Thursday, November 16, 2017

តុលាការកំពូលសម្រេចប្រកាសសាលដីកាឱ្យរំលាយគណបក្សសង្រ្គោះជាតិជាផ្លូវការហើយ

ទីបំផុតតុលាការកំពូល បានប្រកាសសាលដីកាឱ្យរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងហាមសមាជិកជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឱ្យធ្វើនយោបាយ​រយៈពេល៥ឆ្នាំ។ បន្ទាប់ពីបើកស​វនាការអស់រយៈពេលជិត១ថ្ងៃ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិហើយ។

សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។

សវនាការរបស់តុលាការកំពូល គឺដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំមានការតវ៉ា ពីសកម្មជនរបស់គណបក្សប្រឆាំងទេ ទោះបីជាមានការអំពាវនាវពីសំណាក់ អនុប្រធានគណបក្សមួយនេះ គឺលោកស្រី មូរ សុខហួរ ដែលជាប់ចោទរឿងក្បត់ជាតិ ឱ្យសកម្មជន និងអ្នកគាំទ្រខ្លួន ប្រមូលផ្តុំគ្នានៅមុខតុលាការក៏ដោយ៕





No comments:

Post a Comment