Sunday, December 19, 2021

លោក វ៉ី សំណាង បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដូសទី៣ ជូនប្រជាពលរដ្ឋនៅស្រុកគងពិសី ដោយឥតគិតថ្លៃ

កំពង់ស្ពឺ÷ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាន អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋកម្មករ កម្មការនីរោងចក្រ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី ៣ ឬដូសជម្រុញ ដោយឥតគិតថ្លៃក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានមានប្រសាសន៍ថា៖ ក្រោមការយកចិត្តទុក ដាក់ ដ៏ ខ្ពង់ខ្ពស់ របស់  សម្ដេច តេជោ ហ៊ុន  សែន  ប្រមុខរាជ រដ្ឋាភិបាល  សម្តេចតែងតែងតែគិតគួពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បី ធ្វើ យ៉ាង ណាឲ្យ បង ប្អូនបាន ចាក់ វ៉ាក់សាំង ដើម្បីការពារសុខភាពអោយបានល្អប្រសើរ ហើយការចាក់វ៉ាក់សាំងដូសទី៣នេះជាការសំខាន់ក្នុងការជួយជម្រុញកងការពារបន្ថែមក្នុងខ្លួន ក្នុងការប្រឆាំងវីរុសកូវីដ១៩ ជាពិសេសវីរុសបម្លែងថ្មីអូមេក្រុង។

ក្នុងនោះ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរ ពី សុខភាព របស់ ខ្លួន ដោយ ក្រោយ ពីទទួល បានការចាក់ ថ្នាំវ៉ាក់សាំង រួច ហើយ ត្រូវបន្តចូលរួម អនុវត្ត វិធានការ  ពា រ របស់ ក្រសួងសុខា ភិបាល ក៏ដូចជា វិធាន ការ របស់ ប្រមុខ រាជរដ្ឋាភិបាល (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕







Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បង្ហាញមុខជនបរទេសម្នាក់ទៀត និងការរៀបចំជាប្រព័ន្ធនៃបាតុកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល (មានវីដេអូ)

 (ភ្នំពេញ)៖ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តបង្ហាញមុខជនបរទេសម្នាក់ទៀត ដែលចូលរួមជាមួយបាតុកម្មតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល ព្រមទាំងបន្តលាតប្រដាងអំពីការរៀបចំជាប្រព័ន្ធនៃបាតុកម្មនេះ។

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បាទរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះនាងខ្ញុំដែលធ្លាប់ទទួលការបណ្តុះបណ្តាលធ្វើបាតុកម្ម និងចូលរួមប្រជុំរៀបចំធ្វើផែនការបាតុកម្មខុសច្បាប់ ចង់ប្រាប់អោយប្រជាជនខ្មែរយើង និងខាងសារព័ត៌មានអោយបានដឹងរឿងពិតខ្លះៗ នៃការរៀបចំឈុតឆាកធ្វើបាតុកម្ម។

ផែនការបាតុកម្មរៀបចំដោយជនបរទេស ហើយជនបរទេសផ្សេងទៀតដើរតួជាអ្នកកាសែត។

គេបង្កើតទីតាំងទីបញ្ជានៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ហើយមេដឹកនាំសំខាន់ៗមិនចេញមុខ នៅទីប្រមូលផ្តុំទេ គឺគេណែនាំគ្នាឲ្យលាក់ឈ្មោះនិងមុខមេដឹកនាំ។

គេប្រើវិធីបញ្តាញព័ត៌មានបំប៉ោងចំនួនអ្នកចូលរួម ហើយថតរូបឲ្យឃើញដូចមានច្រើនមែនទែន (២០០នាក់ ថា ២០០០នាក់ ...)តាមបណ្តាញព័ត៌មានសង្គម SBN បង្កើតឡើងដោយ លោក សម រង្ស៊ី ហើយធ្វើការចែកចាយបន្តបណ្តាញព័ត៌មានប្រឆាំងរដ្ធាភិបាល។

គេយកស្ត្រីងាយរងគ្រោះ (ស្ត្រីមានផ្ទៃពោះ) ជាង ៤០នាក់ ចេញតវ៉ានៅជួរមុខដើម្បីតតាំងជាមួយសម្ថកិច្ច។ នេះជារូបភាពមួយចំនួន»។

