Tuesday, January 21, 2014

បទវិចារណកថា​៖ បក្ស​ប្រ​ឆាំង​គួរ​តវ៉ាក្នុង​រដ្ឋស​ភា​ ប្រ​សើរជា​ជាង​តវ៉ា​​តាមដងផ្លូវ​

ដោយៈលី គាំ

          ប៉ុន្មានខែកន្លងមកនេះ គណបក្សប្រឆាំងបានខិតខំប្រឹង​ប្រែង​កៀងគរប្រជាពលរដ្ឋ​​រាប់​ម៉ឺន​​នាក់​​​​ទូទាំង​ប្រ​ទេស​​​ ធ្វើ​បាត​​ក​ម្មតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ​​ ក្នុងគោលបំណង​តែ​មួយ​គត់គឺទម្លាក់រាជរដ្ឋាភិបាល និងដេញនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញពីតំណែង។
         
ទង្វើរបស់បក្សប្រឆាំង​ដែល​​ជ្រើសរើសយក​ «បដិវត្តន៍ផ្កាម្លិះ»​ ឬភាសាសាមញ្ញ​ហៅថា​«អំណា​ច​​​​​​​ប្រជា​ជន» ដើម្បី​សម្រេច​នូវ​គោល​បំណង​ដ៏ខុសច្បាប់មួយ​ ​គឺខុសរដ្ឋធម្មនុញ្ញ​ព្រះរា​ជា-ណាច​ក្រកម្ពុជា ដែលប្រសូត្រចេញពីឆន្ទៈរបស់​​​​​​ក្រុមទាំងឡាយ​ដែល​ស្ថិត​នៅ​ក្នុង​ជម្លោះ​កម្ពុជា និង​ការរួមចំណែក​យ៉ាងប្រឹងប្រែងបំផុតរបស់អង្គការសហប្រជាជាតិ និង​មហា​អំណាច​ទាំង៥ កាល​ពី​ឆ្នាំ១៩៩៣។​

ខ្លឹមសារមាត្រា៩៨នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា​ចែងថា «រដ្ឋសភា​អាច​​ទម្លាក់ស-​មា​ជិក​គណៈរដ្ឋមន្រ្តី​  ឬ​​ទម្លាក់​រាជរដ្ឋាភិបាល​ពីតំណែង​ ដោយ​អនុម័ត​​ញត្តិ​​បន្ទោស​តាម​សម្លេង​ឆ្នោត​​​​ពីរភាគបី​នៃ​ចំនួន​សមាជិករដ្ឋសភាទាំងមូល»។មាត្រានេះ​បាន​ចែងបន្តទៀតថា«ញត្តិ​​​បន្ទោ- ស​​​​រាជរដ្ឋាភិបាលត្រូវបានលើកឡើង​ជូនរដ្ឋសភា​ដោយ ​តំណាង​រាស្រ្ត​ចំនួនសាមសិប​នាក់​ទើប​រដ្ឋ​សភា​អាចលើកមក​ពិភាក្សាបាន»។

          ថ្មីៗនេះ កាលពីសប្តាហ៍កន្លងទៅ លោក សុរិយា ស៊ូប៊ែឌី   ​អ្នក​រាយ​ការ​ណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ បានជួបសវនាការជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជា​ណា-​ចក្រកម្ពុជា ដែល​​មានរយៈពេលប្រមាណ៣ម៉ោងកន្លះនោះ បានរៀនសូត្រយ៉ាង​ច្បាស់​អំពី​ព្រឹត្តិ​ការណ៍​នយោបា​យ​ដែល​​បាន​កើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីការ​បោះ​ឆ្នោត​សកល​ ថ្ងៃទី២៨​ខែ​កក្កដាឆ្នាំទៅមិញ រហូតឈានដល់ព្រឹត្តការណ៍​​ថ្មីៗនេះ​ គឺការប៉ះទង្គិចគ្នា​រ​វាង​កម្លាំង​សមត្ថ​កិច្ច និង​​ពួក​កុប​កម្ម​​អនាធិបតេយ្យ​​។

          បន្ទាប់​ពី​​បាន​យល់​ច្បាស់​នូវ​បញ្ហា​នេះ លោក  សុរិយា ស៊ូប៊ែឌី  បាន​សួរ​ទៅ ​សម្តេច​​តេ​ជោថា ឲ្យគាត់ ​(​​លោក សុរិយា ស៊ូប៊ែឌី)ធ្វើអ្វី​​?។ ​យោង​តាម​​ប្រ​សា​​​ស​ន៍​​​​របស់ សម្តេច​តេ​ជោ នៅ​​ខេត្ត​​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៨ខែ​មករាឆ្នាំ​២០១៤ សម្ដេច​តេជោ បាន​មាន​​ប្រ​សាស​​ន៍​​ថា «ឲ្យ​ប្រាប់​គណ- ប​ក្ស​ប្រឆាំង​ឲ្យ​ចូល​​សភាទៅ​»។

