Thursday, August 15, 2013

«អាច​រក​ឃើញ​នូវ​រូប​មន្ដ​ទិព្វ ឬ​គ្រាន់​តែ​ជាបំណង​បំផ្លាញនូវ​ដំណើរការ​រៀបចំបញ្ជីចុះឈ្មោះបោះឆ្នោត ជាពិសេសមុនពេលយុទ្ធនាការមិនទាន់​ទាំងបានចាប់ផ្តើមផង?» បទអត្ថាធិប្បាយ ​ដោយ ទី ម៉ូហាន់ (អ្នកវិភាគនយោបាយកម្ពុជាជើងចាស់)


បទអត្ថាធិប្បាយ៖

អាច​រក​ឃើញ​នូវ​រូប​មន្ដ​ទិព្វ ឬ​គ្រាន់​តែ​ជាបំណង​បំផ្លាញនូវ​ដំណើរការ​រៀបចំបញ្ជីចុះឈ្មោះបោះឆ្នោត ជាពិសេសមុនពេលយុទ្ធនាការមិនទាន់ទាំងបានចាប់ផ្តើមផង?

អត្ថ​បទ​ដើមជាភាសា​អង់គ្លេសរៀប​រៀង​ដោយ ទី ម៉ូហាន់ (អ្នកវិភាគនយោបាយកម្ពុជាជើងចាស់)

