Thursday, November 13, 2014

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥




កិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ បានប្រារព្ធពិធីបើកជាផ្លូវការ នៅមជ្ឈមណ្ឌល សន្និសីទអន្តរជាតិ ទីក្រុងណៃពីដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ នៅព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។

ព្រះករុណាស៊ុលតង់ ហាជីហាសាន ណាលប៊ូលហ្គាដ (HajiHassanalBolkiah) នាយក​រដ្ឋមន្រ្តីប្រុយណេដារូស្សាឡាម សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមចូកូវីដូដូ (JokoWidodo) ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ឯកឧត្តម ថង ស៊ីងថាមម៉ាវង្ស (ThongsingThammavong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ណាជីប​រ៉ា​ហ្សា​ក់ (NajibRazak) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តមបេនីកណូអាគីណូ (Benigno S Aquino) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនឯកឧត្តមលីសៀនលុង (Lee HsienLoong)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបូរី ឯកឧត្តមឧត្តមសេនីយ៍​ប្រាយុទ្ធ​ចាន់​អូចា (Prayut Chan O Cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​ថៃឯកឧត្តម​ង្វៀន​តាន់​យ៉ុ​​ង (Nguyen Tan Dung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម​ឯក​ឧត្ត​ម​​ឡេ​លឿង​មិញ (Le Luong Minh) អគ្គលេខាធិការអាស៊ាន ឯកឧត្តម បាន គីមូន​អគ្គលេខា​​ធិការអង្គការសហប្រជាជាតិ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់​ក្តៅ​បំផុតពី​សំណាក់ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាព​មីយ៉ា​ន់​ម៉ារ​ និងជា​ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥និងលោកជំទាវ។

ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ ឯកឧត្តម ថេន ​សេន​ប្រធា​​នា​ធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងជាប្រធានកិច្ចប្រជុំ​កំពូល​អា​ស៊ាន​លើកទី២៥ បានធ្វើការគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅពេលនេះ​គឺជារបត់​មួយសំរាប់​អាស៊ានខណៈដែល សហគមន៍អាស៊ាន នឹងត្រូវបង្កើត ឡើងនៅឆ្នាំ  ២០១៥ខាងមុខ។

ឯកឧត្តម ប្រធានាធិបតីមានប្រសាសន៍បន្តថា ដើម្បីឈានទៅកាន់ការបង្កើតសហ​គមន៍​​អាស៊ានកិច្ចការសំខាន់ចំនួនពីរត្រូវតែអនុវត្តន៍ឲ្យបានជោគជ័យនោះ គឺការពង្រឹងបណ្តា​វិទ្យាស្ថានអាស៊ានឲ្យស្របទៅនឹងធម្មនុញ្ញអាស៊ាន និងការព្យាយាមបំពេញ​ការ​ងារ​សម្រាប់បុព្វហេតុទស្សនៈវិស័យក្រោយឆ្នាំ២០១៥របស់សហគំន៍អាស៊ាន។​
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា វិធានការទាំងពីរនោះនឹងជួយជំរុញ​ឲ្យ​មានការរីក​ចំរើនប្រកបដោយនិរន្តរភាពនៃសមាគមន៍អាស៊ាន ជាមួយគ្នានេះ​សាមគ្គី​ភា​ពរបស់អាស៊ានបានបង្ហាញឲ្យឃើញ តាមរយៈសម្លេងរបស់យើង ទៅលើ បញ្ហា តំបន់ និង អន្តរ‑ជាតិ។ ឯកឧត្តម បាន​មានប្រសាសន៍បន្តថា គោលដៅរបស់ អាស៊ានដែល យើង​បាន​បង្កើតឡើងសំរាប់ទំនាក់ទំនងផ្ទៃក្នុងរវាងរដ្ឋ និងរដ្ឋ កំពុងតែរួម ចំណែក ដល់​កិច្ចការ​សន្តិភាពសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់។ ឯកឧត្តមប្រធានា ធិបតី​មានប្រសាសន៍​សង្កត់​ធ្ងន់ថា បើទោះបីជាកើត មានបញ្ហាភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​សកល​លោក​​​ក្តីតម្រូវការក្នុង​ស្រុករបស់ អាស៊ានកំពុង តែមាន​ការ​កើនឡើង ហើយ​កំណើនសេដ្ឋកិច្ច​វិញ​​នៅ​តែ​ស្ថិតក្នុងកំរិត៥% ជាមួយនិង​ការរំ​​ពឹង​ថានិង​មាន​ការ​កើន​ឡើងជាបន្តនៅឆ្នាំ២០​១៥​​ខាងមុខ។ 

អាស៊ាននឹងបន្តពង្រឹងទំនាក់ទំនងខាងក្រៅដែលនឹង​នាំមកនូវផល​ប្រយោជ​ន៍សំរាប់សហគមន៍អាស៊ាន។ វាគឺជាពេលដែលយើងត្រូវគិត​អំពីយុទ្ធសាស្រ្ត​ក្នុងការការ​ពង្រីកទំនាក់ទំនងខាងក្រៅរបស់យើងជាមួយនឹងដៃគូពាណិជ្ជកម្មនិងវិនិយោគ៕
អត្ថបទ៖ ខេមរា

No comments:

Post a Comment