កាលពីថ្ងៃ សុក្រទី៩ ខែសីហា ឆ្នាំ២០១៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបណ្ឌិតសភាចារ្យ សុខ អាន បានទទួលជួបឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិកលោក William E. Todd។ ភាគីទាំងពីរបានពិភាក្សាអស់រយៈពេលដ៏យូរ អំពីដំណើរការឆ្ពោះទៅការបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភាជាតិនីតិកាលទីប្រាំនៃការបង្កើតរាជរដ្ឋាភិបាលកម្ពុជា។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈយោបល់របស់ពួកគេស្តីពីការពង្រីកទំនាក់ទំនងទ្វេភាគីដែលល្អហើយនោះ រវាងប្រទេសទាំងពីរ និងប្រជាជននៅក្នុងបរិការលទ្ធផលនៃការបោះឆ្នោតជាទូទៅនេះ ដែលឆ្លុះបញ្ចាំងនូវសុច្ឆន្ទៈប្រជាជនកម្ពុជាជាទូទៅ។
ការខ្វែងយោបល់គ្នាទាក់ទងទៅនឹងលទ្ធផលបោះឆ្នោតមកដល់ពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបណ្ឌិតសភាចារ្យ សុខ អាន និងឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William E. Todd បានអំពាវនាវឲ្យមានមធ្យោបាយសន្តិភាព និងស្ងប់ស្ងៀមដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ហើយត្រូវតែជៀសវាងនូវរាល់អំពើបែបហិង្សាទាំងអស់ដើម្បីរក្សាបាននូវបរិយាកាសល្អ និងមានស្ថិរភាពសម្រាប់ជីវិតប្រជាជន៕
No comments:
Post a Comment