          អត្ថបទដែលមានចំណងជើងថា «សវនកម្មបានរកឃើញបញ្ជី​ចុះឈ្មោះសម្រាប់ការបោះឆ្នោតខែកក្កដានៅកម្ពុជា កាន់តែអន់​ថយជាងមុន» ផ្សាយ​ដោយវិទ្យុសំលេងសហរដ្ឋ​អាមេរិក (VOA) កាល​ពី​ថ្ងៃ​​ទី២៥ ខែមីនា ឆ្នាំ​២០១៣ ដោយបាននិយាយអំពីបរិមាណដ៏ច្រើននៃការសរសេលំអៀងរបស់ភ្នាក់ងារ​​ព័ត៌មានមួយ​ចំនួនធំ
          ទន្ទឹម​នឹង​នេះ គេអាចសន្មតទុកមុនថា គោលបំណងនៃអត្ថបទខាងលើ​ គឺចង់​ជំរុញ​ឲ្យ​បង្កើត​ជា​​ចម្ងល់នានា នៅមុនអំឡុងពេលយុទ្ធនាការបានចាប់ផ្តើមជាផ្លូវការសម្រាប់ការបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ
          នេះក៏ដូចគ្នាផងដែរពី​ការស្រែកឡាំប៉ា​របស់ក្រុមបក្សប្រឆាំងអំពីអ្វី​ដែល​គេនាំគ្នា​ហៅថា​ការបន្លំឈ្មោះ​បញ្ជីអ្នកបោះឆ្នោត ដូច្នេះ ការស្រែករបស់ក្រុមប្រឆាំង និងការអះអាងថ្មីៗនេះ​ដែលថា មានតែការបន្លំដ៏ធ្ងន់​​ធ្ងរ ដែលបានរារាំង ឬបានទប់ស្កាត់ជ័យជំនះរបស់ពួកគេនោះ។ និយាយបែប​នេះ គឺ​ពួក​​នេះ​មាន​ចរិត​មិន​​ស្មោះត្រង់ និងគ្មានការទទួលខុសត្រូវផ្នែកនយោបាយនោះ​ឡើយ
          បញ្ហានេះ វាលេចចេញ​មកពីអ្វីដែលគេហៅថាសវនកម្ម ដែលបានសរសេរឡើង​ដោយ​ក្រុម​អង្គការ​បរទេស​រៀបរាប់ពី​ប្រព័ន្ធនិងដំណើរការចុះឈ្មោះក្នុង​បញ្ជីបោះឆ្នោតនៅកម្ពុជា សវនកម្មបែប​នេះ​បាន​ធ្វើ​​កំហុសធ្ងន់​ធ្ងរ​​ពេកណាស់​  ថាព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ទើប​តែមានអាយុកាល​​មិន​ទាំងដល់ ២០​ឆ្នាំផង ហើយដែល​បច្ចុប្បន្នកំពុងបង្កើនសមត្ថភាព និងកំពុង​បាន​​បំពេញភារកិច្ច​របស់​​ខ្លួនឲ្យ​កាន់​តែ​​ប្រសើរឡើង
          បើ​គេប្រៀបធៀបជាមួយនឹងសហរដ្ឋអាមេរិក ដែលមានលទ្ធិប្រជាធិបតេយ្យកើត​ជាងពីរ​រយ​ឆ្នាំ​ហើយ​នោះ  ហើយ​តុលាការកំពូលរបស់​គេ​កំពុង​តែ​ជជែក​វែក​ញែក​លើករណី​ការចុះឈ្មោះបោះឆ្នោត អ្នក​​បោះឆ្នោត​ក្នុងរដ្ឋ Arkansas ទន្ទឹម​នឹង​នេះ តុលាការ​កំពូល​អាមេរិក​កំពុង​ពិចារណាទឡ្ហីករណ៍​នានា​ ដើម្បីអាច​​ផ្ដល់​បាន​​នូវ​និយម​ន័យ​ថ្មីសំរាប់កែលំអ​ច្បាប់​សហព័ន្ធ ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​ងាយ​ស្រួល​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​​ប្រទេស​ទាំងមូល។
មានឧទាហរណ៍ច្រើនទៀត ដែល​ទាក់​ទង​ទៅនឹងចំណុចទាំង​នេះ ជា​ការពិតណាស់​ដែល VOA បាន​ផ្សាយ ដោយដកស្រង់សម្តីក្រុមបក្សប្រឆាំង និងពួក​អង្គការ​​នានា​ដែលមាននិន្នាការលំអៀង​ខាង​បក្ស​ប្រឆាំង បានង្ហាញ​យ៉ាង​ច្បាស់​អំពីឥរិយាបទរប៉ិលរប៉ូច និងង្វើ​​ខុសឆ្គង
          នេះគឺការរៀបចំឆាកយ៉ាង​ប្រត្យក្ស ជា​អំណោយ​ផលផ្ដល់​ដល់​ក្រុមបក្សប្រឆាំងចំពោះអ្វីដែល​ត្រូវ​នឹងកើតឡើងដល់ពួកគេ ដែលមាន​ខួរ​ក្បាល​គ្រោង​ទុក​ជាស្រេចធ្វើ​យ៉ាងណាមិន​ឲ្យ​មាន​មន្ទិល​សង្ស័យ គឺ​ពេល​ពួកនេះ​​យំឡាំប៉ា​យ៉ាង​ប្រសប់ ​នៅ​ពេល​ដែល​ពួកគេ​ចោទ​អំពីកំហុសឆ្គង ឬការបន្លំ​សន្លឹក​ឆ្នោតនៅពេលដែលពួកគេចាញ់ឆ្នោត ករណី​នេះធ្លាប់បានកើតមានហើយនៅប្រទេសម៉ាឡេស៊ី សឹង្ហបូរី ថៃ និងទាំងនៅក្នុងសហរដ្ឋ​អាមេរិក ដែលជា «មូលដ្ឋានដ៏រឹងមាំ»នៃ​លទ្ធិ​ប្រជាធិបតេយ្យផងដែរ ការបោះ ឆ្នោតរវាង «លោក Bush និង លោក Gore» គឺ​បានត្រូវសម្រេចដោយតុលាការកំពូល​អាមេរិក​ បាន​ន័យ​ថា​ករណី​ជ្រើស​រើស​ប្រធានាធិបតីនេះ មិន​ត្រូវបានសម្រេចដោយអ្នកបោះឆ្នោត​​ ឬដោយ​​តំណាង​រដ្ឋ​នោះ​ឡើយ
