Friday, November 06, 2015

សម្តេចតេជោ ផ្ញើសារ៦ចំណុច ដើម្បីលើកម្ពស់អនាម័យជនបទលើកទី៦

យោងតាម​សារលិខិត​ សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាច​ក្រកម្ពុជា ​ក្នុងឱកាសអបអរសាទរ​ទិវាជាតិ​លើកកម្ពស់​អនាម័យជនបទ ​លើកទី៦ ​ចុះថ្ងៃទី ​០២ ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​បានមានប្រសាសន៍ថា ​ថ្ងៃទី១៣ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ គឺជា​ថ្ងៃដ៏សំខាន់មួយ ​សម្រាប់ព្រះរាជា​ណាចក្រកម្ពុជា​យើង ក្នុង​ការប្រារព្ធ «ទិវាជាតិលើក​កម្ពស់អនាម័យ​ជនបទ​ លើកទី៦» ​សម្តេចតេជោ ​បានលើកឡើងថា ​រាជរដ្ឋាភិបាល​កម្ពុជា តែង​បានទទួល​ស្គាល់ អំ​ពីភាពចាំបាច់ ​នៃការលើក​កម្ពស់អនាម័យ​ជនបទ ​ដោយក្នុងគោលន​យោបាយជាតិ ស្តីពីការផ្គត់ផ្គង់​ទឹកស្អាត ​និងអនាម័យ​បានកំណត់នូវច​ក្ខុវិស័យយ៉ាង​ច្បាស់លាស់ថា «នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូប​នៅសហគមន៍ជនបទ​ ត្រូវមានការ​ផ្គត់ផ្គង់ទឹកស្អាត ​និងអនាម័យ​គ្រប់គ្រាន់​ ព្រមទាំងរស់​នៅក្នុងបរិស្ថានដែល​មានអនាម័យ​ប្រកបដោយ​និរន្តរភាព»
សម្តេចតេជោ ​ហ៊ុន សែន​ ការរៀបចំ​ប្រារព្ធទិវានេះ​ ក្នុងគោល​បំណងបន្តជំរុញ​ និងយកចិត្ត ទុក​ដាក់កាន់តែខ្ពស់​បន្ថែមទៀត​ ក្នុងការបំផុស​ការយល់ដឹង​ ការផ្សព្វផ្សាយ​ជូនដល់បងប្អូន​ ប្រជាជន ក្នុង​ការរួមគ្នាលើក​កម្ពស់អនាម័យ​ជនបទ​ ដែលជាមូល​ដ្ឋានសំខាន់​មួយនៃការលើក​ តម្កើងសុខុមាល​ភាពសង្គម​ និងសេដ្ឋកិច្ច​ជាតិរបស់យើង​។
សម្តេចតេជោ​ បានបញ្ជាក់ថា​ ជាការពិត​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យរីកចំរើនបាន​ លុះត្រាតែ យើង​ខិតខំអភិវឌ្ឍ​ធនធានមនុស្ស​ឲ្យមានចំណេះដឹង​ ចំណេះធ្វើ ​កាយសម្បទា​មាំមួនប្រកប ដោយ​សីលធម៌រស់​នៅល្អ​ ចេះរួមរស់ជា​មួយគ្នា និងចេះ​ស្រឡាញ់សុខ​សន្តិភាពជាដើម។​ ក្នុងន័យនេះ​ ការលើក​កម្ពស់អនាម័យ​ គឺជាមូល​ដ្ឋានស្នូល​ ដោយសាតែការ​លើកកម្ពស់​ អនាម័យនេះមានទំនាក់​ទំនង មិន​អាចកាត់ផ្តាច់​បានអំពីវិស័យ​ផ្សេងៗទៀត​ រក្នុងការអភិវឌ្ឍន៍​ ប្រទេសជាតិ​ ហើយក៏ជាកិច្ចកា​រដែលមាន​លក្ខណៈអន្តរវិស័យ​ និងការទទួល​ខុសត្រូវរួមគ្នា​។