បញ្ជាក់ថាប៉ុន្មានថ្ងៃមកនេះ មានបុគ្គលិកមួយចំនួននៃកាស៊ីណូណាហ្គាវើល បាននាំគ្នាធ្វើបាតុកម្ម ដែលបាតុកម្មនេះត្រូវបានគេអះអាងថា មានការរៀបចំដោយជនបរទេស។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងដល់តំណាង និងកម្មករនិយោជិត ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់ នៅលើសួនច្បារ សម្ដេច ហ៊ុន សែន ជាបន្ទាន់ផងដែរ៕











លោក វ៉ា ថន បន្តជំរុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអ្នកមិនទាន់បានចាក់ និងអ្នកបានចាក់ហើយត្រូវចាក់ដូសជំរុញឲ្យបានគ្រប់ៗគ្នា

(ខេត្តក្រចេះ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់គ្រិស្ទបរិស័ទចំនួន៥០០នាក់ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ។

លោក ទុយ ស៊ាត តំណាងគ្រិស្ទបរិស័ទ បានរាយការណ៍បញ្ជាក់ពីសកម្មភាពគោលដៅរបស់សមាគមន៍ខ្លួន រួមនិងដៃគូរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយក្នុងនោះមានដូចជា ៖ ការផ្តល់សត្វគោជូនប្រជាពលរដ្ឋចិញ្ចឹមនៅតាមសហគមន៍ -ការរៀបចំ និងបង្កើតមុខរបរ -ផ្តល់អាហារ សំលៀកបំពាក់និងសម្ភារៈសិក្សាដល់កុមារ -ផ្តល់ដីបម្រុងទុកសម្រាប់សាងសង់សាលារៀន និងការសាងសង់ផ្ទះជូនគ្រួសារក្រីក្រគ្មានទីពឹងផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់សិទ្ធិ សេរីភាពគ្រប់បែបយ៉ាង ជាពិសេសជំនឿសាសនាដល់បងប្អូនប្រជាពលរដ្ឋ។ បងប្អូនមានសិទ្ធិក្នុងការគោរពសាសនាទៅតាមជំនឿរបស់ខ្លួន ហើយទោះបីជាយើងគោរពកាន់សាសនាខុសគ្នាក៏យើងបានរស់នៅក្រោមម្លប់នៃសន្តិភាពជាមួយគ្នាផងដែរ ដូច្នេះបងប្អូនត្រូវចូលរួមរក្សាសុខសន្តិភាព ដើម្បីសេចក្តីសុខរបស់ប្រជាជនយើង ។ 

លោកអភិបាលខេត្ត ថ្លែងបន្តទៀតថា ៖ ប្រមុខដឹកនាំប្រទេសកម្ពុជាមានសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិ និងប្រជាជាតិរបស់ខ្លួន ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការអ្វីឡើយ សំដៅរួមសាមគ្គីគ្នាដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យឈានឆ្ពោះទៅមុខ ហើយរាជរដ្ឋាភិបាលក៏មិនទុកចោលព្រងើយកន្តើយ ឬរើសអើងពលរដ្ឋណាម្នាក់នោះទេ គ្រប់កាល:ទេស:ដែលបងប្អូនប្រជាពលរដ្ឋជួបកាលលំបាក គឺសម្តេចតែងតែដោះស្រាយនិងចុះជាប់ជាប្រចាំ ជាពិសេសបច្ចុប្បន្ននេះគឺប្រទេសជាតិជួបវិបត្តិកូវីដ-១៩ រាលត្បាតជាសកល សម្តេចខិតខំរិ:រកថ្នាំវ៉ាក់សាំងការពារជំងឺ មកចាក់ជូនដោយឥតគិតថ្លៃ សំដៅធ្វើយ៉ាងណាការពារអាយុជីវិតប្រជាពលរដ្ឋខ្លួនឲ្យនៅរស់រានមានជីវិតដើម្បីបានឃើញពីការដឹកនាំអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផងដែរ ៕






លោក ហេង សួរ៖ ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌

 (ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកអ្នកនាំពាក្យរូបនេះបានសរសេរថា៖ «ការប្រើប្រាស់អនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចមួយដែលមានសរសេរនៅក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌នៅប្រទេសណាមួយ។ អ្នករៀបផែនការតែងតែបន់ស្រន់ឲ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើងលើអនិតិជន ឬលើស្ត្រី ដើម្បីទាញសមាណចិត្ត និងបញ្ឆេះកំហឹងមហាជន»