          អត្ថបទដែល VOA លើកឡើង បាននិយាយស៊កសៀតយ៉ាង​ប្រសប់ និង​បាន​សន្មត​ទុក​​ជា​មុន​ថា តាម​រយៈ​​គំហើញស្មាននៃការធ្វើសវនកម្មនោះ គេ​អាច​និយាយ​បានថា​ឲ្យ​តែ​លទ្ធផលបោះឆ្នោតណាមួយដែល​មិន​​បាន​ផ្តល់លទ្ធផលឈ្នះ ដល់​គណបក្សប្រឆាំងនោះគឺ៖ គ្មានសុពលភាព មិន​ត្រឹម​ត្រូវ មិនស្របច្បាប់ និងមានការបន្លំ
          ដូចដែលគេធ្លាប់បានធ្វើតាំងពីឆ្នាំ១៩៩៨ មក បក្សប្រឆាំងបាន និងកំពុងកសាងយុទ្ធនាការ​របស់​ពួក​គេ ដោយផ្អែកលើគំនិតឈ្វេងយល់របស់​ពួក​គេ គឺថា ប្រព័ន្ធបោះឆ្នោតត្រូវបានរៀបចំឡើង​ដើម្បីគាំទ្រដល់គណបក្ស​​កាន់អំណាច ហើយការធ្វើដូច្នេះ គឺ​ការផ្សព្វផ្សាយព័ត៌មានបំភ្លៃដោយ​​គណបក្សប្រឆាំង គឺពិត​ជា​នឹង​ពុំ​មាន​​ការ​ចោទ​សួរ​ពី​សំណាក់អ្នក​​​ដែលទទួលព័ត៌មា​បាន​តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម
          មនុស្សម្នាជាច្រើនដែលឃើញ​ភាព​រឹង​រូស​របស់​គណបក្សប្រឆាំង មិនដែលអនុវត្តន៍តាមច្បាប់​នោះ និយាយដូចៗគ្នា បានអះអាងថា ពួក​មេដឹកនាំគណបក្សប្រឆាំងមាន​និស្ស័យ​នយោបាយ​មានជំនាញ​​ខាង​ទំនាក់​​ទំនង ទោះបីជាពួក​គេ​យល់​ថា ពួក​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំងនោះមាន​ឧបាយកល​អាត្មានិយម​ ដែល​ស្រឡាញ់​ងប់​លើ​ខ្លួន​ឯង​ និងការពាក់ព័ន្ធក្នុងនយោបាយប្រាក់កាក់ និងក្ខ​ពួកនិយមក៏ដោយ គោលដៅរបស់អ្នកនយោបាយ គឺការសំរេចបាននូវ​អំណាចនយោបាយ វាជាការចាំបាច់​​ណាស់ ដែល​អ្នកបោះឆ្នោតនៅតែមានចម្ងល់ចំពោះការចោទប្រកាន់ពីបក្ស​ចម្រុះទាំងពីរក្រុម​នេះ
          សង្គ្រាមនៃការគំនិតឈ្វេងយល់ខុសគ្នា គឺ​មេដឹកនាំគណបក្សប្រឆាំង ខិតខំធ្វើការដោយមិនខ្លាចនឿយ​​ហត់ ដើម្បីធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​មាន​ការ​មិន​ទុក​ចិត្ត​លើដំណើរការបោះឆ្នោត ឡាំ​ប៉ា​មិនទទួលយក​​ភាពស្របច្បាប់អ្វីទាំងអស់ លើកលែងតែជ័យជំនះធ្លាក់​មក​ខាង​ខ្លួន​នោះ​ គណបក្សប្រឆាំងបាន​ដឹក​នាំ​​ចលនា​បាតុកម្ម​ប្រឆាំង​តាមដងផ្លូវ និងធ្វើ​ឲ្យ​មាន​ភាព​វឹកវរនយោបាយនៅពេលដែលពួកគេចាញ់ឆ្នោត ដែលស្រដៀង​​​នឹងអ្វីដែលពួកគេបានធ្វើក្នុងឆ្នាំ១៩៩៨
          ព្រោះតែគណបក្សប្រឆាំងមិនអាចទទួលយកអំណាចដោយស្របច្បាប់បាន ​ក្រុមអ្នក​ទូរទស្សន៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្រៅ​ប្រទេសបានធ្វើការ​ផ្សព្វ​ផ្សាយ ពីការ​ចោទ​ប្រកាន់​ពី​ភាព​មិនប្រក្រតី​នៃ​ការ​​បោះ​ឆ្នោត​។ ពួក​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងនេះ​បាន​កាត់​តរូបភាពវីដេអូ បង្ហាញ​ពីការ​បាញ់​ផ្សែង​ឲ្យ​ហូរ​ទឹក​ភ្នែក បាញ់​កាណុង​​បាញ់ទឹក និងការបង្រ្គា​ពួក​បាតុករ ដែលញ៉ាំង​ដល់​ការ​បាត់​បង់​ជំនឿ​ ​លើ​រដ្ឋាភិបាល​​កាន់អំណាច ទោះបីជារដ្ឋាភិបាលនេះបានត្រូវជាប់ឆ្នោតដោយរបៀបប្រជាធិបតេយ្យពីមុនមកក៏ដោយ
