នៅថ្ងៃទី៤និងទី៥ ខែមិថុនា ២០១៤នេះ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា ICC អង្គរ នឹងរៀបចំប្រជុំបច្ចេកទេសលើកទី២៣របស់ខ្លួន នៅសណ្ឋាគារសុខាអូតែលអង្គរ ដែលមានសមាជិកអញ្ជើញចូលរួមប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា ជាគណៈអធិបតីរួមជាមួយសហប្រធានអាស៊ីស៊ីភាគីបារាំង ឯកឧត្តម Romain Louvet (រ៉ូម៉ាំង លោវេក) ទីប្រឹក្សាស្ថានទូតបារាំងផ្នែកសហប្រតិបត្តិការណ៍និងការងារវប្បធម៌ និងភាគីជប៉ុន ឯកឧត្តម Yoshihiro Higuchi (យូស៊ីហ៊ីរូ ហិគុចិ) រដ្ឋមន្រ្តីនិងអនុប្រធានបេសកកម្មការទូតជប៉ុន ដឹកនាំការប្រជុំចំនួនពីរថ្ងៃ។
កម្មវិធីដំបូងនៃកិច្ចប្រជុំលើកទី២៣នេះ គឺឧទ្ទិសដល់វិញ្ញាណខ័នរបស់អ្នកជំនាញការអន្តរជាតិបីរូបដែលបានចែកឋានទៅកាលពីពេលថ្មីៗ៖
១/ លោកបណ្ឌិត Pascal Royère (ប៉ាស្កាល់ រាល់យ៉ែរ) ស្ថាបត្យករជាតិបារាំងបានចំណាយពេល១៦ឆ្នាំសម្រាប់គម្រោងជួសជុលប្រាសាទបាភួន
២/ លោកបណ្ឌិត Hyroyuki Suzuki (ហ៊ីរូយូគិ សុហ្សុគី) អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយការងារអង្គរប្រចាំអាស៊ីស៊ីជាង១០ឆ្នាំ
៣/ លោកបណ្ឌិត Tsuyoshi Narita (ត្យូយូហ្សី ណារិតា) ) អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយការងារអង្គរប្រចាំអាស៊ីស៊ីជាង១០ឆ្នាំ។
របៀបវារៈក្នុងអង្គរប្រជុំនេះផ្តោតលើបញ្ហាសំខាន់មានដូចជា៖
ថ្ងៃទី១៖ ៤ មិថុនាឆ្នាំ២០១៤
· ពិនិត្យរបាយការណ៍ការងាររបស់អាយស៊ីស៊ីឆ្នាំ២០១៣
· ស្តាប់របាយការណ៍ការងាររបស់អាជ្ញាធរអប្សរា២០១៣
· ពិនិត្យរបាយការណ៍របស់ស្ថាប័នអន្តរជាតិនិងជាតិចំនួន១១គម្រោង ដែលបានអនុវត្តក្នុងឆ្នាំ២០១៣ ទាក់ទងនឹងការងារអភិរក្សរមណីយដ្ឋាននិងការដ្ឋានជួសជុលប្រាសាទរបស់អាជ្ញាធរអប្សរា ប្រទេសចិន ឥណ្ឌា បារាំង ជប៉ុន
· ស្តាប់របាយការណ៍របស់ស្ថាប័នជាតិនិងអន្តរជាតិទាក់ទងនឹងការងារស្រាវជា្រវបរិស្ថាន ថ្ម បុរាណវិទ្យា
· ការពិភាក្សាអំពីការបណ្ដុះបណ្តាលធនធានមនុស្ស។
ថ្ងៃទី២៖ ៥ មិថុនាឆ្នាំ២០១៤
· កម្មវិធីស្រាវជ្រាវពីលំហអាកាសលើបញ្ហាបរិស្ថាន
· កម្មវិធីថត3D របស់នៅអង្គរវត្ត
· កម្មវិធីស្រាវជ្រាវក្រុងអង្គរធំ កោះកេរ វិធីសាស្រ្តស្រាវជ្រាវកុលាលភាជន៍ និងសាសនា
· គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ
· គម្រោងរៀបចំទីចំណតនិងទទួលភ្ញៀវនៅអង្គរវត្ត បន្ទាយស្រីនិងតាព្រហ្ម
· គម្រោងគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរ
· គម្រោងអភិវឌ្ឍន៍សហគមន៍
· គម្រោងអភិរក្សភ្នំគូលេន
· គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍។
No comments:
Post a Comment