Tuesday, September 22, 2020
សន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖ អនាគតដែលយើងទាំងអស់ចង់បាន សហប្រជាជាតិដែលយើងត្រូវការ
សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២០ នៃវេទិកា សេដ្ឋកិច្ចពិភពលោកស្តីពីផលប៉ះពាល់លើការអភិវឌ្ឍ ប្រកបដោយចីរភាពក្រោមប្រធានបទ ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាព នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន
#ហ៊ុនសែន #WEF #WorldEconomicForum #វេទិកាសេដ្ឋកិច្ចពិភពលោក
ទស្សន:វិភាគ : «ហេតុអ្វីលោក ហ៊ុន សែន សម្រេចបើកមុខចារកម្មឈ្មោះ ជុន ច័ន្ទបុត្រ?»
ជាទូទៅ មេដឹកនាំប្រទេសនីមួយៗក្នុងពិភពលោក រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង តែងតែក្តាប់យ៉ាងណែនក្នុងដៃការងារពត៍មាននិង ចារកម្មនិងក៍ជាអ្នកដឹកនាំផ្ទាល់បណ្តាញចារកម្មនៅក្នុងប្រទេសរបស់ខ្លួនដែរ។ គេមិនអាចដឹងបានទេថា តើនរណាខ្លះជាភ្នាក់ងារពត៍មាននិងជាបណ្តាញចារកម្មដែលបម្រើឲ្យរដ្ឋាភិបាល ពីព្រោះបណ្តាញចារកម្មមាននៅគ្រប់ទិសទីមិនថាក្នុងគណបក្សផ្ទាល់ខ្លួន រឺក៍មជ្ឈដ្ឋានក្រុមប្រឆាំង, អង្គការសង្គមស៊ីវិលឬអង្គការអន្តរជាតិនោះឡើយ រាប់ទាំងបណ្តាញសារព័ត៌មានផងដែរ។ ជាពិសេសមេដឹកនាំប្រទេសដែលកាន់អំណាចជាង ៤០ ឆ្នាំ ដូចលោក ហ៊ុន សែន ពិតជាមានបណ្តាញភ្នាក់ងារ
ពត៍មាននិងចារកម្មរបស់ខ្លួនគ្រប់ទិសទីទាំងនៅក្នុងនិងក្រៅប្រទេស។ ហេតុដូច្នេះហើយបានជារាល់ផែនការនិងសកម្មភាពដែលជាប់ពាក់ព័ន្ធហើយអាចប៉ះពាល់ដល់សន្តិសុខ សង្គមនិងសន្តិសុខជាតិត្រូវបាន រដ្ឋាភិបាលក្តាប់បានយ៉ាងណែនក្នុងដៃ និងចាត់វិធានការ
បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
គេនៅចាំបានថា លោក ហ៊ុន សែន ធ្លាប់បានប្រកាសជា
សាធារណៈថា គ្មានអ្វីដែល លោកមិនដឹងជាមុននោះឡើយ «សូម្បីតែដេកថ្ងូរក្នុងបន្ទប់» ក៏លោកដឹងបានដែរ។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រាប់ឲ្យដឹងដែរថា សូម្បីអត្ថបទសារព័ត៌មានខ្លះ ក៏លោកបានដឹងតាំងពីមុនពេល ចេញផ្សាយទៅទៀត។
ជាងនេះទៅទៀត លោក ហ៊ុន សែនក៍ធ្លាប់ប្រកាសជាសាធារណះរំលឹកចំពោះអ្នកដែល មានគំនឹត រឺ មហិច្ឆតាចង់ផ្តួលលោក រឺ ផ្កួលគណបក្សរបស់លោកថា «សូមប្រយ័ត្នមេមាន់បណ្តើរកូនទា »ហើយ លោក ហ៊ុន សែនក៍ធ្លាប់ប្រមានដែរថា
