Monday, May 25, 2015

រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ បញ្ជាក់ថា រាជរដ្ឋាភិបាល មិនបានរឹតត្បិត ចំពោះការប្រើប្រាស់ អ៊ីនធឺណេត ដូចការលើកឡើងឡើយ

ថ្លែងនៅក្នុងពិធី​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ ក្នុងការបង្កើតខ្សែកាបិ៍អុបទិក​ក្រោមបាត​សមុទ្រម៉ាឡេស៊ី​ កម្ពុជា ថៃ នៅថ្ងៃ២៥ ​ខែឧសភា​ ឆ្នាំ២០១៥នេះ​ នៅសណ្ឋាគារ​ កាំបូឌីយ៉ាណា​ ឯកឧត្តម​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍ ​បានបញ្ជាក់ថា​ បញ្ហាដែលមជ្ឈដ្ឋាន​មួយចំនួនបានលើក​ឡើង​កាលពីពេលថ្មីៗនេះ​ ទាក់ទងការរឹតត្បិតពី​សំណាក់រាជ​រដ្ឋាភិបាល​ ចំពោះការប្រើ​ប្រាស់សេវាអ៊ីធឺណេត​ និងការបញ្ចេញ​មតិតាម​ប្រព័ន្ធអ៊ីនធឺ​ណេតនោះ ​គឺមិនមានទេ។
​ឯកឧត្តមរដ្ឋមន្ត្រី​ ប្រាក់ សុខុន ​បានអះអាងថា ​«បើសិនណាជារាជរដ្ឋាភិបាល​មានគំនិតនៅ​ក្នុងការរឹតត្បិតព័ត៌មាន​តាមប្រព័ន្ធអ៊ីធឺណេត ​ដូចគេថាមែននោះ ​តើរាជរដ្ឋាភិបាល​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​ខិតខំជំរុញឲ្យមានការ​វិនិយោគក្នុងការ​តភ្ជាប់ប្រព័ន្ធ​អ៊ីនធឺណេត​ជាមួយតំបន់ក្នុង​ល្បឿនលឿនជាង​ ក្នុងទំហំខ្លាំងជាង ​ក្នុងកម្រិតមួយដែល​ទុកចិត្តច្រើន​ជាងនោះ ​បានប្រយោជន៍អី?។»
ដោយឡែក​ ទាក់ទងនឹងសំណើ ​របស់ឯកឧត្តម ផៃ ​ស៊ីផាន​ រដ្ឋលេខាធិការ ​និងជាអ្នកនាំ​ពាក្យនៃទីស្តី​ការគណៈរដ្ឋមន្ត្រី ​ដែលបានផ្ញើលិខិត​មួយ​ទៅក្រសួងមហាផ្ទៃ​ និងក្រសួងប្រៃសណីយ៍ ​និងក្រសួងទូរគមនាគមន៍​ សូមឲ្យចាត់វិធានការចំពោះ​ជនទាំងឡាយដែល​បានប្រើប្រាស់​ប្រព័ន្ធអនឡាញ​ដែលជេរប្រមាថមើល​ងាយទៅដល់បុគ្គល ​និងថ្នាក់ដឹកនាំរប់ស​រាជរដ្ឋាភិបាល​ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ​ប្រាក់ សុខុន លើកឡើងថា​ « បញ្ហានេះ វាពាក់ព័ន្ធ​ទិដ្ឋភាពពីរយ៉ាង ទី១​ គឺទិដ្ឋភាពខាងផ្លូវច្បាប់ ​និងទី២ ទិដ្ឋភាពខាងបច្ចេកទេស។ ​ទិដ្ឋភាពផ្លូវ​ច្បាប់ដូច ​លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានលើកឡើងផងដែរថា​ បើកាលណាជនរងគ្រោះ​ដោយសារគេប្រមាថ​មើលងាយ គេបង្ខូចកេរ្តិ៍ ​ប្តឹងទៅតុលាការ ​ហើយតុលាការ យកករណី​ហ្នឹងមកចាត់ការ​ ហើយយល់ឃើញថា ​ការជេរប្រមាថនោះ ​ពិតជាត្រូវមានទោស​មែន នៅក្នុង​ករណីបើសិន ​ឬក៏ស្នើមកក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​ធ្វើម៉េចឲ្យរកឃើញនូវអ្នក​ដែលប្រព្រឹត្តទោស​កំហុសទៅលើបុគ្គលនោះ ​នោះក្រសួងនឹងពិនិត្យលទ្ធភាព​ចាត់វិធានការ​តបទៅ​នឹង​ការបង្គាប់របស់តុលាការ​។»
​ចំពោះទិដ្ឋភាព​បច្ចេកទេសវិញត្រូវបាន ​ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់​ សុខុន ​បញ្ជាក់ថា ​វាពាក់ព័ន្ធ ​ទៅនឹងម្ចាស់ IT ​ទៅវិញទេ។​ បើសិនជាក្នុងករណី​ហ្វេសប៊ុក​ គឺវាមានការពាក់ព័ន្ធ​ទៅនឹងការ​ស្នើសុំអន្តរាគមន៍​ពីម្ចាស់ហ្វេសប៊ុកផ្ទាល់ ​គឺបានន័យថា​ត្រូវសុំទៅអាមេរិក ​ហើយករណីបែប​នេះ ​កន្លងទៅមាន​មួយចំនួនតែ​មិនទទួលបានលទ្ធផលទេ​ ដោយសារម្ចាស់​ហ្វេសប៊ុកគេ​មិនឆ្លើយតប​ទៅនឹង​សំណើរបស់យើង​។
គួរបញ្ជាក់ថា​ការបង្ហាញការព្រួយបារម្ភ​របស់មជ្ឈដ្ឋាន​មួយចំនួន ​ស្របពេលដែល​មានលេចលឺ ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាមប្រព័ន្ធអ៊ីនធឺណេត​ ឬក៏ឧក្រិដ្ឋកម្ម​តាមប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន ​និង​ទូរគមនាគមន៍ ​និង​ត្រូវបានលើក​យកមកពិភាក្សា ​ដើម្បីឈាន​ទៅរកការអនុម័ត​នៅពេល​ខាងមុខនេះ។
អត្ថបទ៖ ច័ន្ទ ទេវី 

រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពីការផ្តល់ និងកំណត់ប្រាក់ ឧបត្ថម្ភ ដល់សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់

នៅថ្ងៃទី ២៥ ​ខែឧសភា ឆ្នាំ២០១៥​ សម្តេចអគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណា​ចក្រកម្ពុជា​ ក្នុងនាមរាជរដ្ឋាភិបាល ​បានចេញនូវអនុក្រឹត្យ​ កំណត់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែចំពោះ​សមាជិកក្រុមប្រឹក្សាឃុំ ​សង្កាត់​ ក្នុងគោលបំណង​ដំឡើងប្រាក់​ឧបត្ថម្ភប្រចាំខែ​ ចំពោះសមាជិក​ក្រុមប្រឹក្សាឃុំ ​សង្កាត់​ និងគោលដៅកំណត់​ជាថ្មីនូវកម្រិត​នៃប្រាក់​ឧបត្ថម្ភប្រចាំខែ ​ចំពោះសមាជិក​ក្រុមប្រឹក្សាឃុំ ​សង្កាត់​។​ អនុក្រឹត្យនេះ ​បានកំណត់​​ដូចខាងក្រោម៖ ​
​១- ប្រធានក្រុមប្រឹក្សា​ និងជាមេឃុំ ​ចៅសង្កាត់ក្នុងមួយនាក់ ​៥៧០ ០០០រៀល ​ក្នុងមួយខែ។​
​២-សមាជិកក្រុមប្រឹក្សាឃុំ ​សង្កាត់​ ដែលជាជំទប់ទី១ ​និងជំទប់ទី២ ​ចៅសង្កាត់រងទី១ ​និង​ចៅសង្កាត់រងទី២​ ក្នុងមួយនាក់ ​៤០០ ០០០រៀល​ ក្នុងមួយខែ។
​៣-សមាជិកក្រុមប្រឹក្សាឃុំ ​ សង្កាត់ ​ដែលមិនស្ថិតក្នុងមុខ​ដំណែងខាងលើ​ក្នុងមួយនាក់ ​៣៥០ ០០០រៀល​ក្នុងមួយខែ។
​ការផ្តល់ប្រាក់ឧបត្ថម្ភ​ប្រចាំខែចំពោះ​សមាជិកក្រុមប្រឹក្សាឃុំ ​សង្កាត់ ​ដូចបានកំណត់ក្នុង ​ខាងលើនេះ​ ត្រូវអនុវត្ត​ចំពោះសមាជិក​ក្រុមប្រឹក្សាឃុំ ​សង្កាត់ ​ដែលស្ថិតក្នុងមុខ​ដំណែងតែ​ប៉ុណ្ណោះ។ ​ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ​ត្រូវអនុវត្តគិតចាប់ពី​ ខែកក្តដា​ ឆ្នាំ២០១៥តទៅ៕
អត្ថបទ៖ ច័ន្ទ ទេវី

