Friday, November 06, 2015

សម្តេចតេជោ អនុញ្ញាតឲ្យលេខាមជ្ឈិមបក្សវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ​នៅរសៀល​ថ្ងៃទី៥​ ខែវិច្ឆិកា ឆ្នាំ២០១៥ ​បានអនុញ្ញាតឲ្យ ​លោកជំទាវ​ ហា ទីគាត​ (Ha Thi Khiet) ​លេខាមជ្ឈិមបក្ស ​និងជាប្រធាន​គណៈចលនា​មហាជន​មជ្ឈិមបក្សវៀត​ណាម ចូលជួប​សម្តែងការ​គួរសម ​និងពិភាក្សា​ការងារ​ នាវិមានសន្តិភាព​។
តាម​ប្រសាសន៍​ ឯកឧត្តម​ អ៊ាង សុផល្លែត​ ជំនួយការផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ​បានឲ្យដឹងថា ជំនួប​រយៈពេល១​ម៉ោងកន្លះនេះ​ ភាគីទាំងពីរ​ បានពិភាក្សា ​និងផ្លាស់ប្តូរយោបល់​ជាច្រើន ​លើការងារ​មនុស្សធម៌ ​ក្នុងនោះលោក​ជំទាវលេខា​មជ្ឈិមបក្សវៀត​ណាម បាន​ជម្រាបជូន ​សម្តេចតេជោនាយ​ករដ្ឋមន្ត្រី ​អំពីផ្លែផ្កានៃជំនួប​ជាមួយ ​លោកជំទាវ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួងទំនាក់ទំនង​ រដ្ឋសភា ​ព្រឹទ្ធសភា ​និងអធិការៈកិច្ច​នាពេលកន្លងមក​។
នៅក្នុងជំនួប​ដដែលនេះ ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​បានវាយតម្លៃខ្ពស់ ​និងលើកទឹក​ចិត្ត ឲ្យបន្តកិច្ច​សហការរវាងគ្នា ​និងគ្នាបន្តទៀត។ ​ពាក់ព័ន្ធនឹង​ការងារមនុស្ស​ធម៌នេះ ស​ម្តេចបាន មានប្រសាសន៍ថា ​គប្បីមានការ​ជួយសម្រួល​ឲ្យប្រជាជន ​ដែលរស់នៅ​តាមព្រំដែន ​ដែលត្រូវ ទៅ​ព្យាបាលជំងឺ​បន្ទាន់នោះ ​អាចធ្វើការឆ្លង​កាត់ពីប្រទេស​មួយ ទៅប្រទេស​មួយ ដើម្បី​ទទួល ការព្យាបាល។ ​ក្រៅពីការងារ​មនុស្សធម៌ ​សម្តេចក៏បាន​លើកទឹកចិត្ត​ ធ្វើយ៉ាងណាជួយ​ជម្រុញ ឲ្យមាន​កិច្ចសហប្រតិបត្តិការ​ លើវិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​និងការវិនិយោគ​ផងដែរ៕



No comments:

Post a Comment