«មិនអោយមានរដ្ធប្រហារដូច
១៨មិនា១៩៧០ឡើយនៅពេលលោកនៅកាន់អំណាច»។
ដូច្នេះ សំណួរដ៏សំខាន់បំផុតនៅទីនេះគឺ « តើនរណាខ្លះជាភ្នាក់ងារ ឬបណ្តាញចារកម្ម របស់លោក ហ៊ុន សែន? «តើការទម្លាយសម្លេងសន្ទនាសម្ងាត់រវាងលោក ហ៊ុន
ម៉ាណែតនិង ជុន ចន្ទ្របុត្រនេះជាសំលេងទាំងស្រុង រឺក៍មាននៅ រក្សាទុកសំលេងផ្សេងទៀត » ដើម្បីទុកបញ្ជេញសំរាប់
យថាហេតុផ្សេងៗ ដូចជាក្នុងករណីដែលមានការក្បត់ រឺ ចារកម្មឡង (Double Agent) ។ល។
ខ្ញុំជឿជាក់ថា គ្មាននរណាអាចឆ្លើយបានទេ ប៉ុន្តែអ្វីដែលគេអាចដឹងបានគឺ ភ្នាក់ងារនិងបណ្តាញចារកម្មរបស់លោក ហ៊ុន សែន មានច្រើននិងមាននៅគ្រប់ទិស ទី គ្រប់ច្រល្ហកសូម្បីតែក្បែរខ្លួនមេបក្សប្រឆាំង ហើយជួនកាល ទៀត សូម្បីតែអ្នកនិយាយប្រឆាំងកប់ៗមាត់រឺប្រមាថ មាក់ងាយលោកហ៊ុន សែនក៏ នៅតែអាចជាបណ្តាញចារកម្ម របស់គាត់ដែរ។
នៅក្នុងវិស័យសារព័ត៌មាន ជុន ច័ន្ទបុត្រ ដែលខំនិយាយរិះគន់ វាយប្រហារលោក ហ៊ុន សែន ខ្លាំងៗ ដែលមើលទៅហាក់ដូចជាអ្នកសារព័ត៌មានប្រឆាំងដ៏ខ្លាំងក្លាម្នាក់នោះ ក៏ជួនកាលអាចគ្រាន់ តែជាល្បែងឆ្ពិនភ្នែកដើម្បីធ្វើឲ្យក្រុមប្រឆាំងទុកចិត្តប៉ុណ្ណោះ។
អ្វីដែលជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ករណីជុនច័ន្តបុត្រនេះ គឺ ហេតុអ្វីសុខៗបានជាបុគ្គលដែល មើលទៅដូចជាស្អប់លោក ហ៊ុន សែន ណាស់, ស្អប់គ្រួសារត្រកូលហ៊ុនណាស់ តែបែរជា ស្វះស្វែងរកជួបលោក ហ៊ុន
ម៉ាណែត និងលោក ហ៊ុន សែន ជាសម្ងាត់ទៅវិញ? តើមាន នរណាខ្លះបានដឹងព័ត៌មាននេះនៅមុនពេលដែលគេទម្លាយឲ្យដឹង?
ក្រៅពីការផ្តល់ព័ត៌មានសម្ងាត់ឲ្យលោក ហ៊ុន សែន ហើយ ជុន ច័ន្ទបុត្រ ក៏នៅប្រើប្រាស់វិទ្យុអាស៊ីសេរីដើម្បីវែកមុខបុគ្គលក្នុងក្រុម រឺបក្សប្រឆាំងជ្រុលនិយមជាបន្តបន្ទាប់ដើម្បីឲ្យអាជ្ញាធរអាចកំណត់អត្តសញ្ញាណបានផងដែរ។
អ្វីដែលជាក់ស្តែងនៃការសហការ ជាសម្ងាត់ដើម្បីជួយរដ្ធាភិបាល ( Theory or Conspiracy) យើងអាចធ្វើការសំគាល់បានគឺ នៅពេលសម្ភាសន៍វាគ្មិនម្តងៗ ជុន ច័ន្ទបុត្រ តែងតែដេញដោលឈ្លេចសួរផងនិងបញ្ជោរផងនិងជាពិសេស តាំងសំនួរដើម្បីអូសក្រឡាទាញឲ្យវាគ្មិនសំខាន់ៗ ដែលជាមេចលនា រឺមេក្លោងនៅ
ក្នុងបក្សនយោបាយក្តីនិងក្នុងអង្គការសង្គមស៊ីវិលដែល
មានទស្សនះនិងជំហរប្រឆាំងផ្កាប់មុខរដ្ធាភិបាលអោយជ្រុលមាត់ និយាយចេញមកនូវផែនការនិងសកម្មភាពខុសច្បាប់និងបំពានច្បាប់របស់ពួកខ្លួន។