អាជ្ញាធររាជធានីភ្នំពេញ លើកឡើងថា ការអប់រំគឺជាមធ្យោបាយ ដ៏ល្អមួយក្នុងការលុប បំបាត់គ្រឿងញៀន

ក្នុងកិច្ចប្រជុំពិភាក្សាការងារ​ ជាមួយគណៈកម្មការអនុវត្ត​ផែនការគ្រឿងញៀនរាជធានី​ភ្នំពេញ ​នៅថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០១៥នេះ​ អាជ្ញាធររាជធានីភ្នំពេញ ​បានស្នើសុំឲ្យស្ថាប័ន​ពាក់ព័ន្ធពិសេស​មន្ទីរអប់រំយុវជននិងកីឡា ​រៀបចំឲ្យមានការអប់រំ​ផ្សព្វផ្សាយពីបញ្ហាគ្រឿង​ញៀន​នៅតាមសាលារៀន​ ហើយអាជ្ញាធរ ​នៅតាមសង្កាត់​ និងខណ្ឌនានាក្នុងរាជធានី​ភ្នំពេញ ​គួរតែបើកវេទិកាសាធារណៈ​ ស្តីពីគ្រឿងញៀននេះ​ជាមួយប្រជាពលរដ្ឋ ​ពិសេសអ្នក​ដែលកំពុង​ប្រឈមនឹងបញ្ហានេះ​។
​បានមានប្រសាសន៍ថា ​គ្រឿងញៀនជាបញ្ហា​ ដែលបាននិងកំពុងប្រឈម ​ដែលយើងគ្រប់​គ្នាត្រូវរួមគ្នា​ដើម្បីបំបាត់។ ​ឯកឧត្តមបានបន្តទៀតថា​ ការបង្ក្រាបមិនមែន​ជាចំណុចល្អបំផុត​មួយក្នុងការលុបបំបាត់​គ្រឿងញៀនទេ​ បញ្ហាធំដែលអាចកាត់​បន្ថយគ្រឿងញៀន​ និងឈាន​ទៅដល់ការបំបាត់​គ្រឿងញៀនបាននោះ​ គឺផ្តើមចេញពីការអប់រំ​ផ្សព្វផ្សាយទើបធ្វើឲ្យពួក​គាត់យល់​ដឹងពីការប្រឈម​ដែលកើតចេញពី​គ្រឿងញៀន​បានជោគជ័យ។
ហេតុនេះ ​ឯកនៅក្នុងកិច្ចប្រជុំពិភាក្សានោះ​ ឯកឧត្តម ឃួង ស្រេង​ អភិបាលរងរាជធានីភ្នំពេញ​ និងជា​ប្រធានគណៈ​កម្មាធិការទទួលបន្ទុក​អនុវត្តផែនការ​ត្រួតពិនិត្យគ្រឿងញៀន​រាជធានីភ្នំពេញ ​
ឧត្តម ឃួង​ ស្រេង​ បានស្នើឲ្យស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ​ជាពិសេសមន្ទីរអប់រំ​យុវជននិងកីឡា​ ត្រូវតែធ្វើពិធីអប់រំ​ផ្សព្វផ្សាយបញ្ហា​គ្រឿងញៀន​ នៅតាមបណ្ដាសាលារៀន​ទាំងអស់ ​ដោយត្រូវចាប់ផ្តើមតាំង​ពីកំរិតបឋមសិក្សារហូត​ដល់មហាវិទ្យាល័យ។​ ឯកឧត្តម ​អះអាងថា​បើពួកគេយល់ដឹងពី​គ្រឿងញៀន​ហើយពួកគេនាំគ្នា​ដើរឲ្យឆ្ងាយនោះ នោះ​មានន័យថា ​គ្រឿងញៀន​ត្រូវតែកាត់បន្ថយហើយ៕
អត្ថបទ៖ច័ន្ទ ទេវី

ក្រសួងមហាផ្ទៃ ប្រកាសកុំឲ្យមានការព្រួយបារម្ភ អំពីសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល



