Friday, October 13, 2017

ក្រសួងទេសចរណ៍ជម្រាបជូនមន្ទីរទេសចរ និងម្ចាស់មូលដ្ឋានអាជីវកម្មសេវាទេសចរណ៍ ឱ្យត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីឆ្លើយតបនឹងបញ្ហាអាកាសធាតុ

ក្រសួងទេសចរណ៍ចេញលិខិតជម្រាបជូន លោក លោកស្រីប្រធានមន្ទីររាជធានី ខេត្ត ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ អំពីសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានឲ្យដឹងថា ប្រទេសកម្ពុជា នឹងរងឥទ្ធិពលប្រព័ន្ធសម្ពាធទាបដែលបានកំពុងបន្តអូសកាត់លើភាគខាងជើងកម្ពុជា និង វិសម្ពាធមួយ នៅក្នុងសមុទ្រចិនខាងត្បូង ដែលរំកិលខ្លួនមកកាន់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល។

វិសម្ពាធនេះនឹងបង្កឲ្យប្រព័ន្ធសម្ពាធទាបនៅលើប្រទេសកម្ពុជា បង្តើនឥទ្ធិពលកាន់តែខ្លាំង ចាប់ពីថ្ងៃ១៣-២២ ខែតុលា ឆ្នាំ២០១៧ លក្ខណៈបែបនេះនឹងធ្វើឲ្យផ្ទៃមេឃនៅប្រទេសកម្ពុជា មានស្ថានភាពអាប់អួ អាចមាន ភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ក្នុងក្របខណ្ឌទូទាំងប្រទេស និងរាជធានីខេត្តជាច្រើនអាច នឹងជំនន់ទឹកភ្លៀង។

ក្រសួងទេសចរណ៍ បានលើកឡើងថា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ ដែលមកទស្សនា ក្នុងប្រទេសកម្ពុជា ជាពិសេសបណ្តារាជធានី-ខេត្តដែលទទួលរងឥទ្ធិពលខាងលើនេះ សូមប្រធានមន្ទីរ ទេសចរណ៍រាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ និងជំងឺផ្សេងៗដែលអាចកើតឡើងជាយថាហេតុ៕


No comments:

Post a Comment