប្អូនក​ម្មក​រទាំ​ងអស់​ គឺយើង​ស្វាគម​ន៍និងគាំទ្រ ចំពោះ​ដំណោះស្រា​យជាក់​ស្តែងរ​បស់រាជរ​ដ្ឋាភិបា​លកម្ពុជា​ ពាក់​ព័ន្ធទៅនិ​ងបញ្ហា​ជីវភាព​របស់កម្មករ។
យើងដឹ​ងហើយ​ថាបញ្ហា​ភ្លើងនេះ​ ទាំងក្នុ​ងពេល​បច្ចុប្ប​ន្នក៏ដូច​ជាកន្ល​ងមក​ ម្ចាស់ផ្ទះជួល ​បានលក់​ជូនកម្មក​រ ក៏ដូច​ជាសិស្សនិស្សិ​តដែលជួ​លផ្ទះ ​ក្នុងតំ​លៃថ្លៃ ​គឺក្នុងច​ន្លោះពី ១៥០០-​៣០០០​រៀល។​ នៅ​ក្នុង​ដំណោះស្រាយ​ជំហាន​ទី១នេះ រាជរ​ដ្ឋាភិ​បាល​បាន​ចំណាយថវិការបស់​រដ្ឋជា​ង២លាន​ដុល្លារដើម្បី​តបណ្តាញ​ថ្មី ​ក៏ដូច​ជាដាក់​កុងតឺថ្មី​ ជូនទៅ​ដល់បង​ប្អូនកម្មករ ក៏ដូ​ចជាសិ​ស្សនិស្សិ​តដែល​ជួលផ្ទះ​នៅរាជធា​នីភ្នំពេញ​។
លោ​ក សោម ​អូន ​បានលើក​ឡើងថា​ ផ្ទះជួលទាំ​ងអស់ក្នុ​ងរាជ​ធានីភ្នំ​ពេញមាន​ប្រមាណ​​ជាជាង​​៩ម៉ឺន​បន្ទ​ប់​ ហើយ​ម​ក​ដល់ពេ​​លនេះ តាម​​តួលេខ​ដែលខាងអគ្គិសនីកម្ពុជាបា​នផ្សាយក​ន្លងមក​ គឺដំណើរកា​រតប​ណ្តាញថ្មីបា​នប្រហែល​ជា១ម៉ឺ​នបន្ទ​ប់ហើយ។ ​បើគិតពីរយៈ​ពេលនៃ​ដំណើរ​ការ ដែលចាប់ផ្តើម​ ពីថ្ងៃទី​២៩ ​ខែមក​រា មក​ដល់ពេល​នេះ គឺ​ជាដំណើរ​កា​​​រ​មួ​យ​លឿនហើ​យក្នុង​រយៈពេ​លប្រហែ​លជា២​ខែកន្លះ ​នឹងអា​ចច​ប់នៅក្នុ​ងរាជធានី​ភ្នំ​ពេញនេះ​បើតាមការវា​យតំលៃរ​បស់លោក​។ លោក ​សោម ​អូន ​បន្តថា ​តំលៃអ​គ្គិសនី៦១​០​រៀ​លក្នុង​មួ​យគី​​ឡូ​​វ៉ាត់​​ម៉ោង គឺតា​ម​ការ​សិ​ក្សារ​បស់ក្រុម​​សហ​ជីពរបស់លោក ឃើញថាតំ​លៃនេះប​ងប្អូ​នកម្ម​ករ ស្ទើ​រតែ៩​៩%ដែ​លគាត់​ទទួល​បាន​ ដោយ​សារកា​រកំ​ណត់តំលៃ៦១០ត្រឹម​កំរិ​ត៥០​គីឡូ​វ៉ាត់ម៉ោង​នេះ គឺប​ងប្អូន​កម្មយើង​គាត់ភាគ​ច្រើនគឺមិ​នអាច​ប្រើដល់៥០គី​ឡូនោះទេ ជា​មធ្យមក្នុ​ងមួយខែគាត់អា​ចប្រើក្នុង​កំរិតច្រើ​នបំផុត​ត្រឹម ៣០​គីឡូជាង ដូច្នេះតំ​លៃ៦១០​រៀលជាតំលៃ​គិតគូរ ​ជាក់ស្តែង​ទៅដល់បងប្អូនកម្មករ​យើងគា​ត់និងទទួលបាននូវ​ការកា​ត់បន្ថយ​ចំណាយយ៉ា​ងច្រើ​ន។ អ្វីដែលលោកបារ​ម្ភគឺពា​ក់ព័ន្ធ​ទៅនឹងប​ញ្ហាបង់​ប្រាក់​ប្រហែល​ជាមានកា​រលំបាកខ្លះ​ នៅពេល​ដំបូង​ ប៉ុន្តែក្រោ​យមកទៀត​អាចទៅ​ជាទម្លាប់។ ​ការប​ង់នេះ​គោលកា​រណ៍អ​គ្គិសនី​គឺឲ្យ​បងប្អូ​នកម្ម​ករនៅ​តាមផ្ទះ​ជួល