          ជា​ការ​ពិត​ណាស់ អ្នក​​ដឹក​នាំ​​ប្រទេស​ជា​ច្រើនលើ​ពិភព​លោក​​ដែល​ជា​មិត្ត​របស់​កម្ពុជា​​ មាន​ការ​អន្ទះ​សារ​យ៉ាង​ខ្លាំង ដោយ​បាន​ឃើញ​ប្រទេស​កម្ពុជា​ដែល​គេ​ខិត​ខំ​ប្រឹង​ប្រែង​ជួយ តាំង​ពី​ជាង ២០​ឆ្នាំមក​ហើយ​នោះបាន​ជួប​ប្រទះ ​នឹង​វិបត្តិ​នយោបាយ​បច្ចុប្បន្ន អ្នក​ដឹកនាំ​ទាំង​នោះបាន​ស្នើ​ដល់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ត្រូវ​ជជែក​ ពិភាក្សា ចរចា​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំង​មូល។

ទន្ទឹម​នឹង​​នេះ គេ​នៅ​ចាំ​​បានថា កាល​ពី​ថ្ងៃ​ទី១៦ខែ​កញ្ញាឆ្នាំ​២០១៣ ក្រោម​ព្រះ​រាជ​តម្រិះ​ដ៏ខ្ពង់​​ខ្ពស់​បំផុត​របស់​ ព្រះ​មហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំង​ពីរ បាន​ជួប​​ជុំ​គ្នា​​ជា​លើក​ទី​១ គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​​គោរព និង​អនុវត្ត​ដោយ​ហ្មត់​ចត់​តាម​ព្រះ​រាជ​សារ​របស់​ព្រះ​ករុណា​ជាម្ចាស់​ អំពាវ​នាវ​ចំពោះ​ជន​រួម​ជាតិ​ទាំង​មូល​ ដែល​ជា​ក្រុម​បាតុករ​ និង​ក្រុម​សមត្ថ​កិច្ច សូម​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​រតាម​រូ​ប​ភាព​ណា​ក៏​ដោយ.... ដែល​បណ្ដាល​ឲ្យ​បងប្អូន​ទាំង​អស់​ទទួល​រង​របួស ឬ​បាត់​បង់​ជីវិត និង​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ទាំង​មូល។ល។

​​          ជា​សរុប ដោយ​​យោង​​ទៅ​តាម​របប​លទ្ធិ​ប្រជាធិបតេយ្យ និង​ដោយ​ឈរ​លើ​គោល​ជំហរ​​ផល​ប្រយោជន៍​ជាតិ ដើម្បី​សុខមាល​ភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មេដឹកនាំ​បក្ស​ប្រឆាំង​គួរ​ទទួល​យក​​ថា ខ្លួន​ជា​អ្នក​ចាញ់​ឆ្នោត ត្រូវផ្ដល់​កិត្តិយស​ដល់​គណបក្ស​ឈ្នះ​ឆ្នោតដែលបាន​អំពាវ​នាវ​ហើយ អំពាវនាវ​ទៀតឲ្យបក្ស​ប្រឆាំងឲ្យ​ចូល​មក​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ទាំងមូលរួមគ្នា​​ដូច​ជា​ការ​ស្នើ​ធ្វើ​ការ​កែ​ទម្រង់​ស្ថាប័ន​ជាតិមួយចំនួន​ជា​ដើម​។

          ការ​លើក​កម្ពស់ និង​​ការ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​២,៩លាន​នាក់​ ដែល​គេ​បាន​​​បោះ​ឆ្នោត​ឲ្យ​ខ្លួន​នោះ ​រហូត​ដល់​​ខ្លួន​បាន​ទទួល​៥៥​អាសនៈគឺត្រូវ​នាំ​គ្នា​ចូល​ធ្វើ​ការ​ក្នុង​សភា ដែលជា​ជម្រើស​តែ​មួយ​គត់ ប្រសើរ​ជាជាងការ​​កៀងគរ​ប្រជាពលរដ្ឋ​មក​ធ្វើ​បាតុកម្ម​​ ដែល​ឲ្យ​ពួក​គាត់​​ខាត​បង់​នូវ​ពេល​វេលា បាត់​បង់​នូវ​ជីវភាព​​​ប្រចាំថ្ងៃ រំខាន​ដល់​ការ​រស់​នៅ រំខាន​ដល់​ការ​រក​ទទួល​ទាន និង​រំខាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិទៀតផង​ជាពិសេស​ញ៉ាំង​ឲ្យ​ប្រ​ទេស​បាត់​បង់​ស្ថេរភាព​នយោបាយ​ដែលជា​មូលដ្ឋាន​គ្រឹះ​នៃសន្តិភាព​ឋិតថេរ​ដ៏យូរអង្វែង​។

No comments:

Post a Comment