Monday, January 20, 2020

អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនិងនាំយកថវិកាផ្តល់ជូនសិស្សដែលសន្លប់ទាំង៤១នាក់ នៅវិទ្យាល័យក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកស្រី និងអភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាចែកជូនដល់សិស្សានុសិស្សដែលដួលសន្លប់ទាំង៤១នាក់ នៅវិទ្យាល័យក្រូចឆ្មារ ដើម្បីសម្រួលដល់ការហូបចុក និងតម្រូវការផ្សេងៗ។
ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំសិក្សា ធ្វើជាកូនល្អ សិស្សល្អ មិត្តភក្តិល្អ ដើម្បីអនាគតល្អ សាកសមជាទំពាំងស្នងឫស្សីប្រទេសជាតិ ពិសេសអាជ្ញាធរ ស្រុក ឃុំ ភូមិ លោកគ្រូ និងអ្នកគ្រូពេទ្យ ត្រូវបន្តការតាមដាន និងព្យាបាលឲ្យបានទាន់ពេលវេលា ហើយបើមានបញ្ហាអី្វកើតឡើងត្រូវរាយការណ៍ជូនខេត្តភ្លាម ដើម្បីមានចំណាត់ការ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមករា ចាប់ពីម៉ោង១ដល់ ៣រសៀល មានសិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន១២នាក់ (ស្រី១២នាក់) ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោងព្រឹក មានសិស្ស ២៨នាក់ (ស្រី ១៧នាក់) និងពីអនុវិទ្យាល័យក្រូចឆ្មារចំនួនម្នាក់ សរុបចំនួន ៤១នាក់ (ស្រី៤០នាក់) បានដួលសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ។ក្រោយទទួលដំណឹង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះអន្ត្រាគមន៍ គឺមិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
បើតាមការសន្និដ្ឋានពីការក្រុមគ្រូពេទ្យ សិស្សដួលសន្លប់មកពីកត្តាសុខភាព៖ សិស្សខ្សោយ អាហារមិនទៀងទាត់ ខិតខំសិកស្សាពេកសម្រាកមិនគ្រប់គ្រាន់ ក្នុងនោះចំណោម៤១នាក់ អ្នកជំងឺខ្វះជាតិស្ករ ៥ករណី ខ្វះជាតិកាល់ស្យូម ៣ករណី ក្រៅពីនេះពាក់ព័ន្ធអារម្មណ៍តក់ស្លុត ក្រោយពេលឃើញមិត្តភក្តិដួលសន្លប់៕


ដោយសារប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅមានការរីកចម្រើន

កំពង់ឆ្នាំង៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបុណ្យភូមិត្រពាំងស្រង៉ែ ស្ថិតក្នុងភូមិត្រពាំងស្រង៉ែ ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានធ្វើឡើងក្រោមអធិបតីភាពលោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងលោកស្រី រួមជាមួយលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងនោះក៏មានការនិមន្តចូលរួមពីព្រះសង្ឃ តាជីយាយជី គណៈអភិបាលស្រុក មន្ត្រីរាជការ មេឃុំ មេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កាយរិទ្ធ កាកបាទក្រហម កងកំលាំងទាំងបីប្រភេទ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមសរុបចំនួន ៤៧២អង្គ/នាក់។
ទន្ទឹមគ្នានេះដែរ លោកក៏បានរំលេចពីសមិទ្ធផលធំៗយ៉ាងច្រើន ដែលកើតចេញពីកិច្ចខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨។
ឆ្លៀតនៅក្នុងឱកាសនោះ លោក ចាន់ ដារ៉ុង បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមក្នុងការការពារសន្តិភាព ដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនេះ ឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិរន្តរ៍៕



នាយឧត្តមសេនីយ៍ សៅ សុខា៖ ការអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាល ធ្វើឱ្យកម្លាំងអាវុធហត្ថអាចរ៉ាប់រងបាននូវតួនាទីភារកិច្ចប្រកបដោយជោគជ័យ