តាមរយៈកិច្ចសម្ភាសន៍ទាំងនោះ ហើយ សមត្ថកិច្ចក៏បានដឹងហើយ ក៍បានវែកមុខក្រុមចលនាឧទ្ទាម
បានយ៉ាងច្រើនមុខសញ្ញាផងដែរ។ នេះគេហៅថា
«ការងារចារកម្មដោយបើកចំហរ ដែលជុន ច័ន្ទបុត្របានធ្វើ»។
ប៉ុន្តែ មានពេលខ្លះ មេដឹកនាំតែងសម្រេចចិត្តបំបែកមុខចារកម្ម របស់ខ្លួននៅក្នុងករណីដែលអ្នកនោះក្បត់ ឬក៏ការប្រើប្រាស់អត់ប្រសិទ្ធភាព។
ករណី ជុន ច័ន្ទបុត្រដែលត្រូវ បានលោកនាយករដ្ឋមន្ត្រីសម្រេចបើកមុខនៅពេលនេះគឺជាឧទាហរណ៍ជាក់ស្តែង។
នៅក្នុងគ្លិបសំលេងដែលបាន ទម្លាយពី២ថ្ងៃមុននេះ បានបង្ហាញ យ៉ាងច្បាស់ថា ជុនច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើជាបណ្តាញចារកម្មឲ្យលោក ហ៊ុន សែន អស់ជាច្រើនឆ្នាំដោយធ្លាប់បានផ្តល់ព័ត៌មានសម្ងាត់ជាច្រើនដល់រដ្ឋាភិបាល។ ប៉ុន្តែ នៅទីបំផុត នៅពេលដឹងខ្លួនថា វិទ្យាសាស្ត្រ សុខាភិបាល បច្ចុប្បន្នមិនទាន់អាចមាន លទ្ធភាពព្យាបាលជំងឺមហារីកធ្ងន់ធ្ងរអោយជាបាន
ទើបបុគ្គលនេះបែរជាចេញក្រឡាក្បត់ដោយតាំងខ្លួនជាអ្នក បកអាក្រាតមន្ត្រីគណបក្ស
ប្រជាជនកម្ពុជាវិញដើម្បីទាក់ទាញការអាណិតអាសូរពីអ្នកគាំទ្រក្នុងក្រុមប្រឆាំងក្នុងគោលបំណងឲ្យពួកគេជួយផ្តល់លុយកាក់ដើម្បីព្យាបាលជំងឺផង និងក៏ដើម្បីឲ្យពួកគេមានសមានចិត្តស្តាយស្រណោះអាលោះអាល័យផងក៍ថាបាន។
ប៉ុន្តែ លទ្ធផលនៃអំពើក្បត់នេះបែរជាតាមលង ជុន ច័ន្ទបុត្រ ខ្លួនឯងនៅនាទីចុងក្រោយទៅវិញ។ នៅពេលដែលលោក ហ៊ុន សែន សម្រេចបំបែកមុខ ជុន ច័ន្ទបុត្រ ជាសាធារណៈ
តាមរយះការបញ្ចេញសំលេងសន្ទនារវាង លោក ហ៊ុន
ម៉ាណែត និងជុន ច័ន្តបុត្រ បែបនេះ ខ្ញុំយល់ថា ប្រហែលជា លោក ហ៊ុន សែនយ៉ាងហោចណាស់ក៍មានគោលបំណង២ ដែរ :
ទីមួយ : បំបែកមុខបុគ្គលចារកម្មជុន ចន្ទ្របុត្រដោយសារតែការងារគ្មានប្រសិទ្ធិភាព រឺក៍ក្បត់។
ទីពីរ : គឺដើម្បីបន្លាយខ្សែអោយវែងហើយរុញចារកម្មនេះអោយចូលកាន់តែជ្រៅនិងដើម្បីអោយគេបន្តកាន់តែជឿជាក់និងទុកចិត្តថា ជុន ចន្ទ្របុត្រនេះមិនមែនជាចារកម្មរបស់លោកហ៊ុន សែន ទេតាមរយះនៃការប្រើ «ល្បិចសាច់កម្ម» ៕
ខ្ញុំយល់ថា ក្បាច់ទម្លាយសំលេងសម្ងាត់នេះពិតជាបានរុញអោយ ជុន ចន្ទ្របុត្រស្ថិតក្នុងស្ថានភាព រើខ្លួនមិនរួចព្រោះ :
ប្រសិនបើ ជុន ច័ន្ទបុត្រ ចេញមុខ បដិសេធថាខ្លួនមិនមែនជា
ចារកម្មរបស់លោក ហ៊ុន សែន មានន័យ ថា ជុន ច័ន្ទបុត្រ កំពុងលេងល្បែងសាច់កម្មនេះហើយពោលគឺ បុគ្គលនេះគឺពិតជា ចារកម្មពិតប្រាកដ។
