គណៈប្រតិភូថៃបង្ហាញអំពី គម្រោង ជួយបណ្តុះបណ្តាលដល់មន្ត្រីការទូតរបស់កម្ពុជា ដោយភាគីថៃបានជំរុញឲ្យមានការលើកកំពស់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នាឲ្យបានកាន់តែល្អប្រសើរ និងជិតស្និទបន្ថែមទៀត។
នៅក្នុងជំនួបពិភាក្សាការងារជាមួយឯ.ឧ
កែវ រ៉េមី
រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែកញ្ញានេះ លោក Dhiravat
Bhumichitr នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ Devawong
Vavopakorn
បានជំរាបជូនថា ៖ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ Devawong Vavopakorn របស់ប្រទេសថៃមកកាន់កម្ពុជាពេលនេះ
ក្នុងគោលបំណង ដើម្បីផ្សាភ្ជាប់ ទំនាក់ទំនង រវាងថៃនិងកម្ពុជា
ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតតាមរយៈគម្រោងរបស់វិទ្យាស្ថាន នឹងជួយផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីការទូតរបស់កម្ពុជា។
លោក Dhiravat បានជំរាបជូនដែរថា
៖វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ Devawong Vavopakorn នេះគឺជាស្ថាប័នមួយដែលស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងការបរទេសថៃ
ស្ថាប័ននេះមានកម្មវិធីហ្វឹកហ្វឺនដល់មន្ត្រីការទូតរបស់ថៃ ហើយវិទ្យាស្ថានក៏មានគម្រោងជួយបណ្តុះបណ្តាលសម្រាប់មន្ត្រីការទូតកម្ពុជាផងដែរ
គម្រោងនោះមានរយៈពេល១១សប្តាហ៏។ លោក Dhiravat បានបង្ហាញនូវជំនឿថាចាប់ពីពេលនេះទៅ
ស្ថាប័ន Devawong Vavopakorn និងធ្វើទំនាក់ទំនងជាបន្តបន្ទាប់ជាមួយកម្ពុជា ដើម្បី ជំរុញការលើកកំពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាលើការកសាងសមត្ថភាពធនធាន
មន្ត្រីការទូតរបស់កម្ពុជាឲ្យបានកាន់តែប្រសើឡើង។
ជាការឆ្លើយតបឯ.ឧ កែវ រ៉េមី បានបង្ហាញពីទឹកចិត្តត្រេកអររីករាយ ចំពោះគម្រោងកម្មវិធីដែលភាគីថៃគ្រោងនឹងផ្តល់ការហ្វឹកហ្វឺនដល់ភាគីកម្ពុជា៖។ឯ.ឧបានគូសបញ្ចាក់ថា
គម្រោងនេះពិតជាបានរួមចំណែកដល់ការលើកកំពស់ នៃការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទបន្ថែមទៀតរវាងព្រះរាជាណាចក្រថៃនិងរាជាណាចក្រកម្ពុជាដែលមានភូមិផងរបងជាប់គ្នា។
ឯ.ឧកែវ រ៉េមី បានលើកឡើងថា ការបណ្តុះបណ្តាលអ្នកការទុតគួរឲ្យមានការប្រើប្រាស់ភាសារអង់គ្លេសឲ្យបានច្រើន ពីព្រោះបើការបណ្តុះបណ្តាល
ប្រើប្រាស់ភាសារថៃរហូតដល់៨០% រីឯភាសារអង់គ្លេសប្រើប្រាស់ត្រឹមតែ២០%វាក៏ជាបញ្ហាមួយសម្រាប់អ្នកការទូតដែរ
ពីព្រោះអ្នកការទូតត្រូវការភាសារអង់គ្លេសជាចាំបាច់។ ក្រៅពីគម្រោងបណ្តុះបណ្តាលអ្នកការទូត ឯ.ឧ កែវ
រ៉េមី ក៏បានជំរាបជូនភាគីថៃដែរថាខាងកម្ពុជា
ក៏មានបំណងចង់ពង្រីកបុគ្គលិកផ្នែកបកប្រែភាសារផងដែរ ហើយបើភាគីថៃមានគម្រោងក្នុងការជួយហ្វឹកហ្វឺនខាងផ្នែកបកប្រែភាសានេះកម្ពុជាសូមស្វាគមន៏។
លោក Dhiravat
បានជំរាបជូនវិញថា៖ភាគីថៃកំពុងពិចារណាអំពីការបណ្តុះបណ្តាលលើការប្រើប្រាស់ភាសានេះដោយថៃ
ក៏ចង់ឲ្យវិទ្យាស្ថាននេះក្លាយជាវិទ្យាស្ថានហ្វឹកហ្វឺនអ្នកការទូតជាលក្ខណៈអន្តរជាតិផងដែរ។
ពាក់ពន្ធ័ការបណ្តុះបណ្តាលផ្នែកបកប្រែភាសាភាគីថៃបានលើកឡើងថា ៖ ថៃមានស្ថាប័នមួយបំរ៉ុងពង្រីកផ្នែកបកប្រែភាសារសម្រាប់ប្រទេសជិតខាង
ប៉ុន្តែ មិនពាក់ពន្ធ័នឹងការបណ្តុះបណ្តាលអ្នកការទូតនោះទេ។ការបណ្តុះបណ្តាលអ្នកបកប្រែគឺពាក់ពន្ធ័និងចំណេះដឹង
ផ្នែកភាសា វប្បធម៌ និងទំនៀមទំលាប់ផ្សេងៗ តែប៉ុណ្ណោះ៕
អត្ថបទ៖ សុវណ្ណតារា
No comments:
Post a Comment