Wednesday, November 25, 2020

តុលាការបារាំងកំណត់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បើកសវនាការលើសំណុំរឿងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានថ្លែងថា តុលាការប្រទេសបារាំងទើបតែបានកំណត់ថ្ងៃ បើកសវនាការលើបណ្តឹងបរិហារកេរ្តិ៍របស់លោកនាយករដ្ឋមន្ត្រី នៅម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២២ ហើយសវនាការនេះ អាចនឹងប្រើពេល២ ម៉ោងកន្លះ។ លោក បានរម្លឹកថា សំណុំ រឿងនេះបានប្តឹងនៅតុលាការបារាំងតាំងពីឆ្នាំ២០១៩។ គ្រាន់តែសំណុំរឿង មួយនេះប្រើពេលដល់ទៅ៣ ឆ្នាំ ទើបអាចបើកសវនាការបាន។ ដូច្នេះ រឿងអីបរទេសមួយចំនួនចង់ឲ្យការកាត់ក្តីនៅកម្ពុជាឲ្យបានឆាប់បើយើងគ្មានលទ្ធភាពទៅបង្ខំតុលាការបារាំងក៏ យើងមិនអាចមកបង្ខំតុលាការនៅកម្ពុជាបានដែរ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ដែលពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។


ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ប្តឹងទណ្ឌិត សម រង្ស៊ី ដែលមាន សញ្ជាតិបារាំងពីបទបរិហារកេរ្តិ៍  នេះជាបណ្តឹងដោយសារតែទណ្ឌិត សម រង្ស៊ីចោទប្រកាន់គ្មានមូលដ្ឋាន ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នករៀបចំគម្រោងសម្លាប់ លោកនាយឧត្តមសេនីយ៍ ហុក ឡង់ឌី ។ សំណុំ រឿងនេះ ក៏ត្រូវបានកូនប្រុសលោក ហុក ឡង់ឌី គឺ លោក ឌី វិជ្ជា ដែលជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលហើយដាក់ពាក្យប្តឹងទណ្ឌិតសមរង្ស៊ី នៅតុលាការបារាំងផងដែរ៕





No comments:

Post a Comment