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៣ វគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រងកងអន្តរាគមន៍ជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៤ ដែលពិធីនេះបានប្រារព្ធធ្វើកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីបិទវគ្គនាឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសំដែងនូវការកោតសរសើរ ដល់នាយទាហាន នាយទាហានរង និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលធ្វើអោយការងារបិទវគ្គ និងបើកវគ្គប្រព្រឹត្តទៅដោយរលួន ជាពិសេសបានខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែកអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក្នុងការបង្កាទប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ ក្នុងកងរាជអាវុធហត្ថកន្លងមករួមមាន៖ ការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការ ទីលានហ្វឹកហាត់ ការងារអប់រំហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពការងារ ធានាមធ្យោបាយគ្រឿងបំពាក់ ការងារចិញ្ចឹមទ័ព ថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្ត ដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ។
លោក សៅ សុខា បានបន្តថា៖ តាមរយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថ មានភាពរឹងមាំ ហើយរ៉ាប់រងយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពយយោបាយ ដែលមិនអាចខ្វះបាន ក្នុងការកសាង និងអភិវឌ្ឍន៍របស់ប្រទេសជាតិ។ លោក បានបន្តថា៖ ថ្ងៃនេះកងរាជអាវុធហត្ថ បានធ្វើការបិទវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៣ វគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រងកងអន្តរាគមន៍ជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៤ ហើយឆ្លៀតក្នុងឱកាសបិទវគ្គនោះ លោកបានថ្លែងអំណរគុណដល់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹកប្រែងបង្ករលក្ខណៈងាយស្រួល ធ្វើឱ្យវគ្គទាំងពីនេះបញ្ចប់ទៅដោយរលូន និងមានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។
លោក សៅ សុខា បានបញ្ជាក់ទៀតថា៖ ថ្ងៃនេះយើងបានធ្វើការបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤ ដូចច្នេះយោធាចារ្យ និងគ្រូឧទ្ទេសនាម ត្រូវជ្រើសរើសយកមេរៀនល្អៗ មកបង្រៀនអោយងាយយល់ ងាយចាំ។ អ្នកដែលមានការពាក់ព័ន្ធទាំងអស់ក្នុងវគ្គនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការងារបុគ្គលិក ការងារភស្តុភារ ការងារសម្ភារៈបច្ចេកទេស និងការងារហិរញ្ញវត្ថុត្រូវយកចិត្តទុកដាក់តាមតួនាទីភារកិច្ចរបស់ខ្លួន។ ចំពោះសាលាត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង ត្រូវមានអនុរក្ស ដើម្បើតាមដានការសិក្សា យកចិត្តទុកដាក់រៀបចំការស្នាក់នៅ ហូបចុកឱ្យបានសមស្រប ហើយសិក្ខាកាមត្រូវយកចិត្តទុកដាក់ ឧស្សាព្យាយាម ខិតខំរៀនសូត្រ ស្រូបយកចំណេះដឹង ស្តាប់យោធាចារ្យ គ្រូឧទ្ទេសនាម ដែលបានពន្យល់ និងត្រូវចេះធ្វើការស្រាវជ្រាវរៀនសូត្របន្ថែម ដើម្បីឱ្យវគ្គនេះដំណើរការដោយរលួន និងពេលបញ្ចប់វគ្គ សិក្ខាកាមមានសមត្ថភាព មានចំណេះជំនាញពិតប្រាកដ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ មានតែការអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាលនោះទេ ទើបកម្លាំងអាវុធហត្ថអាចរ៉ាប់រងបាននូវតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូនប្រកបដោយជោគជ័យ ៕





Saturday, January 18, 2020

លទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ នៅទីក្រុងញ៉ាចាង ប្រទេសវៀតណាម

លទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន
នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ នៅទីក្រុងញ៉ាចាង ប្រទេសវៀតណាម

The Outcomes of the ASEAN Foreign Ministers’ Retreat (AMM Retreat) held on 16-17 January 2020, in Nha Trang, Viet Nam









សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការ ចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួនបីរូប

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការ ចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួនបីរូប អំពីដំណើរការសវនាការលើជនជាប់ ចោទ លោក កឹម សុខា។

Press Statement by the Ministry of Foreign Cambodia regarding the Press Release by three Special Rapporteurs on the ongoing trial of the accused Mr. Kem Sokha.





សេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកម្មអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកម្មអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងការ ចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួនបីរូប អំពីដំណើរការសវនាការលើជនជាប់ ចោទ លោក កឹម សុខា

Press Statement by the permanent Mission of the Kingdom of Cambodia to UN Office at Geneva regarding the Press Release by three Special Rapporteurs on the ongoing trial of the accused Mr. Kem Sokha.






ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជម្ងឺទូទៅ និងមាត់ធ្មេញជូនប្រជាពលរដ្ឋក្នុងស្រុកបាទី ដោយឥតគិតថ្លៃ

តាកែវ ៖ លោក រ៉ាត់ ស៊ូឌីណា ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី ហាក់ ប៉ោលាង ក្រុមការងារចុះជួយឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានដឹកនាំគ្រូពេទ្យស្ម័គចិត្តមកជួយពិនិត្យជម្ងឺទូទៅ និងមាត់ធ្មេញជូនប្រជាពលរដ្ឋចំនួនប្រមាណជា ៣០០នាក់បានមកទទួលការព្យាបាលដោយឥតគិតថ្លៃ។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០ ដែលមានវត្តមានក្រុមការងារ និងគ្រូពេទ្យចំនួន១៣នាក់។ ទីតាំងប្រារព្ធពិធីស្ថិតនៅភូមិ ឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខែត្តតាកែវ ។
ក្នុងពិធីនោះលោក រ៉ាត់ ស៊ូឌីណា ក្នុងនាមក្រុមការងារចុះជួយឃុំក្រាំងលាវ ស្រុកបាទី ខែត្តតាកែវ បានមានប្រសាសន៍ថា ដោយផ្អែកលើប្រទេសយើងមានសុខសន្តិភាព ទើបរូបលោក និងក្រុមការងារមានឱកាសក្នុងការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកជួយពិនិត្យសុខភាពជូនបងប្អូនកូនក្មួយ ហើយបងប្អូនក៏មានឱកាសមកទទួលការព្យាបាលជម្ងឺដោយគ្មានការភ័យព្រួយឡើយ។ លោក រ៉ាត់ ស៊ូឌីណា បានបន្តថា ការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យជម្ងឺទូទៅ និងមាត់ធ្មេញនេះ គឺក្នុងគោលបំណងជួយព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការគិតគូរអំពីសុខុមាលភាពរបស់បងប្អូនជាធំ ពីព្រោះសុខភាពមានសារ:សំខាន់ជាងអ្វីៗទាំងអស់ បើប្រជាពលរដ្ឋមានសុខភាពល្អ គឺងាយស្រួលក្នុងការប្រកបមុខរបរធ្វើអោយជីវភាពគ្រួសាររីកចម្រើន ហេតុដូច្នេះហើយទើបក្រុមការងារសំរេចកិច្ចការនេះជាត្រីវិស័យ និងជាអាទិភាពមុនគេបង្អស់សំរាប់ការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំយើងនេះ។
ក្នុងឱកាសនោះដែរប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលបានថ្លែងអរគុណចំពោះលោក រ៉ាត់ ស៊ូឌីណា និងក្រុមការងារ ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្យចិត្តមកជួយពិនិត្យនៅពេលនេះប្រៀបដូចជាយកមន្ទីរពេទ្យមកដាក់គៀនផ្ទះពួកគាត់អីចឹង៕