ដើម្បីឆ្លើយ​តបទៅនឹង​ការលើកឡើ​ងអំពី ក​ង្វល់ចំពោះកា​រសម្រេចចិ​ត្តរបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុ​ងការត​ម្រូវឲ្យមាន​ច្បាប់ស្តីពីស​មាគម និ​ងអង្គការ​មិនមែនរ​ដ្ឋាភិបាល ក្រសួ​ងមហាផ្ទៃនៅ​ថ្ងៃទី ២៥​ ខែឧសភា​ ឆ្នាំ២០​១៥នេះ បាន​ចេញនូវសេ​ចក្តីប្រកាស​ព័ត៌មាន​មួយរបស់​ខ្លួន ស្តីពីកា​ររៀបចំ​តាក់តែងសេ​ចក្តីព្រាងច្បា​ប់ស្តីពីស​មាគម ​និងអង្គ​ការមិ​នមែន​រដ្ឋាភិបាល​ ដែលនៅក្នុ​ងសេចក្តី​ប្រកាសព័​ត៌មាននោះ ​ក្រសួងមហា​ផ្ទៃបានប​ញ្ជាក់ថា រាជ​រដ្ឋាភិបាល​បានទទួ​លស្គាល់ពីសា​រៈសំខាន់​នៃការចូ​លរួមចំណែ​ក មិនអាច​ខ្វះបានរ​បស់សមា​គម និ​ងអង្គការ​មិនមែនរ​ដ្ឋាភិបាល ​ក្នុងការអ​ភិ​វឌ្ឍន៍សង្គម​កម្ពុជាលើគ្រ​ប់វិស័យ។ ​
 ដូច្នេះដើម្បី​លើកស្ទួយ​ការប្រើប្រា​ស់សិទ្ធិសេ​រីភាពក្នុង​ការបង្កើ​តសមាគម និង​អង្គការមិ​នមែនរដ្ឋា​ភិបាល ក្នុ​ងក្របខ័ណ្ឌនី​តិរដ្ឋ ព្រមទាំង​ដើម្បីលើកក​ម្ពស់ កិច្ចស​ហប្រតិប​ត្តិការ ក្នុងភា​ពជាដៃគូ​រជាមួយនឹ​ងអង្គកា​រសង្គម​លើគ្រប់វិ​ស័យ តាមគោ​លការណ៍​ប្រជាធិប​តេយ្យ តម្រូវ​ឲ្យព្រះរាជាណា​ចក្រកម្ពុជា​ ត្រូវមា​នច្បាប់ស្តីពី​សមាគម​ និងអង្គការ​មិនមែនរដ្ឋា​ភិបាលដូច​បណ្តាប្រទេស​នានាលើសក​លលោក។
 ​នៅក្នុងសេច​ក្តីប្រកាស​ព័ត៌មា​នរបស់​ក្រសួងម​ហាផ្ទៃដ​ដែល ក៏​បានបន្ថែ​មទៀតថា ​នៅក្នុងដំ​ណើរការ​រៀបចំសេ​ចក្តីព្រាងច្បាប់​ស្តីពីសមាគ​ម និងអ​ង្គការមិ​នមែនរដ្ឋា​ភិបាល ក្រុ​មអ្នកច្បាប់​របស់រាជ​រដ្ឋាភិបាល​បានធ្វើការ​សិក្សាស្រាវជ្រា​វនូវប​ទពិសោធ​ន៍ និង​ការអនុវត្តជា​អន្តរជាតិ​អំពីក្របខ័ណ្ឌ​ច្បាប់ដែលពា​ក់ព័ន្ធ និ​ងការបង្កើ​ត ចុះបញ្ជីសមា​គម និង​អង្គការមិន​មែនរដ្ឋាភិបា​ល។ ការសិ​ក្សាបង្ហាញ​ថា ការប​ង្កើតសមាគ​ម ឬអង្គកា​រមិនមែនរ​ដ្ឋាភិបាលគឺ​ជាសិទ្ធិព​លរដ្ឋប៉ុន្តែក៏​មានភ្ជាប់នឹ​ងកាតព្វ​កិច្ចមួយ​ចំនួន ក្នុ​ងការអនុ​វត្តសិទ្ធិនេះ​ផងដែរ។​ ទន្ទឹមនេះ​ការរៀប​ចំសេចក្តីព្រា​ងច្បាប់នេះ​ ក៏ត្រូវបាន​រៀបចំដោ​យផ្អែក និ​ងគិតគូរ​គ្រប់ជ្រុងជ្រោ​យលើមូល​ដ្ឋានៃធាតុ​ចូល ដែល​ទទួលបានពី​សិក្ខាសាលាពិ​គ្រោះយោបល់ថ្នា​ក់ជាតិចំ​នួន ២លើក ​ដោយមានកា​រចូលរួមពី​អ្នកពាក់ព័​ន្ធ និងពីម​តិយោបល់នា​នា ដែលទ​ទួលបានពី​ជំនួបពិភា​ក្សាដោយឡែក​ៗពីគ្នា ជា​ច្រើនលើកច្រើ​នសារ រវា​ងថ្នាក់ដឹកនាំ​ក្រសួងមហា​ផ្ទៃជាមួយ​តំណាងស្ថាន​ទូត និងតំ​ណាងអង្គកា​រសង្គមស៊ី​វិលជាតិ-​អន្តរជាតិ។
ក្រសួងម​ហាផ្ទៃបានអះ​អាងថា ​សេចក្តីព្រា​ងច្បាប់សមាគ​ម និងអង្គកា​រមិនមែនរ​ដ្ឋាភិបាល ត្រូវ​រៀបចំឡើងលើ​មូលដ្ឋានគ្រឹះ​នៃរដ្ឋធម្ម​នុញ្ញ នៃព្រះ​រាជាណាចក្រ​កម្ពុជាឆ្នាំ​ ១៩៩៣ និ​ងលើមូលដ្ឋា​ននៃកតិកា​សញ្ញាអន្តរ​ជាតិស្តីពីសិ​ទ្ធិពលរដ្ឋ ​និងសិទ្ធិន​យោបាយ។ ​ដូច្នេះការព្រួ​យបារម្ភពី​សំណាក់ម​ជ្ឈដ្ឋានមួយ​ចំនួនទា​ក់ទង​ នឹងការរឹ​តត្បិតសិទ្ធិ​សេរីភាពរ​បស់ប្រជាពល​រដ្ឋ គឺមិន​ឆ្លុះបញ្ចាំង​ពីខ្លឹមសារ​ពិតប្រាកដ​នៃសេចក្តីព្រា​ងច្បាប់នេះ​នោះទេ៕

