Saturday, May 31, 2014

ទស្សនៈ ទម្លាយភាពទាល់ច្រកឬ ?

មាន​ការភ្ញាក់ផ្អើលមួយនៅ​ក្នុងការបោះឆ្នោត ក្រុមប្រឹក្សា/រាជធានី ខេត្តនិង ស្រុក ក្នុង​ពេលថ្មី​ៗ​នេះ។ មិនមែន​ដំណើរ​ការ​នៃការបោះឆ្នោត ដែលបានធ្វើឡើងដោយសន្តិភាពទេ។ មិន មែនជាការភ្ញាក់ផ្អើលនៅ​ក្នុង​លទ្ធផល​នៃការ​បោះ​ឆ្នោត​ដែលជាថ្មីម្តងទៀត គណ​បក្ស​ប្រជា​ជន​​បានឈ្នះច្រើនជាង បីភាគបួន​នៃ​ចំនួន​អាសនៈ (ដូចក្នុង ឆ្នាំ ២០០៩) នោះទេ ។

ការភ្ញាក់ផ្អើលនេះ - ជាការភ្ញាក់ផ្អើលដ៏ធំមួយ - គឺថា លោក សម រង្ស៊ី បានទទួលយកជា សាធារណៈ​នូវ​ភាពត្រឹមត្រូវនៃ​លទ្ធផល​បោះឆ្នោត ដែលបាន​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត។ តើនរណា​ម្នាក់អាច​នឹកឃើញ​រឿង​មួយ​ដូច្នេះ​ដែល​មិនធ្លាប់​មាន​ពីមុន​មក ទៅកើត? នៅក្នុងរាល់ការ​បោះ​ឆ្នោត​​ក្រោយ អ៊ុនតាក់, លោក សម រង្ស៊ី បាន​ប្រកាស​ថា លទ្ធផលបោះ​ឆ្នោត​ត្រូវ​បានរៀបចំដោយ គណ​បក្ស​​​ប្រជាជន និងអានដោយ គ.ជ.ប, ដោយលូច​យក​សម្លេង​​របស់​គណ​បក្សសមរង្ស៊ី ដែលគេ​បាន​​ដឹងថាទទួលបានអាសនៈ​ជាច្រើន​និង​ទទួល​​ជ័យ​ជំនះ​ប្រហែល​ជា​ទាំង​ស្រុង ។

ឥឡូវនេះ ដោយមិនមានការពន្យល់នោះ គ.ជ.ប - ដែលត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ប្លន់​យកប្រាំបីអាសនៈ ពីគណ​បក្ស​សង្គ្រោះជាតិ (ដែល​សំលេងឆ្នោត និងទីតាំងបោះឆ្នោតនៅតែ​មិន​ទាន់បាន​ប្រកាស​នៅ​ឡើយនោះ) នៅក្នុង​ការ​បោះ​ឆ្នោតសភាជាតិ កាលពីឆ្នាំមុន - បាន​​​ក្លាយ​ទៅ ជាការជឿទុកចិត្តបាន។ គ.ជ.ប ដែលគេចាត់ទុកថា មាន​ការ​ពុក​រលួយ​ខ្លាំង​ដែល​ធ្វើឱ្យគណបក្ស សង្គ្រោះជាតិ​ មិនអាច​នឹង​មាន​​លទ្ធភាព​យកអាសនៈរដ្ឋសភា​របស់​ខ្លួន​បាន លុះត្រាតែ គ.ជ.ប ត្រូវ បានគេរើរុះចោលទាំងស្រុង​នោះ ឥឡូវនេះស្រាប់តែបាន​ក្លាយ​ជា​ស្ថាប័ន​ជាន់ខ្ពស់​មួយ​ដ៍​គួរ​ឱ្យទុក​ចិត្ត​សំរាប់​ការ​បោះ​ឆ្នោតនៅកម្ពុជាទៅវិញ។

តើការផ្លាស់ប្តូរ ដែលមិនរំពឹងទុកនេះនឹងនាំឱ្យ​មាន​ការផ្លាស់ប្តូរបន្តទៀតដែរឬទេ? វាអាច​ធ្វើ​ទៅរួចទេដែលថា លោក សម រង្ស៊ី នឹង​បញ្ឈប់​ការ​តវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតកម្ពុជា​នៅ​ក្នុង​បណ្តា​សភាបរទេស? តើគាត់​នឹង​លែង​បំបាក់​ទឹក​ចិត្ត​អ្នក​សង្កេតការណ៍ក្នុងស្រុក និង​បរ​ទេស​​មិន ឱ្យមក​សង្កេត​ការណ៍ការបោះឆ្នោតនៅកម្ពុជាទៀតទេ? តើគាត់​នឹង​បញ្ឈប់​​ការស្តី​បន្ទោសទៅលើ​ ជនជាតិ ភាគតិច​វៀត​ណាម​នៅកម្ពុជា ចំពោះ​បញ្ហា​របស់​ប្រទេសនេះឬទេ?

វាអាចប៉ុន្តែ មិនសង្ឃឹមនោះទេ។

ដោយ  Allen Myers

No comments:

Post a Comment