ប៉ុន្តែ ក្នុងករណីដែល ជុន ច័ន្ទបុត្រ នៅស្ងៀមមិនឆ្លើយតប មហាជន នឹងយល់ថា ជុន ច័ន្ទបុត្រ ពិតជាបណ្តាញចារកម្មឲ្យលោក ហ៊ុន សែន ប្រាកដមែនហើយ។
ដូច្នេះ មួយក្បាច់របស់លោក ហ៊ុន សែននេះពិតជាមិនត្រឹមតែបាន រុញ ជុន ចន្ទ្របុត្រអោយចូលក្នុង ស្ថានភាពមួយ «បើនៅក្នុងល្បែងលេងរែក» វិញ គឺ «ជុន ច័ន្ទបុត្រ រែកក៏ចាញ់ មិនរែកក៏ចាញ់» ។ ម៉្យាងវីញទៀត មួយក្បាច់របស់លោក ហ៊ុន សែននេះក៍អាចជាសារដាស់តឿនដល់ក្រុមជ្រុលនិយមអោយប្រយ័ត្នប្រយែងក្នុងការផ្តល់បទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរី រឺ VOA ។ល។ ព្រោះគ្មាននរណាដឹងទេថា អ្នណាខ្លះជាភ្នាក់ងារពត៍មាននិងជា
ចារកម្មបំរើអោយនយោបាយរបស់លោក ហ៊ុន សែនដូច
មាករណីលោក ជុន ចន្ទ្របុត្រដែលជាចារកម្មបង្កប់នេះជាភស្តុតាងជាក់ស្តែងស្រាប់។
ដោយ អ្នកនយោបាយតុកាហ្វេ
Monday, September 21, 2020
លិខិតមិត្តអ្នកអាន៖ អធិបតេយ្យជាតិកម្ពុជា មិនត្រូវរំលោភទាំងទំនើងចិត្តដោយប្រទេសណាមួយឡើយ
ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងការបរទេស និងតំណាងរាស្រ្តខ្លះរបស់សហរដ្ឋអាមេរិក បានប្រកាសឱ្យដឹងពីចំណាត់ការមួយដ៏ក្រអឺតក្រទម ក្នុងកិច្ចការបរទេសមួយសំដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិនិយោគិនចិនមួយ ដែលកំពុងរកស៊ីបណ្តាក់ទុននៅកម្ពុជា ដោយចោទប្រកាន់គ្មានមូលដ្ឋានពិតប្រាកដថា បានរំលោភសិទ្ធិមនុស្ស រឹបអូសយកដីពលរដ្ឋ ប្រព្រឹត្តអំពើពុលរលួយ ដែលមានទីតាំងនៅខេត្តកោះកុង ជាពិសេសនឹងត្រូវប្រើប្រាស់ជាទីតាំងយោធារបស់ប្រទេសចិន។
ចំណាត់ការបែបនេះ វាមិនមានអ្វីប្លែកឡើយបើធៀបក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានលូកលាន់ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅពេលនោះ សហរដ្ឋអាមេរិកបានជួយឲ្យកូនជឹងរបស់ខ្លួន ផ្តួលរំលំរបបសង្គមរាស្រ្តនិយមដឹកនាំដោយសម្តេច នរោត្តម សីហនុ ដោយជោគជ័យ ហើយបានទាញកម្ពុជាឲ្យរអិលធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមអស់ជិតបីទសវត្សរ៍។ តើឯណាទៅជាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជាក្នុងរដ្ឋអធិបតេយ្យ? តើប្រជាជនកម្ពុជាទាំងមូលសុខចិត្តឱ្យបាត់បង់សុខសន្តិភាពនិងអធិបតេយ្យជាតិរបស់ខ្លួនដោយសារតែការជ្រៀតជែ្រករបស់បរទេសឬយ៉ាង?