          ប្រព័ន្ធផ្សព្វផ្សាយដែល​គ្មានការទទួលខុសត្រូវ និងប្រព័ន្ធផ្សព្វផ្សាយជិត​ដិត​នឹង​លោកខាងលិច បានបន្ថែមប្រេងទៅលើភ្លើង ទៅលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ទាំងនេះ មិនជួយសម្រួលស្ថានការណ៍ ឬផ្តល់ព័ត៌មានគ្រប់គ្រាន់ចំពោះអ្នកនយោបាយដែលចូលចិត្តប្រើការបោកប្រាស់ប្រជាជន
          ​តើ​សេណារីយ៉ូ​បែប​នេះ វា​ជា​ការ​ផ្ដល់​យុត្តិធម៌​ ពិសេស​ចំពោះ​​គណបក្សប្រជាជនកម្ពុជា (CPP) ដែល​ជាប់​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាតនោះ? ក្រុមចម្រុះទាំងពីរពួក​នេះ មានកំហុស​ធ្ងន់​ដោយ​បាន​ប្រើប្រាស់វិធី សាស្ត្រឃោសនាបោកប្រាស់ ម្យ៉ាង​វិញ​ទៀត​អ្នកបោះឆ្នោត​​គួរតែរក្សាការវិភាគ​របស់​ខ្លួន​តាម​ភាព​ពិតជាក់ស្តែង និងគួរតែប្រុងប្រយ័ត្នចំពោះអ្នកនយោបាយណាក៏ដោយដែលចោទប្រកាន់អំពីបញ្ហាអាស្រូវដ៏ធំធេងនានា ដើម្បីឆ្លៀតឱកាសកេង​​ចំណេញនយោបាយ
          ដូច្នេះ តើអ្វីទៅជា​រូបមន្តទិព្វសម្រាប់ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដើម្បីជៀសវាងការបន្លំ? មានតែព្រះទេទើបដឹង។ ជា​ថ្មី​ម្ដង​ទៀត គេ​គួរ​ពិនិត្យ​នៅ​សហរដ្ឋអាមេរិក ដែលមាន​របប​ប្រជាធិបតេយ្យ​​ចំណាស់​ជាង ២០០ឆ្នាំហើយ  ពួកគេនៅតែកំពុង​តស៊ូ​ដើម្បីឱ្យមានប្រព័ន្ធ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​មួយ​​ល្អ​ ​ហើយ​មានប្រសិទ្ធភាព​ផង
          ក្នុង​ន័យ​​នេះ គេ​គ្មានរក​ឃើញ​​ផ្លូវកាត់ណា​មួយ​ ដើម្បីលុបបំបាត់បានទាំងស្រុងនូវចំណុចខ្វះខាតនៃ​ការ​​រៀបចំ​​បញ្ជី​ឈ្មោះបោះ​ឆ្នោត​នោះទេ គេមិនគួរហៅចំណុចខ្វះខាតបែបនេះថាជាការបន្លំ​នោះ​ទេ លុះត្រាតែក្នុងគោលបំណងរបស់ពួក​​គេ​គឺ ដើម្បីធ្វើឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​ក្លាយ​ជា​មោឃៈ
          ភ្នាក់ងារអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយដែល​បាន​ទទួលមូលនិធិអន្តរជាតិ ដែលតាំ​ងខ្លួន​ថាជា​អ្នក​ត្រឹមត្រូវ​ ហើយ​ជានិច្ច​ជាកាល​តែ​ងតែ​នៅខាង​បក្ស​​ប្រឆាំង ​ដែល​នៅ​ស្ទើរ​តែគ្រប់​​ប្រទេស​ប្រជាធិប​តេយ្យ​​នោះ គួរ​ពិចារណា​ឡើង​វិញ គួរ​កាត់​បន្ថយ​ការ​ទិទៀនមក​លើ​កម្ពុជា ផ្ទុយ​ទៅ​វិញ​គួរ​ជួយ​កម្ពុជា​ដើម្បីធ្វើឱ្យ​ល្អ​ប្រសើរនូវដំណើរការរៀបចំ​បញ្ជី​ចុះឈ្មោះបោះឆ្នោត នេះគឺ​ជាវិធីសាស្ត្រវិជ្ជមានមួយ​ជាជាង​គិត​តែថ្កោលទោស និងរិៈគន់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែល​កំពុង​តែ​ខិត​ខំ​​ធ្វើឲ្យមានការបោះឆ្នោតមួយ​មាន​ភាពសេរី និងយុត្តិធម៌។ ជា​ការ​ពិតណាស់នៅក្នុងកែវភ្នែករបស់ គណបក្សប្រឆាំង និងអ្នកគាំទ្របរទេសរបស់ពួកគេ ជា​និច្ច​ជាកាល​តែង​តែគិតថាការ​បោះ​ឆ្នោត​នៅ​កម្ពុជា ពុំដែល​មានភាពសេរី និងយុត្តិធម៌ នោះឡើយ







No comments:

Post a Comment