Friday, January 15, 2016

រដ្ឋមន្រ្តីការបរទេសខ្មែរ ថ្កោលទោស អំពើភេរវកម្ម នៅហ្សាកាតា ឥណ្ឌូនេស៊ី

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមរំលែកទុក្ខ និងថ្កោសទោសយ៉ាងខ្លាំង ចំពោះអំពើភេរវកម្ម នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួសជាច្រើននាក់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បញ្ជាក់នៅក្នុងលិខិត ផ្ញើទៅប្រធានាធិបតី ឥណ្ឌូនេស៊ី ឯកឧត្តម ជូកូ វីដូដូថា "ខ្ញុំសម្តែងទុក្ខក្រៀមក្រំ ចំពោះការបំផ្ទុះគ្រាប់នៅហ្សាកាតា នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំសូមសម្តែងមរណៈទុក្ខ ចំពោះឯកឧត្តម និងជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារ របស់ពួកគេ ខ្ញុំសូមចូលរួមរំលែកទុក្ខបំផុត"។

ឯកឧត្តម បញ្ជាក់ថា "ខ្ញុំសូមថ្កោលទោស យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសកម្មភាព វាយប្រហារដ៏គួរឲ្យស្អប់ខ្ពើម ឆ្កួតលីលានេះ"។

No comments:

Post a Comment