Friday, August 15, 2014

ដល់​ពេល​ដែល​​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​បង្ហាញ ​ពី​​​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន



       តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជា​ច្រើន​របស់​គណបក្ស​ប្រ​ជាជន​កម្ពុជាបាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើសក្បាល​ម៉ា​ស៊ីនរដ្ឋ​សភា ប្រធាន​ អនុប្រធាន​ និង​គណៈកម្មការ​ទាំង​១០​​ ​នា​ពេល​ខាងមុខ​ ក្នុង​ករណី​ដែល​ការ​បោះ​ឆ្នោតលើក​ទី​១ ​ដើម្បី​ផ្តល់​សេចក្តី​ទុកចិត្តដល់ឯកឧត្តម​ កឹម សុខា ធ្វើ​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋ​សភា​ បាន​ទទួលសម្លេងឆ្នោតគាំ​ទ្រ​​ច្រើន​ ប៉ុន្តែ នៅ​ពេល​បោះឆ្នោតលើក​ទី២ សម្រាប់​ដំ​ណែង​អនុប្រធាន​ទី២រដ្ឋសភា ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ទៅ​ ឯកឧត្តម ងួន ញ៉ឹល ​បែរជា​បាន​ទទួល​សម្លេង​គាំ​ទ្រ​តិចវិញ​នោះ​  មាន​ន័យ​ថា សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំ​គ្នា​បោះ​ឆ្នោត​ឱ្យ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ស្មោះ​ត្រង់ និង​មិន​បោះ​ឆ្នោតគាំ​ទ្របេក្ខជន​ខាង​គណបក្ស​ប្រជាជន​វិញទេ។

ដូច្នេះ នៅ​ពេល​ដែល​ត្រូវ​បោះ​ឆ្នោត​​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន​របស់​គណៈកម្មការ​ផ្សេង​ៗ​ទៀត ជា​ពិសេស គណៈកម្មការទី​១០ ដែល​តាម​គម្រោង​ គឺលោក​ជំ​ទាវ​ មួរ សុខហួរ បេក្ខជន​ឈរឈ្មោះ​ធ្វើ​ជា​ប្រធាន​នោះ  ហើយ​ដែល​កន្លងមកលោកជំ​ទាវ​ មូរ សុខហួរ ​ ក៏ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​ក្រុម​ជ្រុល​និយមផង​ ​​ អាច​ថា សមាជិក​សភា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា បើ​ទោះ​បី​ជា​មាន​ការ​អំ​ពាវ​​នាវ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ យ៉ាង​ណា​ក៏​ដោយ​ ប្រហែល​ជា​សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជានឹង​​មិន​បោះឆ្នោតឱ្យ​ឡើយ។

No comments:

Post a Comment