លោក ហេង សួរ បានបន្តទៀតថា «តាក់តិចនេះពួកគេអាចប្រើបាននៅដើមឆ្នាំ 2000 និង 2010 ប៉ុន្តែចំពោះមុខតាក់តិចនេះ តែងតែត្រូវបានអាជ្ញារធរមានសមត្ថកិច្ចនៃប្រទេសនានាចាត់ការលើមេក្លោង និងជនដៃដល់ ដែលអនុវត្តផែនការនេះបានទាន់ពេល»

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ បានធ្វើឡើងបន្ទាប់ពីបុគ្គលិកមួយចំនួននៃកាស៊ីណូណាហ្គាវើល បាននាំគ្នាធ្វើបាតុកម្ម ដែលបាតុកម្មនេះត្រូវបានគេអះអាងថាមានការរៀបចំដោយជនបរទេស។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងដល់តំណាង និងកម្មករនិយោជិត ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់ នៅលើសួនច្បារ សម្ដេច ហ៊ុន សែន ជាបន្ទាន់ផងដែរ៕




Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» រំលឹកបុគ្គលិកកាស៊ីណូ Naga កុំទៅបន្តធ្វើបាតុកម្មខុសច្បាប់តាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសទៀត

 (ភ្នំពេញ)៖ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើការក្រើនរំលឹកដល់មិត្តភក្កិរបស់ខ្លួនដែលជាបុគ្គលិកកាស៊ីណូ Naga កុំឲ្យទៅបន្តធ្វើបាតុកម្មខុសច្បាប់ តាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសតទៅទៀត។

ហ្វេសប៊ុកនេះបានលើកឡើងថា៖ «ខ្ញុំសូមរំលឹកដល់មិត្តភ័ក្ត្រដែលធ្លាប់ទទួលការបណ្តុះបណ្តាលធ្វើបាតុកម្មពីជនបរទេស ក៏ដូចជាបុគ្គលិក បងប្អូនបម្រើការងារនៅកាស៊ីណូ Naga សូមកុំទៅបន្តធ្វើធ្វើបាតុកម្មខុសច្បាប់នេះតទៅទៀតតាមការប្រកូកប្រកាសរបស់នាង ឈឹម ស៊ីថរ ដែលចាំតែស្តាប់បញ្ជាពីពួកបរទេសនោះ»

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបន្តថា ម៉្យាងវិញទៀត ការចូលរួមធ្វើបាតុកម្មនេះក៏ជាការរំលោភទៅលើវិធានការរបស់រដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន ដែលកំពុងប្រយុទ្ធប្រឆាំងមេរោគកូវីដ-19 និង អូមីក្រុងដែលពួកយើងត្រូវប្រឈមមុខនឹងការមានទោសថែមទៀតផង។

សូមបញ្ជាក់ថា ក្រោយពីទម្លាយរូបភាពនិងខ្លឹមសារទី១ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមបង្ហាញនូវរូបភាពមួយចំនួនទៀត ដែលជនបរទេសបាននាំពួកនាងខ្ញុំ និងនាង ឈឹម ស៊ីថរ មកធ្វើការបណ្តុះបណ្តាលដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ដែលដឹកនាំដោយលោកតា ហ៊ុន សែន»











Saturday, December 18, 2021

វីដេអូ៖ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» ទម្លាយរឿងរ៉ាវ និងរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា វើលដ៏ដែលទទួលការបណ្តុះបណ្តាលពីជនបរទេស

 

Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បន្តទម្លាយរូបភាពមួយចំនួន ពាក់ព័ន្ធក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលទទួលការបណ្តុះបណ្តាលពីសំណាក់ជនបរទេស

 (ភ្នំពេញ)៖ ក្រោយពីទម្លាយរូបភាពនិងខ្លឹមសារទី១ នៅល្ងាចថ្ងៃទី១៨ ខែធ្នូដដែលនេះ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបន្តទម្លាយនូវរូបភាពមួយចំនួនទៀត ពាក់ព័ន្ធក្រុមបាតុករដែលបានធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមបង្ហាញនូវរូបភាពមួយចំនួនទៀត ដែលជនបរទេសបាននាំពួកនាងខ្ញុំ និងនាង ឈឹម ស៊ីថរ មកធ្វើការបណ្តុះបណ្តាលដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ដែលដឹកនាំដោយលោកតា ហ៊ុន សែន»

ខាងក្រោមនេះគឺជារូបភាពមួយចំនួនទៀត៖