Monday, July 16, 2018

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ត​ចុះ​ព្យាបាល​ជូនប្រជាពល​រដ្ឋ​ដោយ​ឥគិត​ថ្លៃ​ជាង ៣០០០​នាក់ ក្នុង​ឃុំតាលោ ស្រុក​បាកាន

ពោធិ៍សាត់៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥគិតថ្លៃជាង ៣០០០​នាក់ នៅអនុវិទ្យាល័យរហាទិលថិត ក្នុងភូមិរហាទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ដោយសារថាតំបន់ខាងលើនេះ ជាតំបន់ដាច់ស្រយាល ហើយក៏ជាកន្លែងសមរភូមិក្ដៅកាលពីជាង ៣០ឆ្នាំមុន ទើបតែនៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតំបន់នេះទទួលបានសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅបានសុខស្រួលសប្បូរសប្បាយ។ គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់បានអោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទៅព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃដល់ទីកន្លែងគ្រប់ភូមិឃុំ៕











(សូមទស្សនាវីដេអូ) ទស្សនៈកូនខ្មែរ៖ ឈាមខ្មែរក្នុងរបបខ្មែរក្រហម តាមលងជនក្បត់ជាតិតពូជសម រង្ស៊ី !

លោក ស្វាយ ស៊ីថា បង្ហាញហេតុផលដែលត្រូវប្រមូលគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា!

ក្នុងពេលចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសជាមួយចាស់ៗ នៅតាមភូមិនានាក្នុងឃុំកុមារាជា ស្រុកបាទីខេត្តតាកែវ នាថ្ងៃសៅរ៍ទី ១៤ កក្កដានេះ លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងស្រុកបាទីខេត្តតាកែវ បាន បង្ហាញអារម្មណ៍ក្តុកក្តួលក្នុងចិត្តនៅពេលដែលលោករម្លឹកពីការ លំបាកវេទនាបំផុតពេលរស់នៅក្នុងរបបវាលពិឃាដប៉ុលពត និងការខិតខំប្រឹងតស៊ូពីបាតដៃទទេ ជើងទទេគ្មានស្បែកជើងពាក់រហូតដល់ស្រុកទេសបានសុខ សន្តិភាពនិង សម្បូរសប្បាយដូចសព្វថ្ងៃនេះ។
អារម្មណ៍ក្តុកក្តួលរបស់លោក ស្វាយ ស៊ីថា បានទាក់ទាញចំណាប់អារម្មណ៍លោកតា លោកយាយ អ៊ុំ ពូ មីងចាស់ៗ ដែលធ្លាប់ឆ្លងកាត់ការលំបាកក្នុងរបបខ្មែរក្រហមឲ្យនឹកឃើញឡើងវិញនូវសម័យកាលដ៏ខ្មៅងងឹតដែលអ្នកខ្លះព្រាត់កូន ចៅ បងប្អូន ប្តីប្រពន្ធ ដោយសារ ដាច់ពោះស្លាប់ ឬដោយសារពួកឃាតករអាវខ្មៅយកទៅសម្លាប់ដោយអយុត្តិធម៌បំផុត។ ការរម្លឹកពីអតីតកាលដ៏ឈឺចាប់នេះធ្វើឲ្យលោកតា លោកយាយ អ៊ុំ ពូមីង
រលីងរលោងទឹកភ្នែកដោយអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង។
បច្ចុប្បន្ន នៅពេលដែលពួកគាត់ មានជីវភាពធូរធា មានចំណីអាហារហូបបបូរ និងមានសម្ភារៈ ប្រើប្រាស់គ្រប់យ៉ាង ពួកគាត់តែងនឹកដល់អ្នកដែលបានស្លាប់ទៅដោយការស្រេកឃ្លាន និងដោយការកាប់សម្លាប់គ្មានត្រាប្រណីរបស់ពួកខ្មែរក្រហម។ ជាមួយគ្នានោះ លោកតា លោកយាយ អ៊ុំ ពូ មីង ទាំងនោះក៏បានរម្លឹកនឹកគុណដល់គណបក្សប្រជាជនកម្ពុជាដែល មានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំដែលបានរំដោះពួកគាត់ឲ្យរួចជីវិតពីចង្កូមមជុរាជ ហើយថែមទាំងបានកសាងប្រទេសឲ្យមានការអភិវឌ្ឍន៍យ៉ាងលឿនរហ័សធ្វើឲ្យពួកគាត់មានជីវភាព ល្អប្រសើរជាលំដាប់ដូចសព្វថ្ងៃ។
ក្រៅពីសមិទ្ធផលជារួមដែល ពលរដ្ឋគ្រប់គ្នាទទួលបានដូចជា សុខ សន្តិភាព និងការអភិវឌ្ឍន៍ គ្រប់បែបយ៉ាង លោក
ស្វាយ ស៊ីថា ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលជាច្រើន ដែលប្រជាពលរដ្ឋក្នុងឃុំកុមារាជា ទទួលបានក្នុងរយះពេលជាង4ឆ្នាំកន្លងមកនេះដោយផ្ទាល់ពីក្រុមការងារចុះជួយពង្រឹងឃុំនិងជាពិសេសពីលោកជា វណ្ណដេត ដែលជាតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មាន ដូចជាសាលារៀន មណ្ឌល
សុខភាព ស្រះទឹក អណ្តូងទឹក ផ្លូវ ការផ្តល់អាហារូបករណ៍ដល់កូនចៅរបស់បងប្អូនបានបន្តការសិក្សាទៅថ្នាក់ខ្ពស់ជាដើម។
រម្លឹកគ្រាលំបាកវេទនាជូរចត់អត់ឃ្លានក្នុងសម័យខ្មែរក្រហម និងការតស៊ូរួមគ្នាអភិវឌ្ឍន៍ប្រទេសបានដូចសព្វថ្ងៃ លោក ស្វាយ ស៊ីថា បានបញ្ជាក់យ៉ាងច្បាស់ថាទាំងអស់នេះគឺជា ហេតុផលលើសពីគ្រប់គ្រាន់ពេកដែលបងប្អូនទាំងអស់គ្នាត្រូវប្រមូលគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី 29កក្កដា2018ដែលមាន លេខរៀងទី20នៅលើ សន្លឹកឆ្នោតកុំបីអាក់ខានដើម្បីជាការតបស្នងសងគុណអ្នកដែល បានជួយរំដោះយើងពិតប្រាកដផងនិដើម្បីអាចបន្តការរស់នៅដោយសេចក្តីសុខរបស់ប្រជាជាតិនិងប្រជាជន យើង5ឆ្នាំជាបន្តទៀត៕















