Monday, September 15, 2014

សម្តេច​តេជោ​ទទួល​ជួប​ពិភាក្សា​ការងា​រ ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ ឧបនាយក​រដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីការ​បរទេស​វៀតណាម

ក្នុងឱកាសនៃការបំពេញទស្សនកិច្ចការងារ និងការអញ្ជើញចូលរួមពិព័រណ៌ចិន-អាស៊ាន​លើក​​ទី​១១និង​កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជកម្ម​និង​វិនិយោគ​ចិន-​អាស៊ានលើក​ទី១១​ នៅទីក្រុង​ណាន​នីងនៃសាធា​រណ​រដ្ឋប្រជាមានិតចិន សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន​នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមPham Binh Minh​ឧប​នាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស​វៀត​ណាម ចូលជួបសំដែង​ការគួរសម ​និង​ពិភាក្សា​ការងារ។​

ក្នុងជំនួបពិភាក្សាដែលបានចំណាយពេលប្រមាណ​៣០​នាទី សម្តេចតេជោនាយករដ្ឋមន្រ្តី​និង​ឯកឧត្តម​ឧបនាយក​​រដ្ឋមន្រ្តី​វៀតណាម បានសំដែង​នូវការ​វាយតំលៃខ្ពស់​ និងកោត​សរ​សើរ​​​ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការនៃ​ប្រទេសទាំងពីរ កម្ពុជា​‑វៀតណាម ដែល​ទទួល​​បាន​​នូវការ​រីកចំរើន​យ៉ាង​ឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយ​គ្នានេះ សម្តេច​តេជោ​នាយក​​​រដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋ​មន្រ្តីបានសន្យារួមគ្នាថាក្នុង​ការខិតខំរួមគ្នា​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ នៃប្រទេសទាំងពីរ​ឲ្យកាន់តែរីកចំរើនទ្វេ​ឡើង​​ថែមទៀត ពិសេស ការជំរុញ​កិច្ច​សហ​ប្រតិបត្តិការលើ​វិស័យសេដ្ឋកិច្ចការ​វិនិយោគ​ទេស​ចរណ៍​​សំដៅធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មនៃ​ប្រទេសទាំងពីរ កើន​ដល់​៥ពាន់​លាន​​ដុល្លានៅ​ឆ្នាំ២០១៥ខាងមុខ។ កិច្ចសន្ទនាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ​និងឯកឧត្តមឧប​នាយក​រដ្ឋមន្រ្តី​វៀតណាមក៏បានប្តេជ្ញារួមគ្នាក្នុងការបោះបង្គោល​ព្រំដែន នៃប្រទេសទាំង​ពីរ​​ឲ្យបាន​ចប់សព្វ​គ្រប់តាម​អ្វីដែល​ភាគីទាំងពីរ​បាន​ព្រមព្រៀងគ្នា។

No comments:

Post a Comment