Friday, July 05, 2013

ប្រជាពលរដ្ឋស្រុកបូរីជលសារ ប្រកាសគាំទ្រគណបក្សប្រជាជន ដែលមានលេខរៀងទី៤




ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មក ពីបណ្តាឃុំនានានៃស្រុកបូរីជលសារ នាព្រឹកថ្ងៃទី៥ ​ខែកក្កដា ឆ្នាំ២០១៣ បានអះអាងចំពោះមុខឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនមណ្ឌលតាកែវថា គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី៤ ដើម្បីបានសម្តេចអគ្គមហាសេនាបតីតេ ជោ  ហ៊ុន សែន  ជានាយករដ្ឋមន្រ្តី ។

ការសន្យារបស់ប្រជាពលរដ្ឋបានធ្វើឡើងនៅក្នុងពីធីសំណេះសំណាលមួយ ​នៅក្នុងឃុំគោកពោធិ៍ ជាមួយ​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្រ្តនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តីទី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣  
ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ នៃការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី រហូតមកដល់អាណត្តីទី៤ គណបក្ស​ប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋខេត្តតាកែវរហូត តាំងពី ៣អសនៈ ក្នុងចំណោម ៨អសនៈរហូតមកដល់៦អសនៈ នៅក្នុងការបោះឆ្នោតជ្រើសរើសសភាអាណត្តិទីឆ្នាំ២០០៨ គឺឡើងមួយ អាណត្តិមួយអសនៈ បានសេចក្តីថា ប្រជាពលរដ្ឋសម្រេចចិត្តបានត្រឹមត្រូវក្នុងការគាំទ្រចំពោះអ្នក​ឈ្នះ ដែលជា​គណបក្សបានជួយប្រជាជនឲ្យជួយផុតពីរបបប្រល័យពូជសាសន៍ កសាង​ប្រទេ​ស​​ឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍជាក់ស្តែងលើគ្រប់វិស័យ ។

ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោម​​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាន​កសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាពិសេសមណ្ឌលសុខភាព និងសម្ភព នៅតាម​មូលដ្ឋាន បើកទូលាយឲ្យមានជំនឿសាសនា ដែលបច្ចុប្បន្នមានវត្តអារាមជាង៤ពាន់ ព្រះសង្ឍមាន​ជាង៥ម៉ឹនអង្គ។ ការដាក់​ចេញ​នូវនយោបាយនាំអង្ករចេញឲ្យបាន១លានតោន នាឆ្នាំ២០១៥ និងការទាក់ទាញការវិនិយោគ បង្កើត​ម៉ាស៊ីនកិនស្រូវ ដើម្បីនាំចេញ នឹងធ្វើឲ្យតម្លៃស្រូវរបស់កសិករកើនឡើង។ ការបង្កើត​វារីអគ្គិសនី និងការនាំចូលថាមពលអគ្គិសនីពីបរទេស បានធ្វើឲ្យតម្លៃប្រើប្រាស់​អគ្គិសនីចុះថោកជាបន្តបន្ទាប់​ ជាមួយគ្នា​នោះការលុបបំបាត់អំពើពុករលួយតាមរយៈការលើកកម្ពស់ការផ្តល់សេវា​សាធា​រ​ណៈ​​ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពលើកកម្ពស់សមត្ថភាព និងបៀវត្សជូនមន្រ្តី​រាជការជាបន្ត​បន្ទា​ប់ បានធ្វើឲ្យភាពក្រីក្ររបស់ប្រជាពលរដ្ឋបានធ្លាក់ចុះមកដល់១៩ភាគរយ ក្នុងឆ្នាំ ២០១៣នេះ ។

ទាក់ទងនឹងប្រាក់ខែកម្មកររោងចក្រ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសា​សន៍​ពន្យល់​ថា សព្វថ្ងៃកម្មកររោងចក្រកម្ពុជាមានបៀវត្សខ្ពស់ជាងកម្មកររោងចក្រ នៅប្រទេស​​បង់ក្លាដេស និងឥណ្ឌា ។ កម្មកររោងចក្រនៅកម្ពុជាមានប្រាក់ខែទាបបំផុតជាង​១០០​ដុល្លារ និងខ្ពស់​បំផុតជាង ២០០ដុល្លារ ដែលក្នុងមួយខែៗមានប្រាក់ជាមធ្យម ៤០ដុល្លារ ផ្ញើមកឲ្យ ឳពុកម្តាយ ។ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា ការតម្លើងប្រាក់ខែជូនកម្មករត្រូវធ្វើឡើងដោយការពិភាក្សារវាង ៣ភាគី គឺ ១) ភាគីម្ចាស់រោងចក្រ ២) សហជីព    ) គឺរាជ​រដ្ឋា​-ភិបាល គឺយើងមិនអាចចាប់បង្ខំបានឡើយ ។  មធ្យោបាយតម្លើងប្រាក់ខែជូនកម្មករ ក្រៅពីការពិភាក្សា គឺការទាក់ទាញការវិនិយោគឲ្យបានច្រើន និងធ្វើឲ្យកម្មករ​កម្ពុជាមានសមត្រភាពជំនាញ ដើម្បី​​​ធានាផលិតភាពការងារ គឺមិនមែនគ្រាន់តែជា​ការសន្យានោះទេ ។

 ជាមួយនឹងការ​រំលឹកឡើងវិញកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើ​ឆា​ក​អន្ត​រ​ជាតិ តាមរយៈការដាក់បញ្ជូលព្រះសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក និងការ​រៀប​ចំ​កិច្ច​ប្រជុំលើកទី៣៧ ក្នុងនាមជាប្រធានគណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក ការរៀ​បចំ​កិច្ច​ប្រជុំ​កំពូលអាស៊ាន​ជាប្រធានអាស៊ានជាដើម ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមាន​ប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋស្រុកបូរីជលសារថា គណបក្សប្រជាជនកម្ពុជា ហ៊ាននិយាយ ហ៊ាន​ធ្វើ មិនសន្យាឡើយ ៕

















No comments:

Post a Comment