ផ្តើមចេញ​ពីស្មារតី​ និងខ្លឹមសារ​ដូចដែលបាន​គូសបញ្ជាក់មកនេះ​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី បាន​អំពាវនាវនូវ​ចំនុចសំខាន់ៗ៦​យ៉ាង៖ ទី១​. ក្រសួងអភិវឌ្ឍន៍​ជនបទត្រូវបន្ត​ប្រឹងប្រែង​ យកចិត្តទុកដាក់​ខ្ពស់ បណ្តុះឆន្ទៈ​មន្ត្រីប្រតិបត្តិ​ក្នុងការងារ​ នេះឲ្យអនុវត្តការងា​រជាប់ជាប្រចាំ​ ទទួលខុសត្រូវខ្ពស់​ ក្នុងភាពម្ចាស់​ការលើការងារ​លើកម្ពស់​អនាម័យជន​បទនេះ។​ ទី២. ក្រសួង ​អភិវឌ្ឍន៍ជនបទ​ត្រូវបន្តបង្កើន​ ការយកចិត្ត​ទុកដាក់ក្នុង​ការដឹកនាំ​ និងសម្រប​សម្រួលតាម ​គ្រប់ទម្រង់​ គ្រប់រូបភាព​ ដើម្បីកៀរគរធនធាន​ពីវិស័យឯកជន​ អង្គការនានា ​ក្នុងការជំរុញ​ការងារ​ លើកកម្ពស់​អនាម័យ​ និងផ្គត់ផ្គង់​ទឹកជនបទ​ឲ្យកាន់តែ​កើនឡើងជា​លំដាប់។ ​ទី៣. អាជ្ញាធរថ្នាក់​ ក្រោមជាតិ​ត្រូវយកចិត្តទុក​ដាក់ពង្រឹង​យន្តការដឹកនាំ​ និងពិនិត្យ​តាមដានការ​អនុវត្តន៍ផែនការ​ ដែលមាន​ ហើយត្រូវធានា​ឲ្យស្ថានភាព​អនាម័យ​ និងទឹកស្អាត​ជនបទក្នុងខេត្ត​ ស្រុក ឃុំ​ ដែលស្ថិតនៅ​ក្រោមការដឹកនាំ​របស់ខ្លួនមាន​ការប្រែប្រួល​រីកចម្រើនជាប្រចាំ។ ​ទី៤. គ្រប់ក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ សូមបង្កើន​ការយកចិត្តទុកដាក់​ចូលរួមដឹកនាំ​ និងគាំទ្រគ្រប់​មធ្យោបាយ​ ដើម្បីលើកស្ទួយ​ការងារលើកកម្ពស់​អនាម័យ​ និងការងារផ្គត់ផ្គង់​ទឹកស្អាតជនបទ​សមស្របទៅ​ តាមអាណត្តិការងារ​របស់ខ្លួន ដោយយក​ចិត្តទុកដាក់ជាពិសេស​លើការបង្កើន​ធនធាន​ កិច្ចសហ​ ប្រតិបត្តិការ​ជាមួយដៃគូអភិវឌ្ឍ​វិស័យឯកជន​ អង្គការមិនមែន​រដ្ឋាភិបាល​ និងសហគមន៍នានា​។ ទី៥. នៅ​តាមគ្រឹះស្ថានសិក្សា​ និងសាលា​ចំណេះដឹងទូទៅ​ទាំងអស់ត្រូ​វបន្តការយក​ចិត្តទុកដាក់​ សាង់សង់​សម្ភារៈរូបវ័ន្តទឹកស្អាត​ និងអនាម័យ​ ការអប់រំជា​មូលដ្ឋាន​ឲ្យសិស្សានុ​សិស្សបានយល់​ ដឹងអំពីផលវិបាក​នៃកង្វះអនាម័យ​ និងមាន​ទម្លាប់ប្រតិបត្តិ​អនាម័យល្អ​ ការហូបស្អាត​ ផឹកស្អាត ​និងរស់នៅស្អាត​ ទាំងនៅក្នុងសាលា​ និងនៅក្នុងគ្រួសារ។​ ទី៦. គ្រប់ក្រុម​គ្រួសារនៅ​ តាមសហគមន៍​ ត្រូវយកចិត្តទុកដាក់​ទទួលខុស​ត្រូវសង់បង្គន់​ អនាម័យ​សម្រាប់ប្រើប្រាស់ ​ក្នុងគ្រួសារ​ ដើម្បីរួមចំណែក​ធ្វើឲ្យភូមិ​ ឃុំ និងស្រុក​របស់ខ្លួន​ ប្រែក្លាយ​ជាសហគមន៍​ ដែលបញ្ឈប់កា​របន្ទោបង់ពាសវាល​ពាសកាល​ទាំងស្រុង​ ដែលប្រការនេះ​និងរួមចំណែក​ ក្នុងការអភិវឌ្ឍន៍​ បង្កើតនូវសេចក្តី​ថ្លៃថ្នូរក្នុងគ្រួសារ​ និងសហគមន៍​៕



No comments:

Post a Comment