ពលរដ្ឋម្នាក់ៗហាក់ចាំទាំងអស់ ក្រោយការសន្តោសប្រោសត្រាប្រណី
ក្រោយលើកលែងទោសបានចូលបុរី ដោយសារស្មារតី សម្តេចតេជោ ។
ពេលដល់ស្រុកភ្លាម គេចាប់ផ្តើមអួត បញ្ចេញអំនួត លើកដៃស្រែកហ៊ោ
ស្រែកថា “មានសិទ្ធិ សេរី បរិបូរ” បែរខ្លួនជាជោរ តាមអ្នកក្រោយខ្នង ។
គេផ្តើមរិះគន់ ពុំមានរអា អាស្រ័យមហិច្ឆតា ខ្លាំងក្រៃកន្លង
ស្រែកជេរប្រមាថ ពោលពាក្យអឺងកង ធ្វើឫកឆ្លើយឆ្លង ទាំងចិត្តវៀចវេរ ។
ស្រែកអួតថាមាន “មនុស្សកន្លះនគរ” សុទ្ធតែគាំទ្រគណបក្សគេ
តាមពិតបំប៉ោង បំផ្លើសគ្នាន់គ្នេ តិះដៀលស្រែកជេរ ធ្វើឫកបែបហំ ។
អាងអី “ឆន្ទៈប្រជាពលរដ្ឋ” រុញឲ្យគេរត់ អាងខ្លួនឡើងធំ
អាងចេះភាសា ថាខ្លួនឧត្តម ជាមនុស្សស្អាតស្អំ សមអ្នកដឹកនាំ ។
ជាមនុស្សពុំដែលទទួលកំហុស ទោះបីខ្លួនខុស នៅតែទន្រ្ទាំ
មហិច្ឆតាអំណាច អំនួតជោគជ័យ ធ្វើអ្នកដឹកនាំ តែខ្វះសមត្ថភាព ។
ពួកគេបង្ក អនាធិបតេយ្យ បន្សល់ទុក្ខភ័យ ដល់អ្នកខ្ពស់ទាប
តាមទំនើងចិត្ត ដោយអរិភាព លោភចង់បានលាភ ប្រយោជន៍ផ្ទាល់ខ្លួន។
មានល្បិចកិច្ចកល ក្រឡេចក្រឡុច អុចអាលចាក់ចុច ធ្វើមុខហំហួន
អាចបរទេស អាងវេះបំពួន អាងអីភៀសខ្លួន អាងក្បួន “បាតុកម្ម” ។
ដោយ ៖ មូល មិត្ត
No comments:
Post a Comment