លោក អ៊ី ឈាន៖ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប មានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០

ប៉ៃលិន៖ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ថ្នាក់កណ្តាលចុះជួយខេត្តព្រះប៉ៃលិន បានថ្លែងថា៖ បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ទេ នោះប្រទេសកម្ពុជាយើងមិនមានការអភិវឌ្ឍរីកចំរើនរហូតមកដល់សព្វថ្ងៃនេះឡើយ។
លោកបានថ្លែងបែបនេះ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់លោក តង់ ធារ៉ា អនុប្រធានក្រុមការងាចុះជួយឃុំស្ទឹងកាច់ ព្រមទាំងក្រុមការងារ ជាច្រើនរូបទៀត។
លោក មានប្រសាសន៍លើកឡើងថា៖ ក្នុ​​​​ងសម័យខ្មែរក្រហមហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ចំណែកប្រជាពលរដ្ឋយើងត្រូវបានគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបង្អត់អាហារ ធ្វើការកាប់សម្លាប់យ៉ាងរង្គាល ជាពិសេសអ្នកចេះដឹងក្នុងជួរបញ្ញាវ័ន្ត និងមន្ត្រីរាជការជាដើម។ ដូចនេះដើម្បីធ្វើការស្រោចស្រង់ប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រលយ័ពូជសាសន៍នេះ ថ្នាក់ដឹកនាំរបស់គណបក្សប្រជនកម្ពុជា បានលះបង់អាយុជីវិតធ្វើការតស៊ូរំដោះប្រទេសជាតិ រហូតទទួលបានជោគជយ័នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំ និងដឹងគុណជានិច្ចចំពោះថ្ងៃ ៧ មករា ដែលជាថ្ងៃកំណើតទី ២ របស់យើង ហើយបើគ្មានថ្ងៃ៧មករានេះទេ ប្រទេសយើងក៏មិនមានការអភិវឌ្ឍរីកចំរើនរហូតមកដល់សព្វថ្ងៃនេះដែរ។
លោក អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ទៀតថា៖ ស្របជាមួយនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ជិតចូលមកដល់នោះ មានក្រុមអគតិខ្លះបានធ្វើការរិះគន់ថ្ងៃ ៧ មករា ១៩៧៩ ទាំងខ្លួនឯង និងក្រុមគ្រួសារក៍បានរស់ដោយថ្ងៃទី៧មករានេះដែរ ដែលចំណុចនេះ លោមបានផ្តាំផ្ញើឱ្យសមាជិកបក្សគ្រប់រូបកុំជឿឱ្យសោះ ហើយលោកបានចាត់ទុកថា នេះជាករណីរមើលគុណបំផុតមិនអាចលើកលែងឱ្យបានទេ។
ជាមួយគ្នានេះដែរ លោក អ៊ី ឈាន បានគូសបញ្ជាក់ថា៖ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ គឺពង្រឹងសាមគ្គីជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយរបបលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពសិទ្ធមនុស្ស គោរពច្បាប់ និងយុត្តិធម៌សង្គម ការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី រក្សាសន្តិភាព និងសន្តិសុខជាតិឱ្យបានរឹងមាំ។ លើសពីនេះទៀត មិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ តម្លើងប្រាក់ឈ្នួលរបស់កម្មករនិយោជិក តម្លើងប្រាក់បៀរវត្តន៍ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ឱ្យដល់គ្រប់ភូមិទាំងអស់នៅឆ្នាំ២០២០ និងបញ្ចុះថ្លៃអគ្គិសនីផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវមានការជឿជាក់លើគណបក្សប្រ​​​ជាជនកម្ពុជា និងលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។

សូមបញ្ជក់ថា៖ នៅខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ជាបេក្ខជនឈរឈ្មោះលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ៕






ទស្សនៈកូនខ្មែរ៖ ទៅបោះឆ្នោតថ្ងៃទី២៩ កក្កដា បញ្ជាក់ថា យើងឈរនៅខាងអំពើល្អ!