សម្រាប់ប្រជាជនកម្ពុជា សន្តិភាព និងអធិបតេយ្យជាតិ គឺជាកត្តាដ៏មានតម្លៃបំផុត ដែលត្រូវតែការពារឱ្យបានដាច់ខាតទោះបង់ក្នុងតម្លៃណាក៏ដោយ។ ជាក់ស្តែង សន្តិភាព បានធ្វើប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមបំផុត លើជោគវាសនារបស់ខ្លួនក្នុងដែនអធិបតេយ្យជាក់លាក់ស្របតាមច្បាប់អន្តរជាតិ ហើយមិនត្រូវមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការរំលោភបំពានលើឯករាជ្យ និងសិទ្ធិអធិបតេយ្យជាតិរបស់ខ្លួនពីសំណាក់បរទេសណាមួយបានឡើយ រួមទាំងប្រទេសដែលតាំងខ្លួនជាបងធំផង។ អំពើក្នុងអតីតកាលជាមួយនឹងជម្លោះផលប្រយោជន៍ ក្នុងភូមិសាស្រ្តនយោបាយរបស់មហាអំណាចដដែលៗ បានឆ្លៀតយកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ធ្វើជាលេសជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសតូចដូចជាប្រទេសកម្ពុជាសារជាថ្មី ដោយមិនបានខ្វល់ពីច្បាប់ សុខសន្តិភាព និងអធិបតេយ្យជាតិរបស់រដ្ឋមួយឡើយ។
ពេលនេះ ក៏ដូចគ្នា សហរដ្ឋអាមេរិក នៅបន្តប្រើប្រាស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីរំលោភបំពានលើអធិបតេយ្យកម្ពុជា ដែលពិភពលោកអាចមើលឃើញយ៉ាងជាក់ស្តែង តាមរបៀបស្តង់ដារពីរ ស្របទៅតាមផលប្រយោជន៍របស់ខ្លួន។
ក្នុងគោលដៅប្រជែងឥទ្ធិពលជាមួយប្រទេសចិន ក្នុងល្បែងភូមិសាស្ត្រនយោបាយក្នុងឥណ្ឌូចិននិងសមុទ្រចិនខាងត្បូង បានក្លាយជាលេសថ្មីមួយទៀតរបស់សហរដ្ឋអាមេរិក ក្នុងការរំលោភបំពានលើអធិបតេយ្យនិងផលប្រយោជន៍របស់កម្ពុជា។ ជាក់ស្តែង និងតាំងពីដើមរៀងមក កម្ពុជាតែងតែចង់ធ្វើជាមិត្តជាមួយសហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍ស្មើភាព គោរពគ្នាដោយស្មោះត្រង់ ជាពិសេសការគោរពឯករាជ្យភាពអធិបតេយ្យ អព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជា។ ជាងនេះទៅទៀត ដើម្បីសុខសន្តិភាព ការអភិវឌ្ឍ និងការអធិបតេយ្យជាតិរបស់ខ្លួន កម្ពុជា បានតាំងចិត្តដោយចារិកទុកក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួននិងមូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីប្រទេសដទៃដែរ លើកលែងតែក្នុងក្របខណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។
