ថ្ងៃសុក្រ ទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៣
អត្ថបទចំណងជើងថា “ អ្នកភូមិរស់នៅជុំវិញប្រាសាទព្រះវិហារ បានក្រាបចុះរង់ចាំការកាត់សេចក្ដីរបស់តុលាការយុត្តិធម៌អន្ដរជាតិ ” ដោយ សាំង សឹងរិទ្ធ និង ឃួន ណារឹម ដែលចុះផ្សាយក្នុង Cambodia daily ចុះថ្ងៃសុក្រ ទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលធ្វើឲ្យអ្នកអានយល់ខុសយ៉ាងធ្ងន់ធ្ងរទាំងក្នុងប្រទេស និងលើឆាកអន្ដរជាតិ ទៅលើករណីកម្មសិទ្ធិលើប្រាសាទព្រះវិហារ ដោយនិយាយថា៖ “ប្រជាជនដែលរស់នៅប៉ែកខាងដីថៃលើផ្ទៃព្រំប្រទល់ជុំវិញប្រាសាទព្រះវិហារដែលមានទំនាស់ នោះបានចាប់ផ្ដើមសាងសង់លានដ្ឋានក្រោមដីដើម្បីត្រៀមពេលដែលតុលាការយុត្តិធម៌អន្ដរជាតិចេញសាលដីកាអំពីកម្មសិទ្ធិនៃប្រាសាទ នៅថ្ងៃច័ន្ទ ដោយយោងទៅតាមការផ្សាយរបស់កាសែតថៃ ” ។
តាមការពិត រឿងដែលកើតឡើងហើយ អាចនិយាយយ៉ាងហោចណាស់ ដែលគេយល់ដឹងទូទាំងប្រទេស និងនិយាយក្នុងន័យឲ្យទូលាយទាំងផ្នែកតំបន់ និងលើឆាកអន្ដរជាតិ បានទទួលស្គាល់ថា ប្រាសាទព្រះវិហារ “គឺស្ថិតនៅក្រោមអធិបតេយ្យរបស់កម្ពុជា” យោងតាមសាលដីការបស់តុលាការយុត្តិធម៌អន្ដរជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលមានរយៈពេល ៥១ឆ្នាំកន្លងមកហើយ។ Cambodia daily មិនអាចធ្វើមិនដឹងមិនឮម្នាក់ឯងនោះទេ។
ម្យ៉ាងវិញទៀត ការកំណត់ពេលថ្ងៃច័ន្ទ ទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៣ សម្រាប់ចេញសាលដីកា ដោយតុលាការយុត្តិធម៌អន្ដរជាតិនោះ គឺយោងជាពិសេសទៅលើពាក្យបណ្ដឹងរបស់កម្ពុជាដែលបានដាក់ចុះបញ្ជីនៅតុលាការយុត្តិធម៌អន្ដរជាតិ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ដើម្បីសុំឲ្យធ្វើការបកស្រាយនូវសាលដីកា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ស្ដីពី “រឿងក្ដីប្រាសាទព្រះវិហារ” ដែលនេះពុំមែនជា “សាលដីការបស់តុលាការយុត្តិធម៌អន្ដរជាតិ លើរឿងក្ដីកម្មសិទ្ធិនៃប្រាសាទ” ដែល Cambodia daily បានសរសេរខុស។
ដោយសារភាពរសើប និងកំហុសធ្ងន់ធ្ងរនោះ ខ្ញុំស្នើសុំយ៉ាងមុតមាំឲ្យ Cambodia daily ធ្វើការកែតម្រូវជាបន្ទាន់ក្នុងការបោះពុម្ពផ្សាយរបស់ខ្លួន នៅថ្ងៃបន្ទាប់។
ដោយស្មោះស្ម័គ្រអំពីខ្ញុំ
ប៉ែន ងឿន
សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
០៩២ ៧២ ០០ ០៣
No comments:
Post a Comment