Wednesday, September 17, 2014

កម្ពុជា-ហ្វីលីពីន​ជំរុញ​ការ​បង្កើន​ទំនាក់​ទំនង​វិស័យ​កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និង​ទេសច​រណ៏​​បន្ថែ​ម​​ពីលើការទូត

កម្ពុជា និងហ្វីលីពីន បានសំដែងនូវការពេញ ចិត្ត ចំពោះ ទំនាក់ទំនង កិច្ច សហ ប្រតិ បត្តិការ ដ៏ល្អរវាង​គ្នានិងគ្នា ភាគី​ទាំង​ពីរ ក៏បាន ឯកភាព គ្នា​ក្នុង ការ​ជំរុញបង្កើនទំនាក់ទំនង​ឲ្យបានកាន់​តែរីក​ចំរើន​បន្ថែម​ទៀតទាំងខាងវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៏​បន្ថែម​ពីលើ​វិស័យ​ការទូត។

នៅក្នុងជំនួបជំរាបលារ  ឯកឧត្តម​បណ្ឌិត​សភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តីនៅល្ងាចថ្ងៃទី ១៥ ខែ​ កញ្ញា ឆ្នាំ ២០១៤ នាវិមានមិត្តភាព នៃ​ទីស្តី​ការ​​គណៈ​រដ្ឋ​មន្រ្តី ឯកឧត្តមណូអេ អេវង្ស (NOE A. Wong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ​និង​ពេញសមត្ថភាព​ ​នៃ​សាធារ​ណរដ្ឋ​ហ្វីលីពីន ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​និងឯ.ឧបណ្ឌិតសភាចារ្យសុខ អានសុទ្ធ​តែបាន​បង្ហាញ​ពីការពេញចិត្តជាមួយនិង​លទ្ធផលនៃកិច្ច​សហ​ប្រ​តិ​បត្តិការដ៏​ល្អ​រវាង​ប្រទេស​ទាំងពី​នៅក្នុង​អាណត្តិ​ការទូតរបស់ឯ,ឧ ឯកអគ្គរដ្ឋទូតហ្វីលីពីនត្រូវបានបញ្ចប់ទៅនេះ។

នៅក្នុង​កិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបាន​លើក​ឡើងអំពីទស្សនៈរៀងៗខ្លួន គឺចង់​ធ្វើធ្វើ​យ៉ាង​​ណា​ ជំរុញ បង្កើន​ទំនាក់ទំនង​លើវិស័យ​ផ្សេងៗ​​ជាច្រើន​ទៀត​បន្ថែម​ពីលើ​វិស័យ​ការ​ទូត​ឲ្យ​​បាន​កាន់​តែ​ប្រសើរឡើង ក្នុងនោះ​មាន​ វិស័យ​កសិកម្ម ពាណិជ្ជ​កម្ម  វិនិយោគ ទេសចរណ៏ និង​វិស័យ​ហោះ​ហើរ។