ប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងឥទ្ធិពលគ្នាជាមួយនិងប្រទេស ក៏ប៉ុន្តែសូមកុំអូសកម្ពុជាចូលពាក់ព័ន្ធនឹងជំលោះរបស់ខ្លួនដូចក្នុងអតីតកាលតទៅទៀត។ ហើយកុំព្រោះតែការវិនិយោគរបស់ចិនកើតមាននៅគ្រប់ទីកន្លែងលើពិភពលោក ពិសេសេការវិនិយោគនៅកម្ពុជា ដែលជាទីតាំងភូមិសាស្ត្រនយោបាយផង បានធ្វើឱ្យសហរដ្ឋអាមេរិក បារម្ភរហូតមកបៀតបៀនប្រទេសតូចតាចដូចកម្ពុជាដូច្នេះ។ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ សហរដ្ឋអាមេរិក បានបំផុសផ្សព្វផ្សាយពាក្យចចាមអារាម និងប្រឌិតព័ត៌មានជាច្រើន វាយប្រហារទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឱ្យទៅជារឿងអសន្តិសុខផ្នែកយោធាក្នុងតំបន់បានកើតមាននៅស្ទើរគ្រប់សារព័ត៌មានធំៗរបស់អាមេរិក ពិសេស សារព័ត៌មាន The Wall Street Journal។ សារព័ត៌មានមួយនេះបានបង្កើតព័ត៌មានក្លែងក្លាយថា ប្រទេសចិន និងកម្ពុជាបានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ ផ្តល់ឲ្យចិននូវកម្មសិទ្ធផ្តាច់មុខប្រើប្រាស់មូលដ្ឋានយោធាជើងទឹករាមនៅខេត្តព្រះ សីហនុ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធទាត់ចោលជារឿយៗ។ នៅពេលនោះ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបជិត១០០នាក់ ចុះទៅពិនិត្យមើលនៅទីតាំងជាក់ស្តែង ដែលអាមេរិកបានចោទប្រកាន់ជុំវិញរឿងទីតាំងមូលដ្ឋានទ័ពចិននៅកម្ពុជា។ ក្រោយការចុះពិនិត្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពិតជាមិនបានរកឃើញអ្វី ដែលជាការសង្ស័យរបស់សារព័ត៌មានសហរដ្ឋអាមេ រិកផ្សាយឡើយ។
ជាការកត់សម្គាល់ នៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ គឺចិនមិនដែលមានមហិច្ឆិតា ឬបានដាក់នឹមអាណានិគមលើប្រទេសណាមួយឡើយ មានតែការធ្វើជំនួញជាមួយបណ្តាប្រទេសនានាប៉ុណ្ណោះ។ ផ្ទុយមកវិញ គេសង្កេតឃើញសហរដ្ឋអាមេរិក បានដាក់ពង្រាយមូលដ្ឋានយោធារបស់ខ្លួនជាច្រើននៅជុំវិញពិភពលោក ពិសេស គ្រាន់តែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានដូចជានៅជប៉ុន ហ្វីលីពីន ថៃ…ជាដើម។ល។ តើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកទាំងនេះ មិនមែនជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ទេឬ?
