Thursday, September 18, 2014

អាទិភាព៤ គឺធនធានមនុស្ស , កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងអគ្គិសនី​ ត្រូវ​បានសម្តេចតេជោជំរាបជូនទៅក្រុមហ៊ុនមកពីអាមេរិក ដែលមានបំណង​ចង់​វិនិយោគ​នៅកម្ពុជា

សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បាន​អនុញ្ញាត​​ឱ្យប្រតិភូ​ក្រុមហ៊ុន​មកពី​សហរដ្ឋ​អាមេរិក ដឹកនាំដោយ លោក John G. Rice អនុ​ប្រធានក្រុមហ៊ុន  General Electric ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សាការងារ។

ក្រោយពីជំនួប​បានបញ្ចប់​ដែលធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នា​រសៀល​​ថ្ងៃទី១៨កញ្ញានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ៖ លោក ចន បានគោរពជំរាបជូនសម្តេចតេជោ នាយក​​រដ្ឋ​មន្ត្រីថា ក្រុមហ៊ុន​របស់លោកមានគោលបំណងធ្វើយ៉ាងណាជាផ្នែក មួយ​នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុននឹងត្រៀមខ្លួនរៀបចំ ធ្វើយ៉ាងណា​អាច​ចូល​រួមក្នុងក្នុងការអភិវឌ្ឍ​កម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា។ ​​លោកបន្តថា ក្រុមហ៊ុនបានសង្កេតឃើញថា អាទិភាព​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ដោយ​ផ្តោតការយកចិត្តទុកដាក់ ការបណ្តុះ​បណ្តាលធនធានមនុស្ស  ។ក្នុង​ន័យនេះ ក្រុមហ៊ុនកំពុងតែចូលរួមចំណែកក្នុ្ងងការប​ណ្តុះបណ្តាលធនធានមនុស្ស ទៅ​​​តាម​ស្ថាប័ននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោក ចន រ៉ៃ ក៏បានគោរព​អនុញ្ញាត​ពីសម្តេច​តេជោ នាយករដ្ឋមន្ត្រី សុំស្វែង​យល់​ពី​អាទិភាព ដទៃ​​ទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការ​ឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែង​អំណរគុណចំពោះ ក្រុមហ៊ុន General Electric​ ដែលបានជួយដល់កម្ពុជា រួមទាំងការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស  ជាពិសេស​នៅក្នុ្ងង​ក្រសួងសុខាភិបាល។ សម្តេចបាន​ជំរាប​ជូនលោក ចន ផងដែរ អំពី អាទិភាពទាំង៤រ​បស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានទី១ធនធាន​មនុស្ស ,ទី២វិស័យកសិកម្ម ដែលផ្តោតការយកចិត្តទុកដាក់ លើបញ្ហាទឹក ,ទី៣​ហេដ្ឋា​​រចនាសម្ព័ន្ធ​គមនាគមន៍ដឹកជញ្ជូន និងទូរគមនាគមន៍ និងអាទិភាព​ទី៤គឺ​អគ្គិសនី​តែម្តង៕

No comments:

Post a Comment