​អត្ថបទ​៖ ច័ន្ទ ​ទេវី​


Friday, May 22, 2015

សារលិខិតជូនពរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ជូនសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នៅក្នុង​ឱកាស​ខួប​កំណើត​គម្រប់​ខួប ៨១ ឆ្នាំ យាង​ចូល​ ៨២ឆ្នាំ


បទអត្ថាធិប្បាយ ដោយ រត្ន័ សណ្ដាប់​៖ អង្គការ«NGOs» គួត្រៀម​ខ្លួន​​រស់​​ក្រោម​ដំបូល​តែមួយ

នៅ​ពេល​ថ្មីៗនេះ​​ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន​ សែន​ បាន​ប្រកាស​ជាសាធារណៈថា​ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ច្បាប់​ ដែល​ជា​បែបបទ​នីតិវិធី​មួយ​​ ក្នុងការ​ធ្វើឲ្យ​អង្គការ​សង្គម​ស៊ីវិល​​ ធ្វើកិច្ច​ប្រតិបត្ដិ​ក្នុង​ការអនុវត្ដ​កម្ម​វិធី​របស់​ខ្លួន​ ក្នុងក្របខណ្ឌ័​ជាដៃគូ​ជាមួយ​រាជរដ្ឋាភិបាល។​
          នៅកម្ពុជា ​ចាប់​តំាង​ពី​ឆ្នាំ​១៩៧៩​ ការ​កសាង​ប្រទេស​ឡើងវិញ គឺ​​​ចាប់​ផ្ដើម​ពីបាតដៃ​ទទេ ដែល​កាល​ណោះ​​មានតែអង្គការ ​«NGOs» ​​មួយ​ចំនួន​តូច​មក​ធ្វើ​ការនៅ​កម្ពុជា​ ​ជា​ដៃ​គូពិតជា​មួយរដ្ឋាភិ​បាល​។ 
ចាប់​​ពី​មាន​​កិច្ច​ព្រម​ព្រៀង​​ឆ្នាំ​១៩៩១មក និង​ក្រោយ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​១៩៩៣ ទើប​មានអង្គការ ​«NGOs»  ពី​បរទេស​ចូល​មកកម្ពុជា​​ ជា​បន្ត​បន្ទាប់​ និង​យ៉ាងច្រើន​​សន្ធឹក​សន្ធាប់​។​ទន្ទឹម​នឹង​នេះ ក៏​មាន​អង្គការ ​«NGOs» បរទេស​មួយ​ចំ​នួន​ មាន​កម្ម​វីធី​ជួយ​បណ្តុះបណ្តាលបង​ប្អូន​ខ្មែរ​ ​ឲ្យចេះ​បង្កើត​ស​មា​គម​ និង​មុខរបរ​ជូន​ប្រ​ជា​ជន​ក្នុង​ស្រុកភូមិ​មួយ​ចំនួន​​ផង​ដែរ។ រហូត​ដល់​បច្ចុប្បន្ន​ អង្គការ​សង្គមស៊ីវិល​ក្នុង​នោះ​រួម​មាន​សមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល​ ​មាន​ដល់​ទៅ​ជាង​​៤០០០​អង្គការ។ 