សម្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិតជាបានយល់ដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានប្រឌិតផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញរឿងមូលដ្ឋានយោធាចិននៅកម្ពុជា ក្នុងចេតនាដ៏អាក្រក់បំផុត ដើម្បីចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងគោលដៅការពារផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ដែលជាមហិច្ឆតាដ៏ខ្មៅកខ្វក់របស់ខ្លួនតែប៉ុណ្ណោះ។ ហើយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺ គ្រាន់តែជាលេសរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅកម្ពុជា ពិសេស នៅក្នុងតំបន់នេះតែម្តង។
ក្នុងសារលិខិតមួយចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អស់រយៈពេល៤១ឆ្នាំកន្លងមកនេះ ការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសបានកែប្រែមាតុភូមិកម្ពុជាពីគំនរផេះផង់ឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស កម្ពុជាបាននិងកំពុងតែបន្តបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ានយោបាយសន្តិសហវិជ្ជមាន អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ជ្រោងខ្ពស់ស្មារតីជាតិនិយម ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ក្នុងសារលិខិតដដែលនោះ លោក ហ៊ុន សែន បានបន្តថា សមិទ្ធផលធំធេងអស្ចារ្យដែលកម្ពុជាទទួលបាននេះ មិនដែលទទួលនូវការសាទរ ឬសរសើរពីមហាអំណាច និងប្រទេសលោកខាងលិចខ្លះ ដែលមានរបៀបវារៈ នយោបាយតែមួយគត់ គឺទាញកម្ពុជាឱ្យធ្វើជាឈ្នាន់បម្រើមហិច្ឆតានយោបាយរបស់ពួកគេ។ លើសពីនេះទៀត ពួកគេមិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត។
ជារួម ដើម្បីជៀសផុតពីកំហុសអតីតកាលច្រំដែលៗលើការរំលោភអធិបតេយ្យជាតិកម្ពុជា និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាម្តងហើយម្តងទៀត កម្ពុជាគ្រាន់តែទាមទារឱ្យអ្នកនយោបាយ និងរដ្ឋាភិបាលបរទេសទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋានទំនាក់ទំនងអន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ ដោយត្រូវគោរពអធិបតេយ្យភាពកម្ពុជា និងជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះឡើយ។ ដូច្នេះ សម្រាប់កម្ពុជា សន្តិភាពនិងអធិបតេយ្យជាតិ គឺជាកត្តាដ៏មានតម្លៃបំផុត ដែលទោះបីក្នុងតម្លៃណាក៏ដោយក៏ត្រូវតែការពារដាច់ខាតពីការរំលោភបំពានពីខាងក្នុងស្រុក និងខាងក្រៅស្រុក ហើយស្ថានការណ៍បច្ចុប្បន្ននេះ ជាដំណាក់កាលដ៏សំខាន់ និងចាំបាច់ជាងពេលណាៗទាំងអស់ ដែលត្រូវរួមគ្នាការពារសន្តិភាព និងអធិបតេយ្យជាតិ។ ដូច្នេះ កម្ពុជាជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយរដ្ឋាភិបាលមានកាតព្វកិច្ចធម្មានុរូបភាព និងនីត្យានុកូលភាព ក្នុងការអនុវត្តច្បាប់ដើម្បីការពារសន្តិភាព និងអធិបតេយ្យជាតិរបស់ខ្លួនឱ្យបានគង់វង់ដាច់ខាត៕
ដោយ៖ ឡុង បូរិតា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅរបស់ក្រុមហ៊ុនអាមេរិក
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូ ដោយលោក ហ៊ុន សែន សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅរបស់ក្រុមហ៊ុនអាមេរិក។