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះជាការបោះឆ្នោត​មួយដ៏មានសារៈសំខាន់បំផុតដើម្បីកំណត់ជោគវាសនាខ្លួនឯង និងជោគវាសនាប្រទេសជាតិយើង។ អ្វីដែលយើងគួរគប្បីយល់នោះគឺ មាននិន្នាការពីរកំពុងដើរ បញ្ច្រាសទិសគ្នា។ និន្នាការទី១៖ គឺជាក្រុមភាគច្រើន​ដែលតំណាងដោយគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចដ៏ចំណាស់មួយនៅកម្ពុជា និងនៅក្នុង​តំបន់។ គណបក្សនេះឈ្នះឆ្នោតជារៀង រហូតមកដោយសារពលរដ្ឋភាគច្រើនបោះឆ្នោតគាំទ្រ ហើយបច្ចុប្បន្ន​កំពុងដើរតួនាទីជាអ្នកការពារការបោះឆ្នោតជាទៀងទាត់ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងការពារ​អធិបតេយ្យភាពជាតិចេញពីការជ្រៀតជ្រែករបស់បរទេស។ រីឯនិន្នាការទី២៖ ជាក្រុមសំឡេងភាគតិច​តំណាង​ដោយក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ។ ក្រុមនេះជាអ្នកតាមយាយីបំផ្លាញការបោះឆ្នោត បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដាក់ខ្លួនជាកញ្ជះបរទេសដាច់ថ្លៃ។ ក្រុម នេះកំពុងរិះរកមធ្យោបាយ​និងឧបាយកលពិសពុលគ្រប់បែបយ៉ាងដើម្បីអុកឡុកការបោះឆ្នោតតាមរយៈការធ្វើឲ្យមានភាពវឹកវរ ចលាចលសង្គម បាត់បង់ស្ថិរភាពនយោបាយ ហើយអូសទាញប្រទេសឲ្យធ្លាក់ក្នុងកលយុគនិងភ្លើងសង្គ្រាម។ ក្រុមនេះធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីកុំឲ្យប្រទេសនេះបានស្ងប់ស្ងាត់ កុំឲ្យប្រជាពលរដ្ឋខ្មែរដេកលក់ស្រួល កុំឲ្យបរទេសយកលុយមកវិនិយោគនៅស្រុកខ្មែរ។
ក្នុងន័យនេះ ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា គឺជាការបោះឆ្នោតដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ៖
អត្ថន័យទី១៖ គឺជាការបោះឆ្នោតដើម្បីកំណត់ជោគវាសនារបស់យើង និងប្រទេសយើង។ចេញទៅបោះឆ្នោតថ្ងៃ ២៩ កក្កដា មានន័យថា ជាការរក្សាសន្តិភាព ស្ថិរភាពសង្គម និងរក្សា លំនឹងជីវភាពដែលយើងកំពុងមានសព្វថ្ងៃ និងបន្តអភិវឌ្ឍឈានឡើងកាន់តែខ្ពស់ថែមទៀតក្រោមម្លប់សុខ សន្តិភាព និងការអភិវឌ្ឍន៍។
អត្ថន័យទី២៖ គឺជាការបោះឆ្នោតដើម្បីការពារអ្នកកសាង និងប្រឆាំងអ្នកបំផ្លាញ៖ ទោះបីជាអ្នកកសាងមានចំនួន​ភាគ​ច្រើនរួច ទៅហើយក្តី ប៉ុន្តែយើងទាំងអស់ គ្នាត្រូវចូលរួមចំណែកការពារអំពើល្អដោយ​នាំគ្នាចេញ​ទៅបោះឆ្នោតដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរបស់យើង។ ការចេញទៅបោះឆ្នោតក៏ដើម្បីបង្ហាញការប្រឆាំងចំពោះក្រុមដែលចាំតែបំផ្លាញដំណើរការ បោះឆ្នោតមិន​ព្រម​ឈប់នោះផងដែរ។ នេះជាគុណធម៌ដ៏ល្អសម្រាប់ពូជសាសន៍ខ្មែរ។