ឯ.ឧណូអេ អេវង្ស (NOE A. Wong) មាន​ការ​ពេញ​ចិត្តយ៉ាងខ្លាំង​នៅក្នុងការបំពេញ​បេសកកម្មការ​ទូត​​ប្រ​​ចាំ​​នៅកម្ពុជា អំឡុង​ពេល៦​ឆ្នាំ​កន្លង​មក​នេះ ដោយបាន​ធ្វើកិច្ច​សហ​ប្រតិ​បត្តិការ​យ៉ាង​ល្អជា​មួយ​កម្ពុជា​ជាពិសេស ឯ.ឧ បានខិតខំអំពាវនា​វ​ឲ្យ​វិនិយោគ​ទុន​ហ្វីលីពីន​មកកាន់​កម្ពុជា​បាន​កាន់​តែច្រើន​បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយ​ធ្វើ​ឲ្យ​ទំហំពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​​ទាំងពីរ​ទទួល​បានការរីកចំរើន។ ​ឯកអគ្គរដ្ឋទូតក៏ចង់ឲ្យ​មាន​ការ​បង្កើន​ទំនិញ​សម្រាប់​ការ​នាំ​ចេញ ​ពិសេស​អង្ករពីកម្ពុជាទៅហ្វីលីពីន ។ រីឯវិស័យទេសចរណ៏ ឯ.ឧ ឯកអគ្គរដ្ឋទូតហ្វី​លី​ពីន​មាន​ប្រសាសន៏ថា៖កំណើន​អ្នកទេសចរណ៏ហ្វីលីពីនមកកាន់កម្ពុជាមានការកើនឡើងជាលំដាប់ គឺ​បន្ទាប់ពី​ភ្ជាប់​ការ​ហោះ​ហើរត្រង់ពីក្រុមម៉ានីលមកសៀមរាបចាប់តាំងពីឆ្នាំ២០១២មក គឺមាន​ការ​ហោះ​ហើរ​៤ដង​ក្នុង១​សប្តាហ៏​​​ ​ហើយ​នៅក្នុងពេលខាងមុខនេះ នឹង​មានភ្ជាប់​ការ​ហោះហើរត្រង់​ពីទីក្រុងម៉ានីល មកកាន់​រាជធានី​​ភ្នំពេញ​នៃ​ព្រះរា​ជា​ពណាចក្រកម្ពុជាផងដែរ ដើម្បីជួយ​ជំ​រុញ​ការ​រីក​ចំរើន​ខាង​វិស័យ​ទេសចរណ៏​រវាងប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា៖ នៅឆ្នាំ២០១៣កន្លងមក​កំណើន​ភ្ញៀវ​ទេសចរណ៏ពីហ្វី​លីពីន​មកកាន់កម្ពុជា​មាន​ការ​កើន​ឡើង​រហូត​ជិតដល់១១៩ពាន់នាក់ ហើយ​បើគិតត្រឹម១​ត្រីមាស​ដើមឆ្នាំ២០១៤នេះ ភ្ញៀវ​​ទេស​ចរណ៏​ហ្វីលីពីនមកកម្ពុជា​បាន​កើន​ឡើង​ជា៥ម៉ឺន៦ពាន់នាក់។ រីឯជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី​​រវាង​កម្ពុជានិងហ្វីលីពីន នៅក្នុង​ឆ្នាំ​២០១៣​កន្លង​មកនេះ មានទំហំទឹកប្រាក់​រហូត​ទៅ​ដល់ជាង២១លាន​ដុល្លារ ក្នុង​នោះ​ទំនិញ​នាំចេញពីកម្ពុជាទៅហ្វី​លីពីនមានទឹក​ប្រាក់​ប្រមា​ណជា១៤លានដុល្លារ  និង​ផលិតផលទំ​និញ​នាំពីហ្វី​លីពីន​ចូល​មក​កម្ពុជា​វិញ​មាន​ជាង​៧​លាន​ដុល្លារ។ ក្នុងរយៈ​ពេល​៣​ខែ​ដំបូង​សម្រាប់ឆ្នាំ២០១៤នេះ ទំហំ​ពាណិ​ជ្ជកម្ម​ទ្វេភាគី​មាន​ប្រមាណ​ជាង៥លានដុល្លារ ក្នុងនោះ ទំនិញ​នាំ​ពី​កម្ពុជាទៅហ្វីលីពីនមានទឹក​ប្រាក់​ជាង​១លានដុល្លារ  និង​ហ្វីលីពីន​​នាំចូល​មកកម្ពុជា​មានទឹក​ប្រាក់​ជាង​​៤លានដុល្លារ។

ឯ.ឧ ឧបនាយករដ្ឋមន្ត្រី សុខ ​អាន មានប្រសាសន៏ថា៖ ​ឯ.ឧ ចង់ឃើញឲ្យមានការ​វិនិយោគ​ និង​ពាណិ​​ជ្ជកម្ម​កាន់តែមានទំហំ​កើន​ឡើងបន្ថែមទៀតរវាងកម្ពុជា និងហ្វីលីពីន ហើយ​កម្ពុជា​ក៏ចង់​នាំ​អង្ករ​ចេញទៅហ្វីលីពីន​ឲ្យបាន​ច្រើន​ប្រសើរជាង​ការ​នាំស្រូវ​ពីព្រោះកម្ពុជាចង់ឲ្យមាន​ការ​បង្កើត​រោង​ម៉ាស៊ីន​កិនស្រូវ ដើម្បីជួយបង្កើតការងារ​នៅ​ក្នុង​​ស្រុក ក៏ដូចជា​ទទួល​​បាន​ផលិតផលបន្ថែម​ទៀត​ពីការ​កិន​យកអង្ករនេះ។ ​ចំពោះសក្តានុពលរបស់​កម្ពុជាផ្នែក​វិស័យ​កសិកម្មឯ.ឧ ឧបនាយករដ្ឋមន្ត្រី ​សុខ អាន​​​ ចង់ឲ្យមានការវិនិយោគពីក្រុមហ៊ុនបរទេសមកលើរោងចក្រកិនស្រូវ ដើម្បី បង្កើន​គុណភាព​ក្នុង​​ការ​កែ​ច្នៃ​អង្ករ​សម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅ​ប្រទេសក៏ដូចទៅកាន់ហ្វីលីពីន​ផង​ដែរ​ ដោយ​សារ​​កម្ពុជាមាន​សក្តានុពល​ខ្ពស់លើវិស័យកសិកម្ម ក្នុងមួយឆ្នាំៗ គឺកម្ពុជាមានសល់ស្រូវ​ប្រមាណ​​៤លាន​តោន។ ជារួម គឺកម្ពុជាចង់ឲ្យមាន​ការផ្លាស់ប្តូរទំនិញរវាងគ្នានិងគ្នាក្នុងនោះ គឺកម្ពុជា​នាំ​អង្ករទៅហ្វីលីពីន  ហើយ​ហ្វីលីពីន​នាំទំនិញមកកម្ពុជាវិញដើម្បី​ជួយ​បង្កើន​ទំហំ​ពាណិជ្ជ​កម្មឲ្យបានធំឡើងបន្ថែមទៀត ៕
  

No comments:

Post a Comment