ជំនួបពិភាក្សានេះភាគីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ត្រូវបានដឹកនាំដោយលោក អាឡិចសាន់ដឺ ហ្វែលម៉េន (Alexzander Feldmen) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងគមនាគមន៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចពីវិធានការ និងចំណាត់ការរបស់កម្ពុជាមួយចំនួន ដើម្បីឆ្លើយតបនឹងវិបត្តិបង្កឡើងដោយជំងឺកូវី១៩។ លោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងសភាពការណ៍កូវីដ១៩ប្រកបដោយប្រសិទ្ធភាព។ មកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬ បិទប្រទេសទាំងមូលនោះទេ។ ជាការពិតជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួន ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀតជាដើម៕
TOP NEWS: សម្លេងសន្ទនាសំងាត់ជាង២ម៉ោងរវាងលោក ហ៊ុន ម៉ាណែត និង ជុន ច័ន្ទបុត្រ ត្រូវបានទម្លាយដោយសម្តេចតេជោ ហ៊ុន សែន (Video inside)
(ភ្នំពេញ)៖ នៅទីបំផុតសារសម្លេងសន្ទនាសំងាត់រវាងលោក ហ៊ុន ម៉ាណែត និងលោក ជុន ច័ន្ទបុត្រ ដែលបានជួបគ្នាលើកដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទម្លាយជាសាធារណៈតាមបណ្តាញព័ត៌មាន Fresh News ជាផ្លូវការនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ។
ការទម្លាយសារសម្លេងសន្ទនានេះដោយសារអត់ទ្រាំនឹងចរិតពាលរបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលបានមួលបង្កាច់លោក ហ៊ុន ម៉ាណែត ថា ជាមនុស្សឆ្មើងឆ្មៃ ខ្វះភាពសុភាពរាបសារ អាងខ្លួនជាកូននាយករដ្ឋមន្រ្តី។ ប៉ុន្តែតាមបើសម្លេងសន្ទនាបានបង្ហាញការពិតថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន មិនមែនជាមនុស្សឆ្មើងឆ្មៃ ហើយខ្វះការស្វាគមន៍ ខ្វះភាពសុភាពរាបសារដូចការបំភ្លៃរបស់ លោក ជុន ច័ន្ទបុត្រ នោះទេ ពោលគឺលោក ហ៊ុន ម៉ាណែត បានរីករាយស្វាគមន៍ និងពោលពាក្យគួរសមផងដែរ។
នៅក្នុងជំនួបដំបូងនោះ បន្ទាប់ពីស្វាគមន៍គ្នា លោក ហ៊ុន ម៉ាណែត បានចោទសួរយ៉ាងសាមញ្ញថា តើឲ្យលោកហៅ លោក ជន ច័ន្ទបុត្រ យ៉ាងដូចម្ដេចដើម្បីជាការសមរម្យ មុននឹងចាប់ផ្ដើមកិច្ចសន្ទនាជាបន្តបន្ទាប់ទៀត។ ជាការឆ្លើយតបលោក ជុន ច័ន្ទបុត្រ បានប្រាប់ពីអាយុរបស់លោក៥៤ឆ្នាំ និងប្រាប់ឲ្យលោក ហ៊ុន ម៉ាណែត ហៅលោកថា ពូក៏បាន និងបងក៏បាន ប៉ុន្តែចេតនាក្នុងកិច្ចសន្ទនានោះ លោកហាក់មានបំណងចង់ឲ្យលោក ហ៊ុន ម៉ាណែត ហៅលោកថាពូច្រើនជាង។ ទីបំផុតលោក ជុន ច័ន្ទបុត្រ ក៏បានប្រាប់លោក ហ៊ុន ម៉ាណែត ថា ហៅពូក្មួយតែម្ដងក៏បាន។
ការសម្តែងការគួរសម ឈានទៅដល់ការហៅពូក្មួយ, លោក ជុន ច័ន្ទបុត្រ ក៏បានរៀបរាប់អំពីជំហររបស់លោក និងវិទ្យុអាស៊ីសេរី និងក៏បានបញ្ជាក់អំពីការលម្អៀងទៅរក គណបក្សប្រឆាំង ដែលបង្ហាញជាក់ស្តែងក្នុងការផ្សព្វផ្សាយកន្លងមក លោកក៏បានបង្ហាញបំណងក្នុងការជួយផ្សព្វផ្សាយ ជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ លោក ជុន ច័ន្ទបុត្រ បានលើកឡើងថា៖ «ពេលដែលបានជួបក្មួយថ្ងៃនេះ ក៏ជារឿងល្អមួយដែរដើម្បីស្វែងយល់ពីគ្នា តើយើងសហការគ្នាបែបណា ដើម្បីឱ្យ CPP ជាគណបក្សដ៏ធំមួយ អាចប្រើប្រាស់អាស៊ីសេរីបាន ពីព្រោះថាកន្លងមក ពួក CNRP ប្រើច្រើនណាស់»។
នៅក្នុងជំនួបរវាងអ្នកទាំងពីរលោក ហ៊ុន ម៉ាណែត និងលោក ជុន ច័ន្ទបុត្រ ក៏មានការតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថាប័នចារកិច្ចរបស់កម្ពុជាផងដែរ, ដូច្នេះដើម្បីដឹងច្បាស់អំពីកិច្ចសន្ទនាសំងាត់ជាង២ម៉ោងនោះមានខ្លឹមសារយ៉ាងណា សូមស្តាប់វិដេអូនៅខាងក្រោម៖