អត្ថន័យទី៣៖ គឺជាការបោះឆ្នោតដើម្បីរក្សារបបប្រជាធិបតេយ្យ សេរី ពហុបក្ស កុំឲ្យបាត់បង់។ បច្ចុប្បន្ន មានគណបក្សនយោបាយជាច្រើនបានកកើតឡើងជាបន្តបន្ទាប់។ ចំនួនកើន ឡើងយ៉ាងគំហុកនៃ​គណបក្ស​នយោបាយរយៈពេលចុងក្រោយនេះសបញ្ជាក់ថា ប្រជាធិបតេយ្យ សេរី ពហុបក្សខំប្រឹងដុះពន្លក​នៅលើទឹកដី​កម្ពុជាខណៈដែលគណបក្សមួយនោះដែលប្រកាន់ទស្សនៈអញនិយម មានតែអញខ្លាំង មានតែអញគ្រាន់បើ បានស្លាប់បាត់ពីភពនយោបាយទៅហើយដោយសារតែមហិច្ឆតាដ៏អាក្រក់របស់ខ្លួន។ ដូច្នេះការចេញទៅ​បោះឆ្នោតថ្ងៃទី ២៩ កក្កដា មានន័យថា យើងទាំងអស់គ្នាចូលរួមពូនជ្រុំរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យកាន់តែលូតលាស់ទៅមុខ។
អត្ថន័យទី៤៖ គឺជាការបោះឆ្នោតដើម្បីពង្រឹងអធិបតេយ្យភាពជាតិ និងមោទនភាពជាតិក្នុងនាមជាខ្មែរ​ពូជ​អ្នកសាងអង្គរ, ខ្មែរពូជអ្នកខ្លាំងមិនឱនក្បាលធ្វើកញ្ជះបរទេសណាទាំងអស់។ នៅពេលដែលយើងទាំងអស់​គ្នាបង្ហាញឆន្ទៈថា ខ្មែរអាចឈរលើជើងខ្លួនឯងទាំងពីរបាន ខ្មែរអាច ពឹងលើបាតដៃរបស់ខ្លួនផ្ទាល់បាន និងខ្មែរអាចរស់ដោយកម្លាំងញើសឈាមខ្លួនឯងបាន យើងនឹងក្លាយជាពូជសាសន៍មួយរឹងមាំទៅថ្ងៃ​អនាគតដែលមិន ដេកចាំពឹងលើមហាអំណាច ណាទាំងអស់។
និយាយដោយខ្លី ការចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះគឺជាកាយវិការដែល​យើងចង់​បង្ហាញថា យើងឈរនៅខាងសភាវៈល្អ ~ នៅខាងអ្នកសង្គ្រោះ អ្នកកសាង និងអ្នកការពារ ហើយយើង​ស្អប់ខ្ពើមអ្នកបំផ្លាញ, អ្នកជាន់ ពន្លិច និងអ្នកនាំប្រទេសទៅរកភាពវឹកវរ។ យើងស្រឡាញ់ការពារអ្នកជាតិនិយម និងស្អប់ខ្ពើមពួកបរទេសនិយម។ យើងស្រឡាញ់អ្នកដឹកនាំដែល នៅជាមួយយើងគ្រប់កាលៈ ទេសះ និងមានមុខ​ពេលយើងជួបការលំបាក តែយើងស្អប់ខ្ពើមអ្នកនយោបាយដែលពូកែបង្កបញ្ហា ហើយរត់ចោល​ស្រុក ទុកឲ្យយើងរងារកំព្រាឯកា។ ទាំងនេះគឺជាអត្ថន័យដែលយើង ទាំងអស់គ្នាត្រូវចេញទៅ បោះឆ្នោត​នៅថ្ងៃទី ២៩ កក្កដា ឲ្យបានគ្រប់គ្នាក្នុងនាមជាពលរដ្ឋល្អដែលមិនចង់ឃើញ ប្រទេសជាតិធ្លាក់ក្នុងសភាពវឹកវរ ចលាចលសារជាថ្មី ៕