ក្នុងគោលការណ៍​គ្រប់​គ្រង​ប្រទេស​ តាម​របប​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ដើម្បី​ការពារ​ឲ្យ​បាន​នូវ​អធិបតេយ្យ​ភាព​របស់​ប្រ​ទេស​​ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ដ៏​មោះមុត​របស់​ សម្ដេច ហ៊ុន​​សែន បាន​ដឹក​នាំ និង​អនុវត្ដ​ការងាររដ្ឋបាល​ ការងារ​គ្រប់​គ្រង​ភូមិ ឃុំ​/សង្កាត់ ស្រុក/ខ័ណ្ឌ ខេត្ដ/​ក្រុង​ និង​ប្រទេស​ជាតិ​ទំាង​មូល ដោយ​ឈរ​លើ​ស្មារតី ការលើក​កម្ពស់​ជីវភាព និង​ការ​ផ្តល់​​សេវា​សាធារណៈ​ និង​ការ​ធា​នានូវ​សុវត្ថិភាពជូន​ប្រជាពលរដ្ឋ​  ​ ការ​ការ​ពារ​អធិបតេយ្យភាព​ បូរណភាព ទឹកដី​ ហើយការ​​គ្រប់​គ្រង​នេះគឺបាន​ស្ថិត​នៅ​ក្រោម​ដំបូល​តែមួយ ពោលគឺអ្វី​ៗត្រូវ​ស្ថិត​នៅ​ក្នុង​រង្វង់​ក្រប​ខណ្ឌ័ ​ក្រឹត្យ​ក្រម​ និង​បែប​បទ​នីតិវីធី​របស់​រដ្ឋ​។​
ក្នុងន័យ​នេះ​ ដោយ​យល់​ឃើញ​ថា​ អស់​រយៈ​ពេល​ជាង​២០ឆ្នាំ​មកហើយ​​ ពិសេស​ពេលដែល​អង្គការ​NGOs ចាប់​ចូល​មក​ធ្វើការ​​នៅកម្ពុជា​ច្រើនទ្បើងៗ តែការ​គ្រប់​គ្រងរបស់​រដ្ឋ​អំណាច​ទៅ​លើ​សកម្មភាព​ទាំង​ឡាយរបស់​ពួក​គេ នៅមាន​​ភាព​ធូររលុង​ ឬ​ស្ទើរ​តែគ្មាន​ទាល់​តែ​សោះ។​
ដោយ​យល់​ឃើញ​ថា​ ការ​បណ្ដែតបណ្ដោយ​តទៅទៀត​របស់​រាជរដ្ឋាភិបាល ដោយ​អនុ​ញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទំាងនោះ ​ធ្វើ​ការងារ​តាម​បែប​អនាធិប​តេយ្យ​​ គ្មាន​ការ​ត្រួត​ពិនិត្យ​ពីស្ថាប័ន​មានសមត្ថកិច្ច​​របស់​រដ្ឋ ​គឺ​ជា​ភាព «​វាទប្ប​ដិវាទ-controversal» ប្រៀប​បាន​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចៀស​ខ្យល់​របស់​រាជរដ្ឋាភិបាល​ ដៃ​ម្ខាង​ខិត​ខំ​ដឹកនំា​ស្រុក​​ទេសឆ្ពោះ​ទៅរក​វិវឌ្ឈនភាព​​ ​ សុវត្ថិភាព​ និងភាព​សុខដុមរមនា​របស់​ប្រជា​ពល​រដ្ឋ​  ​រីឯដៃ​ម្ខាង​ទៀត​ខំ​ទប់ទល់​នឺង​ការរិះគន់ ឬ​សកម្ម​​ភាព​ប្រ​ឆាំង​​យ៉ាង​រំខាន​​​ជារៀង​រាល់​ថ្ងៃ របស់​​អង្គការសង្គមស៊ីវិលមួយចំនួន​ធំ។            
