Friday, November 06, 2015

អង្គប្រជុំគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ

យោងតាមសេ​ចក្តីប្រកាស​ព័ត៌មាន ​ស្តីពីលទ្ធផល​នៃសម័យប្រ​ជុំពេញ ​អង្គគណៈរដ្ឋ​មន្ត្រី ថ្ងៃទី ០៦​ ខែ វិច្ឆិកា ​ឆ្នាំ ២០១៥​ បានឲ្យ​ដឹងថា ​កិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី​បានសម្រេច ​អនុម័ត​ លើសេចក្តី​ព្រាងច្បាប់​ស្តីពីសុខភាព​សត្វ និងផលិត​កម្មសត្វ​ ដោយក្នុង​នោះ សេចក្តី​ព្រាង​ច្បាប់​នេះ មាន ​២២ជំពូក​ និង ​១២៥មាត្រា មាន​វិសាលភាព​គ្រប​ដណ្តប់​លើ​វិស័យ​សុខភាព​សត្វ និងផលិតកម្ម​សត្វនៅ​ព្រះ​រាជាណាចក្រកម្ពុជា ដែលក្នុង​នោះព្រះ​រាជា​ណា​ចក្រ​កម្ពុជាកំណត់​ថ្ងៃទី៨ ខែមករា រៀង​រាល់​ឆ្នាំ ជាសត្តទិវា​ជាតិ​រួម​ជាមួយ​នឹងសត្តទិវា​អន្តរជាតិ។

សេចក្តីប្រកាស​ព័ត៌មាន​របស់គណៈរដ្ឋមន្ត្រី​ បានបញ្ជាក់ថា​ ចាប់តាំង​ពី​ប្រទេសកម្ពុជា​ទទួលបាន ឯករាជ្យ ពី​ប្រទេស​បារាំង​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ១៩៧៥ តាម​​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ផ្នែក​សេវា​ផលិតកម្ម និង​បសុព្យាបាល​ (Service de la Production et de la Santé animale) នៅ​ជំនាន់​នោះ មិន​ទាន់​មាន​ច្បាប់ ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​ដើម្បី​បំពេញតម្រូវការ​សេវាសាធារណៈ​ក្នុង​ផ្នែក​នេះ​នៅឡើយទេ គឺ​មាន​តែ​សេចក្តី​សម្រេច​ប៉ុណ្ណោះ​​​សម្រាប់​យក​មក​ប្រើ​ប្រាស់។ បន្ទាប់​មក​នៅ​ឆ្នាំ១៩៧៩ រហូត​ដល់​បច្ចុប្បន្ន​នេះ​មានៈ (១) អនុ​ក្រឹត្យ​លេខ១៤ ស្តីពីការ​ត្រួត​ពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើម​កំណើតពី​សត្វ (ឆ្នាំ១៩៨៨)។ (២) អនុក្រឹត្យ​លេខ២៩ ស្តីពីសត្តឃាតដ្ឋាន និង​កន្លែងពិឃាត​សត្វ (ឆ្នាំ១៩៩០)។ (៣) អនុក្រឹត្យ​លេខ២៦ ស្តីពីការ​បង្កើត និង​ការ​គ្រប់​គ្រង​ភ្នាក់​ងារ​សុខភាព​សត្វ​ភូមិ (ឆ្នាំ២០០១) ព្រម​ទាំង​លិខិត​បទដ្ឋាន​គតិយុត្ត​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ននេះ ដោយសា​រតែការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាងខ្លាំងក្លា​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​សង្គម​ជាតិ​ទាំង​មូល​មានការ​វិវឌ្ឍន៍​រីក​ចម្រើន​គួរ​កត់សម្គាល់ ​​ស្រប​​ទៅ​នឹង​អត្រា​កំណើន​របស់​ប្រ​ជា​ជន​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តម្រូវការ​សាច់​សត្វ​មានការ​កើន​ឡើង ផលិតកម្ម​សត្វ​កាន់​តែ​មាន​ភាព​ទំនើប ហើយ​គុណភាព​អនាម័យសាច់​ត្រូវ​បាន​លើក​កម្ពស់។ ស្ថិត​ក្នុង​បរិការណ៍​នេះ រាជ​រដ្ឋា​ភិបាល​​បាន​សម្រេច​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​លេខ១៤ (ឆ្នាំ​១៩៨៨) ស្តីពីការ​ត្រួតពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ (ឆ្នាំ២០០៣) និង​ធ្វើ​វិសោធនកម្ម​អនុ​ក្រឹត្យលេខ ១៦អន​ក្រ.បក ស្តីពីការ​ត្រួតពិនិត្យ​អនាម័យ​សត្វ និងផលិតផល​មាន​ដើម​កំណើត​ពី​សត្វ (ឆ្នាំ២០០៧)។ ប៉ុន្តែ​ ទោះ​បី​ជា​មាន​បទដ្ឋានគតិយុត្ត​មួយ​ចំនួន​ក្នុងការ​អនុវត្ត​ការងារ​ផ្នែកផលិតកម្ម និង​បសុ​ព្យា​បាលក៏ដោយ ក៏​នៅ​មានកម្រិត​ក្នុង​ការ​គ្រប់​គ្រង និង​ការ​បំពេញភារកិច្ចឲ្យ​បាន​សម​ស្រប។


សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ គឺជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ក្នុង​ការ​អភិវឌ្ឍន៍​ក្រប​ខណ្ឌគតិយុត្ត​របស់​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋ​សភា ដែល​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​មុំ​ទី​២ ស្តីពី​ការ​លើកកម្ពស់​ការ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម​នៃចតុកោណ​ទី​១ ស្តីពីការ​លើក​ស្ទួយ​វិស័យ​កសិកម្ម និង​ក្នុង​បរិបទ​ដែល​ព្រះ​រាជាណាចក្រកម្ពុជា ត្រូវ​បំពេញ​ក្នុង​ក្រប​ខណ្ឌ​នៃ​អង្គការ​ពាណិជ្ជ​កម្ម​​ពិភពលោក (WTO) អង្គការ​សុខភាព​សត្វ​ពិភពលោក (OIE) ការ​ធ្វើសមាហរណកម្ម​កម្ពុជា​ជាមួយ​អាស៊ាន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ផង​ដែរ។ សេចក្តីព្រាង​ច្បាប់​ ស្តីពី​សុខ​ភាព និង​ផលិតកម្ម​សត្វ​នេះ​ពិត​ជា​នឹង​រួម​ចំណែក​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​មាន​ជា​អាទិ៍៖ ១. ធ្វើ​ទំនើប​កម្ម​ និង​ភាព​ទាន់​សម័យ​ ការ​ពា​សុខ​ភាព​មនុស្ស​ សត្វ​ សុខុមាលភាព​សត្វ​ និង​ការពា​រ​បរិស្ថាន​ បង្ការ​ទប់​ស្កាត់​ និង​លុប​បំបាត់​ជំងឺ​ឆ្លង​សត្វ​ ការពារ​សុខភាព​សាធារណៈ​ សម្រួល​ពាណិជ្ជកម្ម​សត្វ​ និង​ផលិតផល​សត្វ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។ ២. ​បម្រើ​ឲ្យការ​នាំ​ចេញ​ នាំ​ចូល​ នាំ​ឆ្លងកាត់​ និង​ចរាចរ​ក្នុង​ស្រុក​នូវ​សត្វ​ និង​ផលិត​ផល​សត្វ​ ចំណី​សត្វ​ និង​បសុឱសថ​ប្រព្រឹត្តទៅ​ដោយ​រលូន​ និងស្រប​តាម​បទដ្ឋាន​អន្តរជាតិ ពិសេស​កិច្ច​ព្រមព្រៀង​អនាម័យ​ ឆ្លើយ​តប​នឹង​តម្រូវការរបស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ (WTO) អង្គការ​សុខ​ភាព​សត្វ​ពិភព​លោក OIE៣. លើក​កម្ពស់​ការ​ចិញ្ចឹម​សត្វ​ដើម្បី​ធានា​នូវ​ការ​ផ្គត់​ផ្គង់​ផលិត​សត្វ​ប្រកប​ដោយ​គុណ​ភាព​ និ​ងសុវត្ថភាព​ សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​ និង​ជំរុញ​ការ​នាំ​ចេញ​។ ៤. ការពារ​ធន​ធាន​សត្វ​ និង​ពូជ​សត្វ​របស់​ជាតិ​ ក៏ដូចជា​ការ​បង្កាត់​ពូជ​តាម​បែប​វិទ្យា​សាស្រ្ត​ទំនើប​ដើម្បី​បង្កើន​សក្តា​នុពល​ផលិតកម្ម​ និង​ការ​ប្រកួត​ប្រជែង។ ៥. ពង្រឹង​ភាព​ជាដៃគូ​រវាង​ផ្នែក​ឯកជន​ផ្នែក​សាធារណៈ​ និង​ការវិនិយោគ​ឧស្សាហកម្ម​ចិញ្ចឹម​សត្វ

No comments:

Post a Comment