ដោយ៖ តំណាងពលរដ្ឋខ្មែរអ្នកបោះឆ្នោត

Sunday, July 15, 2018

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបា្ររព្ធពិធីអបអរសាទរខួប ១០ឆ្នាំ និង១ឆ្នាំ នៃការដាកបញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក


























សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប ១០ឆ្នាំ នៃការចុះបញ្ជី​បេតិកភ័ណ្ឌ​ពិភព​លោក​ ប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃការចុះបញ្ជីបេតិកភ័ណ្ឌពិភពលោកប្រាសាទសំបូរព្រៃគុក ដែលប្រារព្ធធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។

ផ្សាយបន្តផ្ទាល់ពិសេស (Live) សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត អញ្ជើញ​​បា្ររព្ធ​​ពិធី​​អប​អរ​សាទរ​ខួប ១០ឆ្នាំ និង១ឆ្នាំ នៃកា​រដាក​បញ្ចូល​ប្រាសាទ​ព្រះវិហារ និងប្រាសាទ​សំបូរ​ព្រៃគុក​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក




ពិធីអបអរសាទរខួប ១០ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) នៃការដាក់​បញ្ចូល​ប្រសាទ​ព្រះវិហារ ​ និងខួប១ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) នៃប្រាសាទសំបូរព្រៃគុក​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហម​កម្ពុជា។
នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃអាទិត្យ ៣ កើត ខែទុតិយាសាឍ ឆ្នាំច ព.ស. ២០៦២ ត្រូងនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។
***********************
Wesite: http://winwindc.blogspot.com/

Facebook: https://www.facebook.com/winwindemocracy/
Youtube: https://www.youtube.com/user/winwindc/live