ដោយ​យល់​ឃើញ​ថា​ ប្រទេសម​ហាអំណាច​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​នានា​លើ​ពិ​ភពលោក​ពិសេស​សហរដ្ឋ​អាមេរិក​ ដែល​តែងតែ​រិះ​គន់​មក​លើ​ការដឹក​នាំ​របស់​​ សម្ដេច​ ហ៊ុន សែន​ គេក៏​មាន​ច្បាប់​ មានក្រឹត្យ​ក្រម​ នឹង​បែប​បទ​នីតិ​វិធី​យ៉ាងហ្មត់​ចត់​ជាទី​បំផុត ​ដើម្បី​ឲ្យ​ដំណើរការ​នៃការ​ប្រ​ព្រឹត្ដទៅ​របស់​អង្គការ ​«NGOs» ស្ថិត​នៅ​ក្រោម​ដំបូល​តែមួយ​ ក្នុង​ក្រប​ខណ្ឌ័​អធិបតេយ្យ​ភាព​របស់​រដ្ឋ​។​រាល់​ការ​បង្កើត​​សមាគម ឬ​អង្គការមិនមែនរដ្ឋាភិបាល​ គឺ​ត្រូវ​ធ្វើ​ការ​ចុះ​បញ្ជីឲ្យបាន​ត្រឹមត្រូវ​ ដោយ​ភ្ជាប់​ជាមួយ​ នឹង​គោល​បំណង​ និងលក្ខន្ដិកៈ​​របស់​ខ្លួ​ន ថា​តើជា​អង្គការ​នោះ​នោះ  ​បំរើ​សេវាកម្ម​ បែប​ផែនមនុស្ស​ធម៌ដល់​ប្រជាពល​រដ្ឋ ហើយ​មាន​សកម្មភាព​​ត្រឹម​ត្រូវតាម​​ច្បាប់​ឬ​ទេ? ម្យ៉ាង​វិញទៀត ​អង្គការ ​«NGOs» ទាំង​អស់​នោះ​ត្រូវចាំ​បាច់​​ធ្វើ​របាយ​ការណ៍​ប្រ​ចាំ​ឆ្នាំ​ជូន​រដ្ឋ ក្នុង​នោះ​​មាន​ការ​បង្ហាញ​​ពី​កម្ម​វិធី​ការ​ងារ​ និងពី​ស្ថានភាព​ថវិកា ប្រាក់​​ចំណូល និង​ប្រាក់​ចំណាយ​របស់អង្គការ​​ផង​ដែរ។
តើ​នេះជា​ច្បាប់​គាប​​សង្កត់​ទៅ​លើ​អង្គការ ​«​​​​NGOs»​ ឬក៏ជា​ច្បាប់​តម្រូវការ​ចំពោះមុខ​របស់រដ្ឋ​ ចំពោះ​​អង្គការ ​​«​​​​NGOs»​ ក្នុងការ​​​ធ្វើ​ចលនា​ ​សកម្មភាព​អ្វីមួយ​ក្នុង​ប្រទេសឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​ឬ​អ្វី? តើ​នេះ​ពុំ​បានន័យថា អ្វី​ៗក៏ដោយ​ត្រូវស្ថិតនៅ​ក្រោម​ដំបូល​តែ​មួយ​នៃការ​គ្រប់​គ្រង​របស់​រដ្ឋ​ទេឬ​អ្វី​?
ក្នុង​បរិការ​នេះ​ហើយទើប​ សម្ដេច ហ៊ុន​ សែន​ បានចេញបញ្ជា​​ឲ្យ​ក្រសួង​ពាក់​ពន័្ធរៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ក៏​ដូច​សេចក្ដី​ព្រាង​ច្បាប់​ផ្សេង​ៗដែលនៅសេសសល់​មួយចំនួន​​ទៀត ​ឲ្យបានឆាប់រហ័ស ដើម្បី​ដាក់​ជូន​សភាអនុម័ត​ក្នុង​ខែ​ឧសភា ឬខែខាង​មុខ​នេះ។
នរណាក៏ដឹងដែរថា​​ រាជរដ្ឋាភិបាល​មិន​ចេះ​តែ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ណា​មួយ​​ដោយ​គ្មាន​មើល​លំនំាច្បាប់​នៃ​​ប្រទេស​នានានោះ​ទ្បើយ។​

