The Cambodia Daily ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៤
នៅក្នុងអត្ថបទបញ្ចេញមតិរបស់លោកស្រី មូរ សុខហួរ ដែលមានចំណងជើងថា «គោលដៅរបស់គណបក្ស CNRP គឺដើម្បីកសាងអំណាចដល់ប្រជាជន និងស្ថាប័នជាតិមួយចំនួនទៀត» (ចុះផ្សាយនៅលើទំព័រទី២២ កាលពីថ្ងៃទី១៧ ខែមិថុនា)បានប្រកាសថា«ប្រជាជនកាន់តែហ៊ាននិយាយ ហើយយើងគួរតែលើកទឹកចិត្តដល់ពួកគេ»។
មធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនទៀតដែលប្រជាជនកាន់តែហ៊ាននិយាយគឺតាមរយៈប្រអប់ឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំមុន។
គណបក្ស CNRP បានអះអាងម្តងហើយម្តងទៀតថាលទ្ធផលជាផ្លូវការគឺវាខុសពីការពិត ដែលគណបក្សប្រឆាំងមួយនេះពិតជាទទួលបានចំនួន៦៣អាសនៈ មិនមែន៥៣អាសនៈនោះទេ។ ប៉ុន្តែគណបក្ស CNRP មិនដែលបង្ហាញនូវការអះអាងជាក់ស្តែងទេ ទាក់ទិនទៅនឹងសន្លឹកឆ្នោតសរុបក្នុងខេត្តណាមួយ៖ គឺថាខ្លួនមិនបានបង្ហាញអ្វីទាល់តែសោះដែលអាចត្រូវបានពិនិត្យដោយអ្នកសង្កេតការណ៍ដែលគ្មានភាពលំអៀង។
ប្រសិនបើលោកស្រី មួរ សុខហួរ ពិតជាចង់លើកទឹកចិត្តដល់ការសម្តែងមតិរបស់ប្រជាជនមែន ខ្ញុំស្នើឲ្យលោកស្រីបង្ហាញនូវការអះអាងដ៏ពិតប្រាកដអំពីតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីខេត្តមួយចំនួនដែលខុស ឬក៏សារភាពថាការអះអាងរបស់គណបក្ស CNRP ថាទទួលបាន៦៣អាសនៈនោះគឺវាខុស៕
ដោយ Allen Myers
No comments:
Post a Comment