Friday, July 26, 2013

នៅខេត្តបន្ទាយមានជ័យ អ្នកគាំទ្រជាង៦ម៉ឺននាក់ចូលរួមដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣នេះ



ប្រភព៖ DAP 26.7.2013

មនុស្សជាង ៦ ម៉ឺននាក់ ដែលជាសកម្មជន យុវជន អ្នកសង្កេតការណ៍ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅខេត្តបន្ទាយមានជ័យ បានចូលរួមដង្ហែក្បួន បញ្ចប់យុទ្ធនាការ ឃោសនាបោះឆ្នោត ទ្រង់ទ្រាយធំ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៣ នេះ ។
យុទ្ធនាការ ឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅខេត្តបន្ទាយមានជ័យ ដែលជាថ្ងៃចុងក្រោយនេះ គឺគេធ្វើ នៅស្រុក/ក្រុងចំនួន ៣ រួមមាន ១-ក្រុងសិរីសោភ័ណ ដឹកនាំដង្ហែដោយលោក យឹម ឆៃលី មានមនុស្ស ចូលរួមជាង ១ម៉ឺននាក់ ២-ស្រុកមង្គលបុរី ដឹកនាំដង្ហែដោយលោក អ៊ុង អឿន ប្រធានគណបក្សប្រជាជន ខេត្តបន្ទាយមានជ័យ មានសមាជិក ចូលរួមដង្ហែក្បួនដោយគោយន្ត ម៉ូតូ រថយន្ត ជាង ១ ម៉ឺននាក់ និងទី ៣-ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ដឹកនាំដង្ហែដោយលោក កែ គឹមយ៉ាន លោក ទ្រី ណារិន សមាជិកអចិន្ត្រៃ គណបក្សប្រជាជនកម្ពុជាខេត្ត មានសមាជិកចូលរួមហែក្បួន ដោយម៉ូតូ រថយន្តតូច ធំ  ប្រគំតន្រ្តីយ៉ាង គគ្រឹកគគ្រេង និងសំឡេងគាំទ្រ ក៏ដូចជាការណែនាំ ដល់សាធារណជន តាមដងផ្លូវឲ្យទៅចូលរួមបោះ ឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី ២៨ ខែកក្កដា ខាងមុខ ។
គួរបញ្ជាក់ថា បើទោះបីជាមានភាពគគ្រឹកគគ្រែង បែបនេះក្តី ពុំមានអំពើហិង្សា ឬបាតុភាពអាក្រក់អ្វីមួយ កើតឡើងនោះដែរ គឺប្រកបដោយរលូនរហូតដល់ចប់សព្វគ្រប់ ។ ព្រោះនៅតាមដងផ្លូវតូចធំ ក្នុងខេត្ត បន្ទាយមានជ័យទាំងមូល ពិសេសចំណុចដែលគេប្រារព្ធក្បួនដង្ហែ ឆ្លងកាត់គឺមានដាក់ពង្រាយ នគរបាល កម្លាំង អ.ហ ដើម្បីរក្សាសន្តិសុខ និងសម្រួលចរាចរណ៍ជូនឥស្សរជន ថ្នាក់ដឹកនាំ គណបក្សនយោបាយ បានល្អមិនបណ្តោយឲ្យមានការកកស្ទះនោះទេ ៕










No comments:

Post a Comment