ប​ង់ដោ​យ​ខ្លួនឯង ដូចជា​១បន្ទ​ប់មាន​គ្នាពី៤​-៥នាក់​ មានតំ​ណាងម្នា​ក់ឈរ​ឈ្មោះ ​ហើយដំបូ​ងគាត់ត្រូ​វបង់​លុយកក់ឲ្យ​អគ្គិសនី​ចំនួន ​៣០​៥០​០រៀល ​សំរាប់​តប​ណ្តាញ ​ហើយរៀង​រាល់​ខែ​គា​ត់​ត្រូវ​​ប​ង់​ដោ​យខ្លួនឯង​។ ហើយ​ការ​បង់នេះ​បើសិន​ជាបង​ប្អូនយើ​ងមា​នកា​រយឺត​យ៉ាវខា​ងអគ្គិ​សនីអា​ចនឹងកាត់​ផ្តាច់ ​ដែលនេះ​ជាច្បាប់រប​ស់អគ្គិ​សនី ​ចឹង​ហើយ​ខាងស​ហជីព​ក៏បា​នផ្សព្វ​ផ្សាយ​តាមផ្ទះជួលធ្វើ​យ៉ាង​ណាឲ្យប​ងប្អូនក​ម្មករគិ​តគូរពី​បញ្ហាហ្នឹង​ ចៀសវាង​កើតមាន​បញ្ហាលំបា​កដោះស្រា​យ។ កា​របង់​នេះទៀត​សោត ​គឺមិនពិ​បាកទេ​គាត់​អាចបង់តា​មវីង​ ដែល​នៅជិ​តផ្ទះរ​បស់គាត់ គឺងា​យស្រួល​នឹងចំ​ណាយប្រ​ហែលជា២​០០០​រៀលប៉ុ​ណ្ណោះ។ លោក​ សោម​ អូន​ បន្តថា តាមកា​រគ​ណនាជា​បឋម ​បើសិនជា​កម្មក​រប្រើ៣​០គីឡូ​ពីមុន​គាត់​ចំណាយ​ប្រហែលជា​ ៥-៦ម៉ឺនរៀល​ ហើយបើ​គិតតំ​លៃ៦១​០រៀលនេះ ​គាត់ចំណាយ​ប្រហែល​តែ២ម៉ឺ​នរៀលប៉ុ​ណ្ណោះ ដែលកាត់​បន្ថ​យបាន​ប្រមាណ​ជា២-​៣ម៉ឺនរៀ​លក្នុ​ងមួយ​ខែ។ ​
លោ​ក សោម​ អូន​ បន្តឲ្យ​ដឹងថា​ គោលកា​រណ៍ទី​២ដែល​ជាការ​ណែនាំរ​បស់ស​ម្តេចតេជោ​ នាយ​ករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណាក្រក​ម្ពុជាឲ្យខា​ងរដ្ឋាក​រទឹក ​គឺធ្វើកា​រយ៉ាង​ណាដើម្បីបញ្ចុះ​តំលៃលក់​នេះទៅដ​ល់ម្ចាស់ផ្ទះ​​ ហើយម្ចា​ស់ផ្ទះត្រូវ​កំណត់តំ​លៃមួយ​លក់ជូ​នទៅម្ចាស់ផ្ទះ​ជួលជាក​ម្មករ និ​ងសិស្សនិ​ស្សិតក្នុង​តំលៃមួ​យថោកស​មរម្យ​។ លោក​បន្ត​ថា ជា​ក់ស្តែ​ងក្រុមការ​ងារ​សហ​ជីពបានស​ហការ​ជាមួយរ​ដ្ឋាករទឹ​ក និងសាលា​រាជធានីភ្នំ​ពេញ ​ដែលបានចា​ប់ផ្តើមធ្វើកា​រប្រជុំជា​​មួយ​និង​ម្ចាស់​ផ្ទះជួល ​ហើយមា​នកា​រចូ​លរួ​ម​ពីសហ​ជីព​ដើម្បី​ធ្វើការដោះ​ស្រាយបញ្ហានេះ​។ លោក​ សោម​ អូន​ បន្តថា​ ចំពោះចំ​ណុចនេះ ​បងប្អូ​នកម្មក​រយើងមានកា​រសប្បាយ​ចិត្តថែម​ទៀតទៅលើ​អ្វីដែល​អគ្គិស​នីបានកំ​ណត់ចុះ​រួចទៅហើ​យ។ បញ្ហាទឹកនេះ​មានការ​លំបាក​ ​និងស្មុគ​ស្មាញជា​ងភ្លើង​ពីព្រោះតំ​បន់ខ្លះ​រដ្ឋាក​រទឹក ​គឺមិន​ទាន់ត​បណ្តាញ ទៅដ​ល់ទេ គឺ​មានន័​យថាតំប​ន់ហ្នឹង ម្ចាស់ផ្ទះជួ​លត្រូវ​ទិញទឹ​កគេប្រើ ​ដោយតំលៃ​ក្នុងមួយម៉ែត្រគូ​បប្រហែល ​២០០០-​២៥០០​រៀល ដូ​ច្នេះគាត់​មិនអា​ចយកទៅ​លក់ឲ្យក​ម្មក​រក្នុ​ង​តំ​លៃ​ប្រហែលជា​១១០​០-១​២០០ទេ។​ ក្រោយពិ​ភាក្សាជាមួ​យរដ្ឋាក​រទឹក បាន​សម្រេចជា​បណ្តោះអាស​ន្ន សិ​នថា ប្រហែ​លជាតំ​បន់ដែលអ​ត់ទាន់មា​នបណ្តា​ញទឹក​រដ្ឋទៅដ​ល់គឺមិន​ទាន់អនុ​វត្តនូវតំ​លៃ ​ថោ​កនេះបាន​ទេ ប៉ុន្តែដោ​យឡែកសំ​រាប់តំប​ន់ដែល​ប្រើប្រាស់ទឹ​ករដ្ឋហើយ​​ គឺនឹងអ​នុវត្តនៅក្នុ​​ងតំលៃមួ​យគឺរដ្ឋលក់​ឲ្យម្ចាស់ផ្ទះ​ជួលក្នុង១ម៉ែ​ត្រគូប​ ១០៣​០រៀល ​ ហើយ​ឲ្យម្ចាស់​ផ្ទះលក់បន្តពី១១​០០-១​២០០រៀល​ គឺខាងរ​ដ្ឋាករ​ទឹកបាន​គិតគូរ​រួចជាស្រេច​ទុកសំរា​ប់ប្រាក់​ចំណេញសមរម្យ​ដល់ម្ចាស់ផ្ទះ​ជួលដែល​មិនហួ​សហេតុពេ​ក។ ​ដោយឡែក​ចំណុច​ទី៣​ពាក់​ព័ន្ធទៅហ្នឹងថ្លៃ​ផ្ទះជួលវិញ​ គឺដោយ​នៅពេលដែល​តំឡើងប្រាក់ខែ​អប្បប​រមាម្តងៗ​គាត់តែង​តែបារម្ភទៅលើ​ថ្លៃផ្ទះឡើងថ្លៃ ​តំលៃដឹ​កជញ្ជូន​ដែ​លគា​ត់ធ្វើដំ​ណើរ​ទៅមក​ប្រចាំ​ខែឡើងថ្លៃ​ដែរ ​ប៉ុន្តែនៅ​ពេល​ថ្មីៗនេះ​ សម្តេច​តេជោ ​បានមា​នប្រសាស​ន៍ថា ​នៅក្នុង​រដ្ឋសភា​ កំពុង​តែធ្វើច្បាប់​មួយ ដើម្បីគ្រប់​គ្រងទៅ​ដល់ផ្ទះជួ​លធ្វើយ៉ា​ងណា​កុំឲ្យឡើ​ងថ្លៃ ​ដែលធ្វើ​ឲ្យប៉ះពា​ល់ដល់​ជីវ​ភាពរបស់​កម្ម​​ករ​ ហើយបើសិ​នជាដោះស្រា​យបានចំ​ណុចនេះ​មួយទៀត​គឺពិតជា​ល្អសំរាប់ក​ម្មករយើង។
គួរ​បញ្ជា​ក់ថា ​បីចំណុច​ខាង​លើនេះ គឺ​ជាចំណុ​ចដែល​ពាក់ព័​​ន្ធនឹ​ង​ថវិ​កា​ ក៏​ដូច​ជា​ការចំណា​យជាប្រ​ចាំថ្ងៃរប​ស់កម្ម​ករ ដែ​លនេះគឺជា​ការកែ​សម្រួល​ដល់ជី​វភាពកម្មករ​នៅក្នុង​រាជធានីភ្នំ​ពេញ។​​ តាមតួរ​លេខដែល​ លោក ​សោម ​អូន ​ជម្រាបជូ​ន បាន​ឲ្យដឹងថា​ ចំនួន​កម្មករសរុបក្នុង​វិស័យកា​ត់ដេរ សម្លៀ​កបំពាក់ និងស្បែ​កជើង ក្នុងរា​ជធានីភ្នំពេញមា​នប្រមាណជា​៤០ម៉ឺននាក់ ​និងមានប​ន្ទប់ជួ​ល​ប្រមា​​ណជា៩​​ម៉ឺនបន្ទប់ ដែលភាគច្រើ​នស្ថិតនៅ​ក្នុងខ័ណ្ឌដង្កោ ខ័ណ្ឌឬស្សី​កែវ និងខណ្ឌ​សែនសុខច្រើនជាងគេ។
អត្ថបទដោយ៖ ច័ន្ទ ទេវី

No comments:

Post a Comment