Wednesday, November 25, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិចារណាផ្តល់ម៉ាស់ និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសទីម័រខាងកើត

 ក្រៅតែពីបានអំណោយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ាហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏កំពុងពិចារណាក្នុងការផ្តល់ម៉ាស់ និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។ លោក បានប្រកាសបែបនេះក្នុងជំនួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីរាជរដ្ឋាភិបាល» និង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានផ្ដល់ជំនួយជាសម្ភារវេជ្ជសាស្រ្តទៅដល់មិត្តឡាវ និងមីយ៉ាន់ម៉ា ហើយបានត្រៀមរួចជាស្រេចក្នុងការជួយដល់ប្រទេសទីម័រខាងកើត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឹកូវីដ-១៩។

ក្នុងពិធីនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីការផ្តល់អំណោយជាម៉ាស់ និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅដល់ប្រទេសឡាវ និងមីយ៉ាន់ម៉ា។ លោក បានបញ្ជាក់ថា ជំនួយដែលផ្តល់ទៅឡាវកាលពីថ្ងៃ១៦ ខែវិច្ឆិកា នោះ មានតម្លៃជាង ២លានដុល្លារអាមេរិក។ លោក បានបញ្ជាក់ថា ការជួយឡាវ ដោយសារឡាវមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានការរីករាលដាលខ្លាំង៕





No comments:

Post a Comment