ក្នុងន័យនេះ​ អ្នក​ដែលបាន​ស្រែក​តវ៉ា​មួយ​ចំ​នួន ​ដែល​មិន​ពេញ​ចិត្ដនឹង​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប​គ្រង​សមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល​ នោះ​ គួត្រៀម​ខ្លួន​ត្រៀម​ឥរិ​យា​បថ​ ដើម្បី​អនុវត្ដ​នូវ​បែប​បទ​នីតិវិធី​ ដែល​ជា​ក្រឹ​ត្យ​ក្រម​របស់​​​ប្រទេស​​នៃ​​របបលទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ដើម្បី​​​ធានា​នូវការ​ពារ​​អធិ​តេយ្យ​ភាព ឲ្យ​បាន​ហ្មត់​ចត់​​!

Thursday, May 21, 2015

ការចុះឈ្មោះបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតសកលនៅអាណត្តិក្រោយនេះនឹងត្រូវធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ


ការចុះ​ឈ្មោះបោះ​ឆ្នោត​សម្រាប់ ការបោះ​ឆ្នោត​ក្រុមប្រឹក្សាបឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតសកល​ឆ្នាំ២០១៨ ខាងមុខនេះ ​នឹងត្រូវធ្វើ​ឡើងតាមប្រព័ន្ធ​កុំព្យូទ័រ ដោយការប្រើស្នាម​មេដៃ និងរូបថត អ្នកបោះ​ឆ្នោតបញ្ចូល​ទៅក្នុងកុំព្យូទ័រ ដើម្បី​បង្កើត​បញ្ជីបោះ​ឆ្នោត, នេះបើតាម​ការលើក​ឡើង​របស់ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈ​កម្មាធិការ​ជាតិរៀប​ចំ ការបោះ​ឆ្នោត (គ.ជ.ប) នៅ​ក្នុង​សេចក្តីជូន​ដំណឹង​មួយរបស់ គ.ជ.ប ចុះ​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។
សេចក្តី​ជូនដំណឹង របស់គណៈកម្មាធិការ​ជាតិរៀប​ចំការបោះ​ឆ្នោត បាន​ឲ្យដឹង​ថានៅក្នុង​ជំនួនរវាង គ.ជ.ប និងសហគមន៍អឺរ៉ុប ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងសហគមន៍​អឺរ៉ុបដែល​ដឹកនាំ​ដោយ ឯកឧត្តម អគ្គរដ្ឋ​ទូត Jean Francois Cautain  និងលោក Silvio Gonzato រួម​មានសហការី​ចំនួន ៧រូបទៀត  ដែល​បានប្រព្រឹត្ត​នៅទីស្តីការ គ.ជ.ប នាថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៥ ឯក​ឧត្តមប្រធាន គ.ជ.ប បានជម្រាប​ជូនគណៈ​ប្រតិភូថា មកដល់ថ្ងៃ​នេះគ.ជ.ប ថ្មី ទើប​បានបំពេញ​ការងារបាន​រយៈពេល ១ខែគត់ ហើយ គ.ជ.ប មានការងារច្រើន​ត្រូវ​ធ្វើ ដើម្បី​ត្រៀម​រៀប​ចំការចុះ​ឈ្មោះបោះ​ឆ្នោត និង​បង្កើតបញ្ជី​បោះឆ្នោត​ថ្មីនៅ​ឆ្នាំ២០១៦ សម្រាប់បម្រើឲ្យការបោះឆ្នោត ឃុំ សង្កាត់ នៅដើមឆ្នាំ ២០១៧។
ឯកឧត្តម ស៊ិក ប៊ុនហុក បាន​បន្ថែមទៀត​ថា ការចុះឈ្មោះ​បោះឆ្នោតលើក​នេះ ត្រូវ​ធ្វើឡើងតាមប្រព័ន្ធ​កុំព្យូទ័រ ដោយ​ប្រើស្នាម​មេដៃ និង​រូបថត​អ្នកបោះ​ឆ្នោត​បញ្ចូលក្នុងកុំ​ព្យូទ័រ ​ដើម្បីបង្កើត​ប
ញ្ចី​បោះឆ្នោត។ ការងារ​ថ្មីនេះ​ត្រូវធ្វើការអប់រំ​ជាចម្បង​ទាំង​ក្រុមចុះ​ឈ្មោះ និង​ប្រជាពលរដ្ឋផងដែរ ដើម្បីអោយ​ឲ្យយល់​ដឹង។ ឯកឧត្តម​បាន​បន្ថែមថា ឯកឧត្តម សូម​ស្វាគមន៍ចំពោះ EU ដែល​មាន​បំណង ជួយ​ដល់ គ.ជ.ប ដើម្បី​ឲ្យ​ដំណើរការទទួល​នូវលទ្ធផល​ល្អ។
ប្រជាពលរដ្ឋន​ខ្មែរ
លោក Silvio Gonzato ប្រធាន​ប្រតិភូ​សហគមន៏អឺរ៉ុប បាន​មាន​ប្រសាសន៍ថា EU ត្រៀម​ខ្លួនជួយ​ដល់ គ.ជ.ប ហើយ​បាន​ស្វាគមន៍ គ.ជ.ប ដែល​ថ្មីៗ​នេះ​បាន​បង្កើត​គណៈកម្មាការ​ចំពោះកិច្ចការ​សម្រាប់​ធ្វើ​ការជា​មួយ EU  និង Japan។ ចំពោះ​ការអបរំ​អ្នក​បោះ​ឆ្នោត​លោក Silvio Gonzato បាន​ចាប់​អារម្មណ៍ដល់​ការអបរំស្ត្រី និងជន​ពិការ ដើម្បី​ឲ្រយល់​ដឹង​ពីការបោះ​ឆ្នោត៕

អត្ថបទ៖ ច័ន្ទ ទេវី